វគ្គបណ្ដុះបណ្ដាល៖ យុទ្ធសាស្រ្តក្លាយជាបុគ្គលិកឆ្នើម
06 October 2025រាជធានីភ្នំពេញ ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៥៖ វគ្គបណ្ដុះបណ្ដាល "យុទ្ធសាស្រ្តក្លាយជាបុគ្គលិកឆ្នើម" ដល់បុគ្គលិក ភ្នាក់ងារប្រឹក្សាឥណទាន របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី។
ក្រោមការដឹងនាំបង្រៀនដោយលោកគ្រូ ធម្មទានាចារ្យ ចាន់ សេរី និងថ្នាក់ដឹកនាំរបស់គ្រឹះស្ថាន ដែលបានផ្តល់ជូនក្នុងវគ្គបណ្ដុះបណ្ដាលនេះជាមួយប្រធានបទរួមមាន៖ យុទ្ធសាស្រ្តក្លាយជាបុគ្គលិកឆ្នើម ជំនាញប្រឹក្សាការលក់ដោយវិជ្ជាជីវៈ និងប្រធានបទល្អៗជាច្រើនបន្ថែមទៀត ដែលនឹងជួយពន្លឿនដល់សកម្មភាពការងារ របស់បុគ្គលិកឲ្យក្លាយជាបុគ្គលិកឆ្នើមសម្រាប់គ្រឹះស្ថាន ក្នុងរយៈពេលដ៏ខ្លីមួយ។
ចុងបញ្ចប់នៃវគ្គបណ្តុះបណ្តាលក៏មានការប្រគល់វិញ្ញាបនបត្របញ្ជាក់ ការបណ្តុះបណ្តាលពីថ្នាក់ដឹកនាំ និងគ្រូហ្វឹកហ្វឺនទៅដល់សិក្ខាកាម ប្រកបទៅដោយភាពរីករាយស្និទ្ធស្នាល រួមជាមួយការថតរូបទុកជាអនុស្សាវរីយ៍។
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |