ព្រឹត្តិការណ៍

01 August 2025

វគ្គហ្វឹកហ្វឺនតម្រង់ទិសការងារសម្រាប់និយោជិតថ្មី ខែសីហា ឆ្នាំ២០២៦

ភ្នំពេញ៖ នាថ្ងៃទី២០ ២១ ខែសីហា ឆ្នាំ២០២៦ គ្រឹះស្ថានបានរៀបចំ វគ្គហ្វឹកហ្វឺនតម្រង់ទិសការងារសម្រាប់និយោជិតថ្មី នៅការិយាល័យកណ្តាលរបស់គ្រឹះស្ថាន។ ក្នុងវគ្គហ្វឹកហ្វឺនរយៈពេល ២ថ្ងៃ ខាងលើនេះ គឺផ្តល់ឲ្យសិក្ខាកាមយល់កាន់តែច្បាស់ពីចក្ខុ‌វិស័យ និងបេសកម្មរបស់គ្រឹះស្ថាន ក៏ដូចជាគោលការណ៍ផ្សេងៗ រួមមាន បទបញ្ជាផ្ទៃក្នុង ឯកសណ្ឋាន និងអនាម័យ គោលការណ៍ស្តីពីការយកចិត្តទុកដាក់ស្គាល់អតិថិជន ការបំពេញទម្រង់វាយតម្លៃ ការគ្រប់គ្រងអវត្តមាន អត្ថប្រយោជន៍បន្ថែមរបស់បុគ្គលិក ការបណ្តុះបណ្តាលជំនាញបន្ថែម ការអភិវឌ្ឍន៍មុខតំណែង ឬតួនាទីការងារ ដែលធ្វើឲ្យបុគ្គលិកបានយល់ច្បាស់ពីតួនាទីរបស់ខ្លួននៅក្នុងគ្រឹះស្ថាន ដើម្បីរួមគ្នា នឹងឆ្ពោះទៅមុខជាមួយគ្នាប្រកបដោយចីរភាព។ ប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី តែងតែគិតគូរដល់បុគ្គលិក និងព្យាយាមធ្វើយ៉ាងណាជួយពង្រីកសមត្ថភាពលើជំនាញផ្សេងៗដែលអាចជួយពន្លឿនដល់សកម្មភាពការងារ របស់បុគ្គលិកឲ្យក្លាយជាបុគ្គលិកឆ្នើមសម្រាប់ក្រុមហ៊ុន ក្នុងរយៈពេលដ៏ខ្លីមួយ។

អំណោយសប្បុរសធម៌ ប្រគល់ជូន កាកបាទក្រហមកម្ពុជា

ភ្នំពេញ៖ នាព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី មានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ក្នុងការនាំយកអំណោយសប្បុរសធម៌ ប្រគល់ជូន កាកបាទក្រហមកម្ពុជា ដើម្បីចាត់ចែងឧបត្ថម្ភដល់ ជនភៀសសឹក និងប្រជាពលរដ្ឋដែលកំពុងរងគ្រោះ និងខ្វះខាតខ្លាំង។ អំណោយសប្បុរសធម៌ដែលបានប្រគល់ជូនសរុបជាទឹកប្រាក់ប្រមាណ ២០​.០០០.០០០ រៀល រួមមាន៖ • ធុងទឹក (ចំណុះ ១៦០ លីត្រ) ចំនួន ២០០ ធុង • បោយទឹក ចំនួន ២០០ បោយ • អង្ករ ចំនួន ២០០ ការុង • និងមី ចំនួន ១០០ កេស តាមរយៈសកម្មភាពនេះ ប៊ែមប៊ូ ហ្វាយនែន បន្តបង្ហាញពីការចូលរួមចំណែកក្នុងសកម្មភាពសង្គម លើកកម្ពស់ស្មារតីសាមគ្គីភាព និងមនុស្សធម៌ ដោយសង្ឃឹមថា អំណោយទាំងនេះនឹងក្លាយជាកម្លាំងចិត្ត និងដើម្បីជួយសម្រាលទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋដែលងាយរងគ្រោះបំផុត។ ការបន្តចូលរួមនេះ គឺជាការបង្ហាញពីស្មារតីទទួលខុសត្រូវចំពោះសង្គម និងការប្តេជ្ញាចិត្តរបស់គ្រឹះស្ថាន ក្នុងការចូលរួមចំណែកជួយសម្រាលបន្ទុក និងផ្តល់ក្តីសង្ឃឹមជូនដល់បងប្អូនប្រជាពលរដ្ឋដែលជួបការលំបាក ហើយត្រូវការជំនួយ។  គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី តែងតែគិតគូរដល់សុខទុក្ខរបស់ប្រជាពលរដ្ឋ និងបញ្ហាសង្គមនានា ហើយតែងតែចូលរួមចំណែកជួយដល់ការខ្វះខាត ឬតម្រូវការចាំបាច់របស់សង្គមជាតិ។

