កម្មវិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្ត
27 February 2023ការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត
ឈាមមួយប្លោករបស់អ្នកអាចជួយសង្គ្រោះជីវិតមនុស្សបីនាក់!
ឈាមមួយប្លោករបស់អ្នកអាចជួយមន្ទីរពេទ្យគន្ធបុប្ធា!
អ្នកមិនចាំបាច់ទាល់តែក្លាយខ្លួនជាគ្រូពេទ្យទើបអាចជួយសង្រ្គោះជីវិតមនុស្សទេ។ អ្នកអាចជួយពួកគេបានតាមរយៈការបរិច្ចាគឈាមត្រឹមតែមួយប្លោករបស់អ្នក។
ថ្នាក់ដឹកនាំ និងទាំងបុគ្គលិកនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី បានចូលរួមបរិចា្ចគឈាមដោយស្ម័គ្រចិត្ត ដែលត្រូវបានរៀបចំឡើងដោយដោយសហភាពសហព័ន្ធយុវជនកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុនៅកម្ពុជា ក្នុងយុទ្ធនាការ #សង្គ្រោះជីវិតខ្ញុំ នៅថ្ងៃទី ១២ ខែឧសភា ២០២២ ក្រោមប្រធានបទ "អ្នកបរិច្ចាគឈាមមួយប្លោកយើងខ្ញុំបរិច្ចាគ ៤០,០០០ រៀលបន្ថែមជូនដល់មន្ទីរពេទ្យគន្ធបុប្ធា"។
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី តែងតែបន្តគាំទ្រ និងចូលរួមយ៉ាងសកម្មលើគ្រប់សកម្មភាពសង្គម ទាំងអស់ ហើយការបរិច្ចាគឈាមនេះផងដែរ គឺធ្វើឡើងដើម្បីរួមចំណែកដល់ការផ្គត់ផ្គង់ឈាមទៅកាន់មន្ទីរពេទ្យដែលកំពុងមានតម្រូវការឈាមជារៀងរាល់ថ្ងៃ ក៏ដូចជាដើម្បីជួយសង្គ្រោះជីវិតដល់ជនរងគ្រោះ និងប្រជាពលរដ្ឋដែលមានតម្រូវការឈាមជាចាំបាច់។
![]() |
|
![]() |
![]() |
![]() |
![]() |
![]() |
![]() |
ព្រឹត្តិការណ៍
- កិច្ចប្រជំុបូកសរុបការងារប្រចាំឆ្នាំ 2019
- ពិព័រណ៍ការងារ និងផលិតភាពជាតិ ២០១៩
- ប៊ែមប៊ូ ជាគ្រឹះស្ថានឯកជន
- ប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី សហការជាមួយវីង
- ពិធីបុណ្យកាន់បិណ្ឌនៅវត្តព្រះសម្មាសម្ពុទ្ធោ
- រូបភាពដំណើរកម្សាន្តទៅឧទ្យានជាតិ គីរីរម្យ
- វគ្គបណ្តុះបណ្តាលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០
- វគ្គបណ្តុះបណ្តាលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០
- វគ្គបណ្តុះបណ្តាលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២០
- បង់ប្រាក់កម្ចី ឬសេវាបង់រំលស់
- កិច្ចប្រជុំថ្នាក់គ្រប់គ្រង
- ការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ
- វគ្គបណ្តុះបណ្តាល TOT
- ភាពជាដៃគូជាមួយក្រុមហ៊ុន ១២១ សបភី ឯ.ក
- ពិធីសូត្រមន្តនាំសិរីសួស្តីឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
- សូមចូលរួមអបអរសាទរចំពោះ ឧកញ៉ា លឹម សុជាតិ
- កម្មវិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្ត
- តួនាទី ភារកិច្ច ក្នុងភាពជាអ្នកដឹកនាំ
- ការជ្រើសរើស ការរៀបចំ និងការថែរក្សារបុគ្គលិក
- អបអរសាទរ អតិថិជនកើនលើស១ម៉ឺននាក់
- ការហ្វឹកហ្វឺនវិធីសាស្រ្តជម្រុញការលក់