សេវាកម្ម

ពិនិត្យមើលព័ត៌មានលម្អិតអំពីអាជីវកម្មរបស់យើង លក្ខណៈផលិតផល ការគណនាការប្រាក់ តម្រូវការ និងឯកសារដែលត្រូវការ

ព្រឹត្តិការណ៍ថ្មីៗ

ពិនិត្យមើលព្រឹត្តិការណ៍ចុងក្រោយបំផុតរបស់យើង យើងបានធ្វើបច្ចុប្បន្នភាពថ្មីៗជាមួយនឹងព្រឹត្តិការណ៍ថ្មីៗ ព័ត៌មាន និងសកម្មភាពរបស់យើងនៅទីនេះ

កិច្ចប្រជុំថ្នាក់គ្រប់គ្រងប្រចាំខែមករា ឆ្នាំ២០២៦

ភ្នំពេញ៖ កិច្ចប្រជុំថ្នាក់គ្រប់គ្រងប្រចាំខែមករា ឆ្នាំ២០២៦ របស់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី ក្រោមអធិបតីភាព​ លោកអគ្គនាយក កែវ សុខា និងអគ្គនាយករង អឿន ស៊ីឡែន ដោយមានការចូលរួមរបស់ថ្នាក់គ្រប់គ្រងគ្រប់នាយកដ្ឋាន ការិយាល័យ សាខា និងតំបន់ បង្ហាញពីលទ្ធិផលការងារ និងកិច្ចការប្រតិបត្តិការ ក៏ដូចជាធ្វើការពិភាក្សាពីបញ្ហា ដោយស្វែងរកដំណោះស្រាយ ដើម្បីជោគជ័យក្នុងកាអនុវត្តផែនការអាជីវកម្មឆ្នាំ ២០២៦ ។ ទន្ទឹមនឹងនោះក៏មានកិត្តិយសពី​ លោកគ្រូ នឹម ឈុន្នី ដែលបានចូលរួមចែករំលែកបន្ថែមនូវចំណេះដឹងផ្នែកទន់​ អំពី​ "ក្រមសីលធម៌ វិជ្ជាជីវៈ សម្រាប់អ្នកគ្រប់គ្រង" ផងដែរ។

វគ្គហ្វឹកហ្វឺនតម្រង់ទិសការងារសម្រាប់និយោជិតថ្មី ខែធ្នូ ឆ្នាំ២០២៥

ភ្នំពេញ៖ នាថ្ងៃទី១៥ ១៦ ខែធ្នូ ឆ្នាំ២០២៥ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី បានរៀបចំ វគ្គហ្វឹកហ្វឺនតម្រង់ទិសការងារសម្រាប់និយោជិតថ្មី នៅការិយាល័យកណ្តាលរបស់គ្រឹះស្ថាន ។ ក្នុងវគ្គហ្វឹកហ្វឺនរយៈពេល ២ថ្ងៃ ខាងលើនេះគ្រឹះស្ថានផ្តល់ឲ្យសិក្ខាកាមយល់កាន់តែច្បាស់ពីចក្ខុ‌វិស័យ និងបេសកម្មរបស់គ្រឹះស្ថាន ក៏ដូចជាគោលការណ៍ផ្សេងៗ រួមមាន បទបញ្ជាផ្ទៃក្នុង ឯកសណ្ឋាន និងអនាម័យ គោលការណ៍ស្តីពីការយកចិត្តទុកដាក់ស្គាល់អតិថិជន ការបំពេញទម្រង់វាយតម្លៃ ការគ្រប់គ្រងអវត្តមាន អត្ថប្រយោជន៍បន្ថែមរបស់បុគ្គលិក ការបណ្តុះបណ្តាលជំនាញបន្ថែម ការអភិវឌ្ឍន៍មុខតំណែង ឬតួនាទីការងារ ដែលធ្វើឲ្យបុគ្គលិកបានយល់ច្បាស់ពីតួនាទីរបស់ខ្លួននៅក្នុងគ្រឹះស្ថាន ដើម្បីរួមគ្នា នឹងឆ្ពោះទៅមុខជាមួយគ្នាប្រកបដោយចីរភាព។ ប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី តែងតែគិតគូរដល់បុគ្គលិក និងព្យាយាមធ្វើយ៉ាងណាជួយពង្រីកសមត្ថភាពលើជំនាញផ្សេងៗដែលអាចជួយពន្លឿនដល់សកម្មភាពការងារ របស់បុគ្គលិកឲ្យក្លាយជាបុគ្គលិកឆ្នើមសម្រាប់គ្រឹះស្ថាន ក្នុងរយៈពេលដ៏ខ្លីមួយ។