កិច្ចប្រជុំក្រុមប្រឹក្សាភិបាលប្រចាំត្រីមាសទី២ ឆ្នាំ២០២៦

កិច្ចប្រជុំក្រុមប្រឹក្សាភិបាលប្រចាំត្រីមាសទី២ ឆ្នាំ២០២៦ របស់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី រាជធានីភ្នំពេញ ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ — គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ែមប៊ូ ហ្វាយនែនភីអិលស៊ី បានរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលប្រចាំត្រីមាសទី២ ឆ្នាំ២០២៦ ប្រកបដោយជោគជ័យ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោក រ័ត្ន យូម៉េង ប្រធានក្រុមប្រឹក្សាភិបាល ដោយមានការចូលរួមយ៉ាងសកម្មពីសមាជិកក្រុមប្រឹក្សាភិបាល អភិបាលប្រតិបត្តិ និង គណៈកម្មការប្រតិបត្តិ។ កិច្ចប្រជុំយុទ្ធសាស្ត្រនេះផ្តោតលើការវាយតម្លៃស៊ីជម្រៅលើលទ្ធផលប្រតិបត្តិការ និងការកំណត់ទិសដៅកំណើនប្រកបដោយចីរភាព ដើម្បីពង្រឹងឧត្តមភាពប្រកួតប្រជែង និងបង្កើនគុណតម្លៃជូនអតិថិជន និងភាគទុនិក។ របៀបវារៈសំខាន់ៗ និងលទ្ធផលនៃកិច្ចប្រជុំ៖ • ការវាយតម្លៃលទ្ធផលប្រតិបត្តិការត្រីមាសទី២៖ អង្គប្រជុំបានពិនិត្យ និងវាយតម្លៃយ៉ាងល្អិតល្អន់លើរបាយការណ៍សកម្មភាពការងារ វឌ្ឍនភាពអាជីវកម្ម និងសូចនាករវាស់វែងសមិទ្ធកម្ម (KPIs) ដើម្បីកំណត់អំពីចំណុចខ្លាំង ព្រមទាំងកលានុវត្តភាពក្នុងការកែលម្អប្រសិទ្ធភាពប្រតិបត្តិការ។ • ការគ្រប់គ្រងហិរញ្ញវត្ថុ សាច់ប្រាក់ និងហានិភ័យ៖ ក្រុមប្រឹក្សាភិបាលបានសម្តែងនូវការកោតសរសើរចំពោះ គណៈគ្រប់គ្រងហិរញ្ញវត្ថុ ក្នុងការរក្សាបាននូវស្ថានភាពសាច់ប្រាក់ងាយស្រួល (Liquidity Position) យ៉ាងរឹងមាំ ស្ថិរភាពហិរញ្ញវត្ថុខ្ពស់ និងការរៀបចំប្រភពទុនបម្រុង (Funding Pipeline) បានយ៉ាងល្អប្រសើរដែលឆ្លើយតបទៅនឹងផែនការកំណើន។ ទន្ទឹមនឹងនេះ គ្រឹះស្ថានបន្តពង្រឹងក្របខណ្ឌគ្រប់គ្រងហានិភ័យ និងអនុលោមភាពតាមបទប្បញ្ញត្តិនៃធនាគារជាតិនៃកម្ពុជាយ៉ាងម៉ឺងម៉ាត់ ដើម្បីធានាបាននូវទំនុកចិត្តខ្ពស់ពីអតិថិជន និងដៃគូវិនិយោគ។ • ការអនុម័តផែនការយុទ្ធសាស្ត្រត្រីមាសបន្ទាប់៖ ក្រុមប្រឹក្សាភិបាលបានពិភាក្សា និងអនុម័តលើទិសដៅយុទ្ធសាស្ត្រក្នុងការប្រកួតប្រជែង ផែនការពង្រីកទីផ្សារ និងយុទ្ធសាស្ត្រថែរក្សាអតិថិជន (Client Retention Strategies) ដោយផ្តោតលើការបង្កើនល្បឿននៃការផ្តល់សេវា សុវត្ថិភាពប្រតិបត្តិការ និងបទពិសោធន៍អតិថិជនឱ្យកាន់តែមានប្រសិទ្ធភាព។ ក្នុងឱកាសនេះ គណៈគ្រប់គ្រងប្រតិបត្តិបានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅជូនចំពោះប្រធាន និងសមាជិកក្រុមប្រឹក្សាភិបាលទាំងអស់ ចំពោះការចង្អុលបង្ហាញផ្លូវប្រកបដោយចក្ខុវិស័យវែងឆ្ងាយ និងការគាំទ្រយ៉ាងពេញទំហឹង ដែលជាកាតាលីករយ៉ាងសំខាន់ក្នុងការជំរុញឱ្យគ្រឹះស្ថានរក្សាបាននូវភាពរឹងមាំ និងការអភិវឌ្ឍប្រកបដោយនិរន្តរភាព។ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី បន្តប្តេជ្ញាចិត្តក្នុងការផ្តល់ដំណោះស្រាយហិរញ្ញវត្ថុប្រកបដោយទំនួលខុសត្រូវលើភាពសុទិដ្ឋិនិយម និងបរិយាបន្ន ដើម្បីរួមចំណែកយ៉ាងសកម្មក្នុងការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកម្ពុជា។

