កិច្ចប្រជុំបូកសរុបការងារឆ្នាំ២០២៣ និងទទួលយល់ទិសដៅបន្តនៃផែនការឆ្នាំ២០២៤
21 November 2023នាថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី បានបេីកកិច្ចប្រជុំបូកសរុបការងារឆ្នាំ២០២៣ និងទទួលយល់ទិសដៅបន្តនៃផែនការឆ្នាំ២០២៤ នាទឹកដីអង្គរ ក្នុងខេត្តសៀមរាប ក្រោមអធិបតីរបស់ ឧកញ៉ា លឹម សុជាតិ ជាអភិបាលប្រតិបត្តិនិងតំណាងឲ្យភាគទុនិក លោក ណា សុធី អភិបាលឯករាជ្យ និង លោក កែវ សុខា ជាអគ្គនាយក ព្រមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់ជាច្រេីនរូប មកពីគ្រប់នាយកដ្ឋាននិងសាខា។
នាឱកាសនេះ មានការជួបពិភាក្សា និងស្វែងរកដំណោះស្រាយលើបញ្ហាប្រឈមនានា ដែលយេីងបានជួបប្រទះកន្លងមក ព្រមទាំងទទួលយកនូវអនុសាសន៍សំខាន់ៗពីថ្នាក់ដឹកនាំកំពូល ពិសេសពី ឧកញ៉ាប្រធាន និងអគ្គនាយក ដោយផ្ទាល់ សម្រាប់ជាមគ្គុទេសក៍ល្អៗ ដេីម្បីឆ្ពោះទៅរកការអនុវត្តនូវផែនការបន្តក្នុងឆ្នាំថ្មី ឆ្នាំ២០២៤ នាពេលខាងមុខ។
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |