ប៊ែមប៊ូ ហ្វាយនែន ទទួលបានលទ្ធផលដ៏អស្ចារ្យ និងជាទីគាប់ចិត្តសម្រាប់ទាំងប្រតិបត្តិការហិរញ្ញវត្ថុ និងប្រតិបត្តិការ តាមរយៈការបន្តផ្តោតលើ  អតិថិជន និងការប្រតិបត្តិប្រកបដោយវិន័យ។ លទ្ធផលទាំងនេះបានមកពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់បុគ្គលិកគ្រប់លំដាប់ថ្នាក់ ដោយមានទំនុកចិត្តខ្ពស់បំផុតពីអតិថិជន និងដៃគូអាជីវកម្ម បូករួមទាំងការគាំទ្រយ៉ាងខ្លាំងពីក្រុមប្រឹក្សាភិបាល និងម្ចាស់ភាគហ៊ុន។ ខ្ញុំមានមោទនៈភាពក្នុងការបង្ហាញនូវសមិទ្ធិផលសំខាន់ៗមួយចំនួនដូចខាងក្រោម៖

  •     ទ្រព្យសកម្មសរុបដំណាច់ឆ្នាំមានចំនួន 24.98 លានដុល្លារ  អាមេរិក កើនឡើង 19% បើធៀបនឹងដំណាច់ឆ្នាំ 2022។
  •     ផលប័ត្រឥណទានសុទ្ធមានចំនួន 23.04 លានដុល្លារអាមេរិក កើនឡើង 13% មានអតិថិជនសរុបចំនួន 14 ពាន់នាក់។
  •     ឥណទានមិនដំណើរការមានចំនួន 2.04%។
  •     ប្រាក់ចំណេញសុទ្ធបន្ទាប់ពីបង់ពន្ធបានកើនឡើង 68% ពី 331,529 ដុល្លារអាមេរិក ដល់ 555,695 ដុល្លារអាមេរិក។
  •     អនុបាតចំណេញធៀបនឹងមូលធន មានចំនួន 11.42% និងអនុបាតចំណេញធៀបនឹងទ្រព្យសកម្ម មានចំនួន 2.22%។
  •     ដើមទុនចុះបញ្ជីកើនឡើងពី 2.50 លានដុល្លារអាមេរិក ដល់ 4.00 លានដុល្លារអាមេរិក។

បង្កើតឡើងនៅប្រទេសកម្ពុជាក្នុងខែមីនា ឆ្នាំ2015 ប៊ែមប៊ូ ហ្វាយនែន បានក្លាយជាតួអង្គយ៉ាងសំខាន់ នៅក្នុងវិស័យមីក្រូហិរញ្ញវត្ថុរបស់ប្រទេសកម្ពុជា ជាពិសេសនៅក្នុងការផ្តល់ហិរញ្ញប្បទានទិញម៉ូតូ។ ដោយផ្តោតលើប្រាក់កម្ចីទិញម៉ូតូ ដែលមានរហូតទៅដល់ 83% នៃផលប័ត្រសរុប ប៊ែមប៊ូ ហ្វាយនែន ដើរតួយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍ប្រទេសកម្ពុជា ជាប្រទេសដែលមានសេវាកម្មដឹកជញ្ជូនសាធារណៈមានកម្រិត។ ប្រាក់កម្ចីទិញម៉ូតូទាំងនេះផ្តល់ជូនបុគ្គលម្នាក់ៗ នូវមធ្យោបាយដ៏សំខាន់មួយក្នុងការធ្វើដំណើរ។

ការបង្កើនភាពចល័តនេះបានផ្តល់នូវភាពងាយស្រួលដល់ បុគ្គលម្នាក់ៗឲ្យទទួលបាន ការងារ ការអប់រំ និងការថែទាំសុខភាព។ អត្ថប្រយោជន៍លើសពីបុគ្គលម្នាក់ៗ ដោយសារប្រាក់កម្ចីនេះ ក៏ដើរតួជាកាតាលីករសម្រាប់សកម្មភាពសេដ្ឋកិច្ចក្នុងស្រុក។ តាមរយៈការជំរុញភាពជាសហគ្រិនក្នុងវិស័យដូចជា សេវាតាក់ស៊ី ហាងជួសជុល និងការលក់គ្រឿងបន្លាស់ ប៊ែមប៊ូ ហ្វាយនែនរួមចំណែកដល់កំណើនសេដ្ឋកិច្ចដែលរួមបញ្ចូល និងសុខុមាលភាពសង្គមទាំងមូលរបស់សហគមន៍កម្ពុជា។

សមិទ្ធផលដ៏លេចធ្លោរនេះ គឺជាលទ្ធផល នៃការប្រកាន់ខ្ជាប់នូវគោលការណ៍ដឹកនាំប្រកបដោយប្រសិទ្ធភាព អភិបាលកិច្ចល្អ សុចរិតភាព ឧត្តមភាព និងភាពជឿជាក់ ព្រមទាំងការប្តេជ្ញាចិត្ត និងការតស៊ូខ្ពស់ ។

ជាចុងក្រោយ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះអតិថិជន ទាំងអស់នូវការគាំទ្រ និងការទុកចិត្តរបស់ពួកគាត់។ សូមអរគុណដោយ ស្មោះស្ម័គ្រជូនចំពោះ ភាគទុនិក ក្រុមប្រឹក្សាភិបាល ទាំងអស់ចំពោះការផ្តល់ទំនុកចិត្ត   ការណែនាំ និងការគាំទ្រ ជាបន្តបន្ទាប់ ដើម្បីទទួលបានជោគជ័យក្នុងរយៈពេលយូរអង្វែង។ ឆ្លៀតក្នុងឱកាសនេះ ខ្ញុំក៏សូមអរគុណយ៉ាងជ្រាលជ្រៅ ទៅដល់    គណៈគ្រប់គ្រង បុគ្គលិកគ្រប់ជាន់ថ្នាក់ ចំពោះការ ដឹកនាំដ៏ឆ្លាតវៃ និងការបំពេញការងារប្រកបដោយការប្ដេជ្ញាចិត្តខ្ពស់ ភាពស្មោះត្រង់ និងការទទួលខុសត្រូវ។

សូមជូនពរ សុខភាពល្អ សុភមង្គល និងជោគជ័យគ្រប់ភារកិច្ច ក្នុងឆ្នាំ 2024!

 

លោក កែវ សុខា

អគ្គនាយក | ប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី