នាព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី មានកម្មវិធីបន្ទាប់ពីបញ្ចប់កិច្ចប្រជុំបូកសរុបការងារប្រចាំឆ្នាំ២០២៣ គឺការជិះកង់កម្សាន្តនៅជុំវិញតំបន់អង្គរ ដើម្បីលើកស្ទួយទេសចរណ៍ ក៏ដូចជាចូលរួមសកម្មភាពកីឡា ដើម្បីសុខភាព និងបង្កើនសាមគ្គីភាពរវាងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ព្រមទាំងមានដំណើរទស្សនកិច្ច ទៅកាន់ប្រាសាទអង្គរវត្ត ដែលជាស្ថាបត្យកម្មអច្ឆរិយៈពិភពលោករបស់ប្រទេសកម្ពុជាយើងផងដែរ។