វគ្គហ្វឹកហ្វឺនតម្រង់ទិសការងារសម្រាប់និយោជិតថ្មី ខែកក្កដា ឆ្នាំ២០២៦

ភ្នំពេញ៖ នាថ្ងៃទី០៦ ដល់ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៦ គ្រឹះស្ថានបានរៀបចំ វគ្គហ្វឹកហ្វឺនតម្រង់ទិសការងារសម្រាប់និយោជិតថ្មី នៅការិយាល័យកណ្តាលរបស់គ្រឹះស្ថាន។ ក្នុងវគ្គហ្វឹកហ្វឺនរយៈពេល ២ថ្ងៃ កន្លះ ខាងលើនេះ គឺផ្តល់ឲ្យសិក្ខាកាមយល់កាន់តែច្បាស់ពីចក្ខុ‌វិស័យ និងបេសកម្មរបស់គ្រឹះស្ថាន ក៏ដូចជាគោលការណ៍ផ្សេងៗ រួមមាន បទបញ្ជាផ្ទៃក្នុង ឯកសណ្ឋាន និងអនាម័យ គោលការណ៍ស្តីពីការយកចិត្តទុកដាក់ស្គាល់អតិថិជន ការបំពេញទម្រង់វាយតម្លៃ ការគ្រប់គ្រងអវត្តមាន អត្ថប្រយោជន៍បន្ថែមរបស់បុគ្គលិក ការបណ្តុះបណ្តាលជំនាញបន្ថែម ការអភិវឌ្ឍន៍មុខតំណែង ឬតួនាទីការងារ ដែលធ្វើឲ្យបុគ្គលិកបានយល់ច្បាស់ពីតួនាទីរបស់ខ្លួននៅក្នុងគ្រឹះស្ថាន ដើម្បីរួមគ្នា នឹងឆ្ពោះទៅមុខជាមួយគ្នាប្រកបដោយចីរភាព។ ប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី តែងតែគិតគូរដល់បុគ្គលិក និងព្យាយាមធ្វើយ៉ាងណាជួយពង្រីកសមត្ថភាពលើជំនាញផ្សេងៗដែលអាចជួយពន្លឿនដល់សកម្មភាពការងារ របស់បុគ្គលិកឲ្យក្លាយជាបុគ្គលិកឆ្នើមសម្រាប់ក្រុមហ៊ុន ក្នុងរយៈពេលដ៏ខ្លីមួយ។

វគ្គបណ្តុះបណ្តាលលើប្រធានបទ «ការពង្រឹងសមត្ថភាពលើការប្រមូលឥណទាន»

