ពិធីបុណ្យកាន់បិណ្ឌនៅវត្តគីរីធម៌វន្ត
12 October 2023ថ្នាក់ដឹកនាំ និងបុគ្គលិក នៃក្រុមហ៊ុន លក្ស្មី ប្រាមយ៍ អ៊ិនវេសមេន, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ែមប៊ូ ហ្វាយនែន, និងក្រុមហ៊ុន ១២១ សបភី បានធ្វើដំណើរទៅចូលរួមពិធីកាន់បិណ្ឌវេនទី៨ សូត្រមន្តឧទ្ទិសកុសលជូនដល់បុព្វការីជន ជីដូនជីតារបស់ខ្លួន នៅវត្តគីរីធម៌វន្ត ដែលមានទីតាំងស្ថិតស្រុកបាទី ខេត្តតាកែវ និងបានប្រគេនជាទេយ្យទាន គ្រឿងឧបភោគ បរិភោគ និងបច្ច័យមួយចំនួន។
ក្នុងឱកាសនេះ យើងខ្ញុំជាថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់របស់គ្រួសារលក្ស្មី ប្រាមយ៍ អ៊ិនវេសមេន, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ែមប៊ូ ហ្វាយនែន, និងក្រុមហ៊ុន ១២១ សបភី សូមជូននូវកុសលផលបុណ្យដែលបានធ្វើនាឱកាសថ្ងៃកាន់បិណ្ឌ វេនទី៨ ដល់បងប្អូនទាំងអស់ អោយប្រកបដោយពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ អនុមោទនា អនុមោទនា!
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
|