នាថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី បានបេីកកិច្ចប្រជុំបូកសរុបការងារឆ្នាំ២០២៣ និងទទួលយល់ទិសដៅបន្តនៃផែនការ​ឆ្នាំ​២០២៤ នាទឹកដីអង្គរ ក្នុងខេត្តសៀមរាប ក្រោមអធិបតី​របស់​ ឧកញ៉ា លឹម សុជាតិ ជាអភិបាលប្រតិបត្តិនិងតំណាងឲ្យភាគទុនិក លោក ណា សុធី អភិបាលឯករាជ្យ និង​ លោក កែវ សុខា​ ជាអគ្គនាយក ព្រមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់​ជាច្រេីនរូប​ មកពីគ្រប់នាយកដ្ឋាននិងសាខា។

នាឱកាសនេះ​ មានការជួបពិភាក្សា​ និងស្វែងរកដំណោះស្រាយលើបញ្ហាប្រឈមនានា​ ដែលយេីងបានជួបប្រទះកន្លងមក ព្រមទាំង​ទទួលយកនូវអនុសាសន៍សំខាន់ៗ​ពីថ្នាក់ដឹកនាំកំពូល​ ពិសេសពី​ ឧកញ៉ាប្រធាន​ និងអគ្គនាយក​ ដោយផ្ទាល់​ សម្រាប់ជាមគ្គុទេសក៍ល្អៗ​ ដេីម្បីឆ្ពោះទៅរកការអនុវត្តនូវផែនការបន្តក្នុងឆ្នាំថ្មី​ ឆ្នាំ២០២៤​ នាពេលខាងមុខ។