វគ្គហ្វឹកហ្វឺនតម្រង់ទិសការងារសម្រាប់និយោជិតថ្មី ខែវិច្ឆិកា ឆ្នាំ២០២៥

ភ្នំពេញ៖ នាថ្ងៃទី២៤ និង ២៥ ខែវិច្ចកា ឆ្នាំ២០២៥ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី បានរៀបចំ វគ្គហ្វឹកហ្វឺនតម្រង់ទិសការងារសម្រាប់និយោជិតថ្មី នៅការិយាល័យកណ្តាលរបស់គ្រឹះស្ថាន។ ក្នុងវគ្គហ្វឹកហ្វឺនរយៈពេល ២ថ្ងៃ ខាងលើនេះគឺផ្តល់ឲ្យសិក្ខាកាមយល់កាន់តែច្បាស់ពីចក្ខុ‌វិស័យ និងបេសកម្មរបស់គ្រឹះស្ថាន ក៏ដូចជាគោលការណ៍ផ្សេងៗ រួមមាន បទបញ្ជាផ្ទៃក្នុង ឯកសណ្ឋាន និងអនាម័យ គោលការណ៍ស្តីពីការយកចិត្តទុកដាក់ស្គាល់អតិថិជន ការបំពេញទម្រង់វាយតម្លៃ ការគ្រប់គ្រងអវត្តមាន អត្ថប្រយោជន៍បន្ថែមរបស់បុគ្គលិក ការបណ្តុះបណ្តាលជំនាញបន្ថែម ការអភិវឌ្ឍន៍មុខតំណែង ឬតួនាទីការងារ ដែលធ្វើឲ្យបុគ្គលិកបានយល់ច្បាស់ពីតួនាទីរបស់ខ្លួននៅក្នុងគ្រឹះស្ថាន ដើម្បីរួមគ្នា នឹងឆ្ពោះទៅមុខជាមួយគ្នាប្រកបដោយចីរភាព។ ប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី តែងតែគិតគូរដល់បុគ្គលិក និងព្យាយាមធ្វើយ៉ាងណាជួយពង្រីកសមត្ថភាពលើជំនាញផ្សេងៗដែលអាចជួយពន្លឿនដល់សកម្មភាពការងារ របស់បុគ្គលិកឲ្យក្លាយជាបុគ្គលិកឆ្នើមសម្រាប់ក្រុមហ៊ុន ក្នុងរយៈពេលដ៏ខ្លីមួយ។

ប៊ែមប៊ូ ហ្វាយនែន រៀបចំកិច្ចប្រជុំគ្រប់គ្រងប្រចាំខែវិច្ឆិកា ឆ្នាំ២០២៥

ភ្នំពេញ – គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី បានរៀបចំកិច្ចប្រជុំគ្រប់គ្រងប្រចាំខែវិច្ឆិកា ឆ្នាំ២០២៥ ដោយជោគជ័យ ក្រោមអធិបតីភាពរបស់លោកអគ្គនាយករង អឿន ស៊ីឡែន ។ កិច្ចប្រជុំនេះមានការចូលរួមពីថ្នាក់ដឹកនាំ និងអ្នកគ្រប់គ្រងពីនាយកដ្ឋាន ការិយាល័យ សាខា និងតំបន់ផ្សេងៗទាំងអស់។ ក្រុមការងារបានពិនិត្យវឌ្ឍនភាពការងារ និងបញ្ហាប្រតិបត្តិការ ដោយផ្តោតលើការរួមគ្នាស្វែងរកដំណោះស្រាយ ដើម្បីធានាថាផែនការអាជីវកម្មឆ្នាំ២០២៥ នឹងត្រូវបានអនុវត្តដោយជោគជ័យ។ ពិសេសក្នុងកិច្ចប្រជុំនេះ គ្រឹះស្ថានក៏មានភាពរីករាយទទួលស្វាគមន៍ លោកគ្រូ នឹម ឈុន្នី ដែលបានមកចែករំលែកចំណេះដឹងមានតម្លៃស្តីពី "វិទ្យាសាស្ត្រ និងសុខុមាលភាពផ្លូវចិត្ត" ដែលជាដំបូន្មានល្អ សម្រាប់ការអភិវឌ្ឍខ្លួន និងការងាររបស់បុគ្គលិក។

ពិព័រណ៍ការងារ និងផលិតភាពជាតិ

នាព្រឹកថ្ងៃទី១ និងទី២ ខែវិច្ឆិកា ឆ្នាំ២០២៥ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី បានចូលរួមជាដៃគូសំខាន់ក្នុង ពិព័រណ៍ការងារ និងផលិតភាពជាតិ នៅអគារពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ ព្រឹត្តិការណ៍នេះបានរៀបចំដោយ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ​ ការចូលរួមរបស់ ប៊ែមប៊ូ ហ្វាយនែន បានបង្ហាញការប្តេជ្ញាចិត្តចំពោះការអភិវឌ្ឍទីផ្សារការងារ ការស្វែងរកទេពកោសល្យ និងភាពជាដៃគូសាធារណៈឯកជន ។ របាយការណ៍នេះរៀបរាប់លទ្ធផល ការរួមចំណែកយុទ្ធសាស្ត្រ និងអនុសាសន៍ឆ្ពោះទៅមុខ។​

