រាជធានីភ្នំពេញ៖ វគ្គបណ្ដុះបណ្ដាល ស្ដីពី ការហ្វឹកហ្វឺនបំពាក់បំប៉នជំនាញការងារដល់បុគ្គលិក

ដោយមានការអញ្ជើញចូលរួមបើកវគ្គពីសំណាក់ លោក កែវ សុខា អគ្គនាយក នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី ប្រព្រឹត្តទៅនៅការិយាល័យកណ្ដាលរបស់គ្រឹះស្ថាន នាថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤។

នៅក្នុងវគ្គហ្វឹកហ្វឺនបំពាក់បំប៉នមួយនេះបានផ្តល់ជូននៅមេរៀនល្អជាច្រើនដូចជា៖

1-ការជម្រុញទឹកចិត្តឲ្យស្គាល់ពីខ្លួនឯង ដើម្បីធ្វើការងារដោយរីករាយ

2-ការរៀបចំផែនការការងារប្រចាំថ្ងៃ

3-ការសិក្សាវាយតម្លៃឥណទាន

4-ការធ្វើបទបង្ហាញពី"ភ្នាក់ងារប្រឹក្សាឥណទានឆ្នើម" ផងដែរ។

ចុងបញ្ចប់នៃវគ្គបណ្តុះបណ្តាលក៏មានការប្រគល់វិញ្ញាបនបត្របញ្ជាក់ ការបណ្តុះបណ្តាលពីថ្នាក់ដឹកនាំ និងគ្រូហ្វឹកហ្វឺនទៅដល់សិក្ខាកាម ប្រកបទៅដោយភាពរីករាយស្និទ្ធស្នាល រួមជាមួយការថតរូបទុកជាអនុស្សាវរីយ៍