ដើម្បីពង្រឹងសមត្ថភាពស្នូល ព្រមទាំងបង្កើនប្រសិទ្ធភាពការងាររបស់បុគ្គលិកជួរមុខ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី (Bamboo Finance PLC.) បានរៀបចំវគ្គបណ្តុះបណ្តាលលើប្រធានបទ «ការពង្រឹងសមត្ថភាពលើការប្រមូលឥណទាន» ។ ការវិនិយោគលើធនធានមនុស្សនេះ គឺដើម្បីជម្រុញឱ្យការបម្រើសេវាកម្មកាន់តែមានភាពល្អប្រសើរ និងមានប្រសិទ្ធភាពខ្ពស់! រាជធានីភ្នំពេញ ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ —គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី បានសហការជាមួយក្រុមហ៊ុន ១២១ សបភី ឯ.ក បានរៀបចំវគ្គបណ្តុះបណ្តាលឯកទេសស្ដីពី «ការពង្រឹងសមត្ថភាពលើការប្រមូលឥណទាន» សម្រាប់បុគ្គលិកជួរមុខដែលមានដូចជា ប្រធាន អនុប្រធានភ្នាក់ងារឥណទាន និងភ្នាក់ងារឥណទាន ក្នុងគោលបំណងពង្រឹងសមត្ថភាពប្រតិបត្តិការប្រមូលឥណទានប្រចាំថ្ងៃ លើកកម្ពស់ការគ្រប់គ្រងលទ្ធផលការងារ ព្រមទាំងបណ្ដុះវប្បធម៌ការងារវិជ្ជាជីវៈ ប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់។ សកម្មភាពសំខាន់ៗក្នុងវគ្គបណ្តុះបណ្តាល៖ គ្រឹះស្ថានមានកិត្តិយសដែលបានអញ្ជើញ លោកគ្រូ នឹម ឈុន្នី ជាគ្រូបណ្តុះបណ្តាល និងអ្នកអប់រំផ្លូវចិត្ត ដើម្បីចែករំលែកចំណេះដឹង និងបទពិសោធន៍ជាក់ស្តែងដ៏មានតម្លៃលើប្រធានបទ «ការទំនាក់ទំនង និងអាកប្បកិរិយាប្រកបដោយវិជ្ជាជីវៈ ចំពោះអតិថិជន»។ បន្ថែមពីនេះ ថ្នាក់ដឹកនាំ និងគ្រូឧទ្ទេសជាច្រើនរូបក៏បានចូលរួមចែករំលែកប្រធានបទសំខាន់ៗផ្សេងៗទៀតផងដែរ។ ក្នុងឱកាសនោះ លោកអគ្គនាយក កែវ សុខា ក៏បានផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ឱ្យរក្សាភាពធន់របស់គ្រឹះស្ថាន ពង្រឹងឆន្ទៈ និងស្មារតី អភិវឌ្ឍសមត្ថភាព ចំណេះដឹង និងជំនាញ ព្រមទាំងអនុវត្តគោលការណ៍ និងនីតិវិធីរបស់គ្រឹះស្ថានឱ្យបានខ្ជាប់ខ្ជួន ដើម្បីសម្រេចបាននូវសមិទ្ធផលការងារកាន់តែល្អប្រសើរ និងរួមគ្នាអភិវឌ្ឍទៅមុខ។ ជាកិច្ចបញ្ចប់ ថ្នាក់ដឹកនាំបានប្រគល់វិញ្ញាបនបត្របញ្ជាក់ការចូលរួមជូនដល់សិក្ខាកាមទាំងអស់ ក្នុងបរិយាកាសស្និទ្ធស្នាល និងពោរពេញដោយមោទកភាព។ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី ផ្តោតអាទិភាពខ្ពស់លើការវិនិយោគធនធានមនុស្ស ជាពិសេសការពង្រឹងសមត្ថភាពបុគ្គលិកជួរមុខ។ យើងជឿជាក់ថា ក្រុមការងារដែលមានសមត្ថភាពខ្ពស់ គឺជាកម្លាំងចលករសំខាន់ក្នុងការជម្រុញប្រសិទ្ធភាពប្រតិបត្តិការ រក្សាគុណភាពសេវាកម្ម និងនាំមកនូវផលប្រយោជន៍ចីរភាពដល់អតិថិជន និងសហគមន៍។

វគ្គបណ្តុះបណ្តាលស្តីពី «ការពង្រឹងសមត្ថភាពភ្នាក់ងារប្រឹក្សាឥណទានលើជំនាញការលក់»