វគ្គហ្វឹកហ្វឺនតម្រង់ទិសការងារសម្រាប់និយោជិតថ្មី ខែតុលា ឆ្នាំ២០២៥

ភ្នំពេញ៖ នាថ្ងៃទី២៣ ២៤ ខែតុលា ឆ្នាំ២០២៥ គ្រឹះស្ថានបានរៀបចំ វគ្គហ្វឹកហ្វឺនតម្រង់ទិសការងារសម្រាប់និយោជិតថ្មី នៅការិយាល័យកណ្តាលរបស់គ្រឹះស្ថាន ។ ក្នុងវគ្គហ្វឹកហ្វឺនរយៈពេល ២ថ្ងៃ ខាងលើនេះ គឺផ្តល់ឲ្យសិក្ខាកាមយល់កាន់តែច្បាស់ពីចក្ខុ‌វិស័យ និងបេសកម្មរបស់គ្រឹះស្ថាន ក៏ដូចជាគោលការណ៍ផ្សេងៗ រួមមាន បទបញ្ជាផ្ទៃក្នុង ឯកសណ្ឋាន និងអនាម័យ គោលការណ៍ស្តីពីការយកចិត្តទុកដាក់ស្គាល់អតិថិជន ការបំពេញទម្រង់វាយតម្លៃ ការគ្រប់គ្រងអវត្តមាន អត្ថប្រយោជន៍បន្ថែមរបស់បុគ្គលិក ការបណ្តុះបណ្តាលជំនាញបន្ថែម ការអភិវឌ្ឍន៍មុខតំណែង ឬតួនាទីការងារ ដែលធ្វើឲ្យបុគ្គលិកបានយល់ច្បាស់ពីតួនាទីរបស់ខ្លួននៅក្នុងគ្រឹះស្ថាន ដើម្បីរួមគ្នា នឹងឆ្ពោះទៅមុខជាមួយគ្នាប្រកបដោយចីរភាព។ ប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី តែងតែគិតគូរដល់បុគ្គលិក និងព្យាយាមធ្វើយ៉ាងណាជួយពង្រីកសមត្ថភាពលើជំនាញផ្សេងៗដែលអាចជួយពន្លឿនដល់សកម្មភាពការងារ របស់បុគ្គលិកឲ្យក្លាយជាបុគ្គលិកឆ្នើមសម្រាប់ក្រុមហ៊ុន ក្នុងរយៈពេលដ៏ខ្លីមួយ។

គម្រោង​របស់​យើង

ពិនិត្យមើលរបាយការណ៍ប្រចាំឆ្នាំ វីដេអូ និងទីតាំងសាខារបស់យើងនៅទីនេះ!!!

របាយការណ៍ប្រចាំឆ្នាំ

លោក​អ្នក​អាច​ជ្រើសរើស​របាយការណ៍​ប្រចាំ​ឆ្នាំ​ណា​មួយ​ខាង​ក្រោម (ជា​ឯកសារ​ PDF) សម្រាប់​ព័ត៌មាន​ដែល​ជាប់​ទាក់ទង​ទៅ​នឹង​របាយការណ៍​ហិរញ្ញវត្ថុ​ប្រចាំ​ឆ្នាំ​ទាំង​នោះ។

សាខារបស់យើង

ស្ថាប័នយើងតែងតែធ្វើដំណើរទៅមុខ ដើម្បីនាំមក​ជូន​លោក​អ្នក​នូវសេវាហិរញ្ញវត្ថុប្រចាំថ្ងៃកាន់ជិតជាងមុន និងដើម្បីបម្រើសេវាក៏ដូចជាឆ្លើយតបរាល់តម្រូវការរបស់អ្នក។

សកម្មភាពផ្សេងៗក្នុងសង្គម

លោក​អ្នក​អាច​ចូលមកមើលសកម្មភាពរបស់យើងទាំងអស់នៅទីនេះ មានដូចជា វគ្គបញ្តុះបណ្តាល សិក្ខាសាលា ការប្រជុំនានា និងដំណើរកំសាន្តរបស់ក្រុមហ៊ុន។

ដៃគូ​របស់​យើង

ចូលរួមធ្វើការជាមួយគ្នា ចូលរួមជាមួយសហគមន៍ដៃគូរបស់យើង ដើម្បីបម្រើអតិថិជនទៅវិញទៅមកកាន់តែប្រសើរ និងពង្រីកអាជីវកម្មរបស់អ្នក