ប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី សហការជាមួយវីង
13 February 2023ដើម្បីបំពេញតម្រូវការនិងភាពងាយស្រួលដល់អតិថិជន គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប៊ែមប៊ូហ្វាយនែនភីអិលស៊ីបានសហការជាមួយធនាគារឯកទេសវីង ដើម្បីផ្តល់នូវមធ្យោបាយក្នុងការបង់ប្រាក់កម្ចីឬសេវាបង់រំលស់របស់អតិថិជន។
ចាប់ពីថ្ងៃទី៧ ខែកញ្ញា២០២០នេះតទៅ គ្រប់អតិជនរបស់ប៊ែមប៊ូហ្វាយនែនភីអិលស៊ីទាំងអស់ ទាំងអតិថិជនចាស់ អតិថិជនថ្មីអាចបង់ប្រាក់កម្ចីឬសេវាបង់រំលស់តាមរយៈភ្នាក់ងារវីងដែលមានជិត៨០០០កន្លែងឬកម្មវិធីស្មាតហ្វូនវីងបានយ៉ាងងាយស្រួលតាមរយៈលេខកូដទូទាត់ខាងក្រោម៖
លេខកូដទូទាត់សម្រាប់ប្រាក់រៀល | 5565
លេខកូដទូទាត់សម្រាប់ប្រាក់ដុល្លារ| 5564
គួរបញ្ជាក់ដែលថា កន្លងមក គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប៊ែមប៊ូហ្វាយនែនភីអិលស៊ី បានសហការជាមួយ ក្រុមហ៊ុន ទ្រូម៉ាន់នី មួយរួចមកហើយ ក្នុងការផ្តល់នូវមធ្យោបាយបង់ប្រាក់កម្ចីឬសេវាបង់រំលស់។
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប៊ែមប៊ូហ្វាយនែនភីអិលស៊ី តែងតែគិតគូ ដល់អតិថិជន និងព្យាយាមធ្វើយ៉ាងណាជួយឲ្យអតិថិជន ងាយស្រួលក្នុងការទូទាត់ប្រាក់ ក៏ដូចជាកម្ចីផ្សេងៗ ដើម្បីការរីកចំរើនរបស់អតិថិជន។