ជធានីភ្នំពេញ ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ — ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារប្រចាំថ្ងៃ និងធានាការអនុវត្តយុទ្ធសាស្ត្ររបស់គ្រឹះស្ថានបានកាន់តែល្អប្រសើរ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី បានសហការជាមួយ ក្រុមហ៊ុន ១២១ សបភី ឯ.ក រៀបចំវគ្គបណ្តុះបណ្តាលក្រោមប្រធានបទ «ការពង្រឹងសមត្ថភាពភ្នាក់ងារប្រឹក្សាឥណទានលើជំនាញការលក់​»។ វគ្គបណ្តុះបណ្តាលនេះត្រូវបានរៀបចំឡើងជាពិសេសសម្រាប់បុគ្គលិកជួរមុខដែលជាភ្នាក់ងារប្រឹក្សាឥណទាន ដើម្បីពង្រឹងសមត្ថភាពក្នុងការបំពេញការងារលើការលក់​ប្រចាំថ្ងៃ គ្រប់គ្រងលទ្ធផលការងារ និងជំរុញវប្បធម៌ការងារវិជ្ជាជីវៈ ប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់។ សកម្មភាពសំខាន់ៗក្នុងវគ្គបណ្តុះបណ្តាល ជាកិច្ចចាប់ផ្តើម លោក កែវ សុខា អគ្គនាយក បានអញ្ជើញបើកវគ្គជាផ្លូវការ ដោយផ្តល់ការលើកទឹកចិត្ត និងមតិសំខាន់ៗអំពីតួនាទីរបស់ភ្នាក់ងារប្រឹក្សាឥណទានក្នុងការជំរុញកំណើនរបស់គ្រឹះស្ថាន។ គ្រឹះស្ថានមានកិត្តិយសដែលបានអញ្ជើញ លោកគ្រូ នឹម ឈុន្នី ជាគ្រូបណ្តុះបណ្តាល​ និង​អ្នក​អប់រំ​ផ្លូវចិត្ត​ បានចែករំលែកចំណេះដឹង និងបទពិសោធន៍ជាក់ស្តែងដ៏មានតម្លៃលើប្រធានបទ «ការទំនាក់ទំនង និងអាកប្បកិរិយាប្រកបដោយវិជ្ជាជីវៈ ចំពោះអតិថិជន»។ បន្ថែមពីនេះ ថ្នាក់ដឹកនាំ និងគ្រូឧទ្ទេសជាច្រើនរូបក៏បានចូលរួមចែករំលែកប្រធានបទសំខាន់ៗផ្សេងៗទៀតផងដែរ។ ក្នុងឱកាសនោះ លោកអគ្គនាយក កែវ សុខា ក៏បានផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ឱ្យរក្សាភាពធន់របស់គ្រឹះស្ថាន ពង្រឹងឆន្ទៈ និងស្មារតី អភិវឌ្ឍសមត្ថភាព ចំណេះដឹង និងជំនាញ ព្រមទាំងអនុវត្តគោលការណ៍ និងនីតិវិធីរបស់គ្រឹះស្ថានឱ្យបានខ្ជាប់ខ្ជួន ដើម្បីសម្រេចបាននូវសមិទ្ធផលការងារកាន់តែល្អប្រសើរ និងរួមគ្នាអភិវឌ្ឍទៅមុខ។ ជាកិច្ចបញ្ចប់ ថ្នាក់ដឹកនាំបានប្រគល់វិញ្ញាបនបត្របញ្ជាក់ការចូលរួមជូនដល់សិក្ខាកាមទាំងអស់ ក្នុងបរិយាកាសស្និទ្ធស្នាល និងពោរពេញដោយមោទនភាព។ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី ផ្តោតអាទិភាពខ្ពស់លើការវិនិយោគធនធានមនុស្ស ជាពិសេសការពង្រឹងសមត្ថភាពបុគ្គលិកជួរមុខ។ យើងជឿជាក់ថា ក្រុមការងារដែលមានសមត្ថភាពខ្ពស់ គឺជាកម្លាំងចលករសំខាន់ក្នុងការជំរុញប្រសិទ្ធភាពប្រតិបត្តិការ រក្សាគុណភាពសេវាកម្ម និងនាំមកនូវផលប្រយោជន៍ចីរភាពដល់អតិថិជន និងសហគមន៍។

