វគ្គបណ្តុះបណ្តាលប្រចាំឆមាស ស្តីពីការបង្កើនប្រសិទ្ធភាពគ្រប់គ្រង
10 June 2024រាជធានីភ្នំពេញ ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៤៖ វគ្គបណ្តុះបណ្តាលប្រចាំឆមាស ស្តីពីការបង្កើនប្រសិទ្ធភាពគ្រប់គ្រង ជូនដល់អ្នកគ្រប់គ្រងគ្រប់ជាន់ថ្នាក់ ប្រមាណ១៥៥នាក់ របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី និងក្រុមហ៊ុនបុត្រសម្ព័ន្ធ។ ជាមួយគ្នានេះ យេីងទាំងអស់គ្នាមានកិត្តិយស បានទទួលនូវការចែករំលែកបទពិសោធន៍ជាក់ស្តែង ពីលោកគ្រូធម្មទានាចារ្យ ចាន់ សេរី នូវ"ជំនាញទំនាក់ទំនងដ៏មានប្រសិទ្ធភាព" និងមានការអញ្ជើញចូលរួមបើកវគ្គដោយ លោក កែវ សុខា អគ្គនាយក នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី។
ក្នុងវគ្គបណ្តុះបណ្តាលនេះ បានផ្តល់ជូននូវមេរៀនល្អៗជាច្រើនដល់អ្នកគ្រប់គ្រងទាំងអស់ដូចជា៖ វិធីសាស្រ្តដោះស្រាយទំនាស់ ជំនាញលក់ យល់ដឹងបន្ថែមពីអត្ថប្រយោជន៍ផ្សេងៗរបស់បុគ្គលិក និងការយល់ដឹងពីចំណេះដឹងហិរញ្ញវត្ថុនៅក្នុងបរិបទនៃវិបត្តិសេដ្ឋកិច្ចបច្ចុប្បន្ន។
ចុងបញ្ចប់នៃវគ្គបណ្តុះបណ្តាលក៏មានការប្រគល់វិញ្ញាបនបត្របញ្ជាក់ការបណ្តុះបណ្តាលពីថ្នាក់ដឹកនាំ និងគ្រូហ្វឹកហ្វឺនទៅដល់សិក្ខាកាម ប្រកបទៅដោយភាពរីករាយស្និទស្នាល រួមជាមួយការថតរូបទុកជាអនុស្សាវរីយ៍។
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |