ភ្នំពេញ៖ កិច្ចប្រជុំថ្នាក់គ្រប់គ្រង នៅថ្ងៃទី១២ ខែកក្កដា​ ឆ្នាំ២០២៤ របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី

ក្រោមអធិបតីភាព​ លោកអគ្គនាយក កែវ សុខា និងអគ្គនាយករង អឿន ស៊ីឡែន ព្រមទាំងមានការចូលរួមរបស់ថ្នាក់គ្រប់គ្រងគ្រប់នាយកដ្ឋាន ការិយាល័យ និងសាខា ក្នុងគោលបំណងដើម្បីអភិវឌ្ឍន៍សមត្ថភាពជាអ្នកដឹកនាំ​ និងពិភាក្សា​ ការផ្លាស់ប្តូរបទពិសោធន៍​ ព្រមទាំងការជំរុញឲ្យការងាររឹតតែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត​។

ឆ្លៀតក្នុងឱកាសនេះផងដែរ លោកអគ្គនាយក ក៏បានធ្វើការសំណេះសំណាលជាមួយថ្នាក់ដឹកនាំទាំងអស់ និងបានចែករំលែកនូវអនុសាសន៍សំខាន់ៗ សម្រាប់ជាមគ្គុទេសក៍ល្អៗ ដើម្បីជំរុញសកម្មភាពការងារឱ្យរីកចម្រើនទៅមុខជានិរន្តន៍។