ការបរិច្ចាគទយ្យទានដល់បេក្ខសមណសិស្សប្រឡងធម្មវិន័យនៅវត្តព្រៃឆ្លាក់

ភ្នំពេញ៖ នាព្រឹកថ្ងៃទី០៧ ខែមិថុនា ឆ្នាំ ២០២៦ ក្រោមគំនិតផ្ដួចផ្ដើមរបស់ លោកអគ្គនាយក កែវ សុខា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី មានសេចក្តីសោមនុស្សរីករាយយ៉ាងក្រៃលែង ដោយបានចូលរួមឧបត្ថម្ភនិងប្រគេននូវទយ្យទាន ចង្ហាន់ ដល់វត្តព្រៃឆ្លាក់ ដែលត្រូវបានជ្រើសរើសជាមណ្ឌលប្រឡងដោយសាលាអនុគណក្រុងស្វាយរៀង សម្រាប់ការប្រឡងវិញ្ញាបនបត្រធម្មវិន័យ ឆ្នាំសិក្សា ២០២៥ - ២០២៦ ដែលមានទីតាំងស្ថិតនៅភូមិព្រៃឆ្លាក់ សង្កាត់ព្រៃឆ្លាក់ ក្រុងស្វាយរៀង ខេត្តស្វាយរៀង។ គណៈគ្រប់គ្រង និងក្រុមការងារនៃគ្រឹះស្ថានបាននាំយកជាថវិកាចំនួន ៦ ០០០ ០០០ រៀល និងទឹកសុទ្ធចំនួន ៣០កេស ប្រគេនជូនព្រះចៅអធិការវត្តព្រៃឆ្លាក់ ក្នុងគោលបំណងជួយសម្រាលបន្ទុកហិរញ្ញវត្ថុដល់ការរៀបចំចង្ហាន់ប្រគេនបេក្ខសមណសិស្ស គណៈមេប្រយោគ ព្រះឧទ្ទេសាចារ្យ គ្រូបង្រៀន និងព្រះអនុរក្ស ប្រមាណជា ៤០០អង្គ/នាក់ ដែលនិមន្តមកពីបណ្តា ក្រុង/ស្រុក ឆ្ងាយៗ ក្នុងពេលប្រឡង និងរក្សាបាននូវគុណភាពអប់រំតាមបែបព្រះពុទ្ធសាសនាដែលមានតាំងពីបុរាណកាលមក។ គំនិតផ្តួចផ្តើមនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់គ្រឹះស្ថានក្នុងការគាំទ្រព្រះពុទ្ធសាសនា សាសនារបស់រដ្ឋនិងការថែរក្សាប្រពៃណីវប្បធម៌ ។

កិច្ចប្រជុំថ្នាក់គ្រប់គ្រងប្រចាំខែមិថុនា ឆ្នាំ២០២៦-គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី

រាជធានីភ្នំពេញ៖ នាថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៦ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី (Bamboo Finance PLC.) បានរៀបចំកិច្ចប្រជុំថ្នាក់គ្រប់គ្រងប្រចាំខែមិថុនា ឆ្នាំ២០២៦។ កិច្ចប្រជុំនេះប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកអគ្គនាយ កែវ សុខា និង លោកអគ្គនាយករង អឿន ស៊ីឡែន ដោយមានការចូលរួមពីថ្នាក់គ្រប់គ្រងគ្រប់នាយកដ្ឋាន ការិយាល័យ និងសាខា។ ក្នុងកិច្ចប្រជុំ អ្នកចូលរួមបានបង្ហាញរបាយការណ៍សមិទ្ធផលការងារលម្អិត ចែករំលែកចំណុចសំខាន់ៗនៃប្រតិបត្តិការ និងធ្វើការពិភាក្សាស្ថាបនា ដើម្បីកំណត់បញ្ហាប្រឈម និងរួមគ្នាបង្កើតដំណោះស្រាយប្រកបដោយប្រសិទ្ធភាព និងធានាឱ្យសម្រេចបានជោគជ័យក្នុងការអនុវត្តផែនការអាជីវកម្មសម្រាប់ឆ្នាំ២០២៦។ ទន្ទឹមនឹងនេះ គ្រឹះស្ថានមានកិត្តិយសទទួលបានការចូលរួម និងចែករំលែកចំណេះដឹងពី លោកគ្រូ នឹម ឈុន្នី លើប្រធានបទ "ការគ្រប់គ្រងប្រកបដោយវិជ្ជាជីវៈ" ដេីម្បីរួមចំណែលេីកកម្ពស់ក្រមសីធម៌​ និងប្រសិទ្ធភាពការងារ។