ថ្ងៃទី១៥​ ខែកុម្ភៈ​ ឆ្នាំ២០២៥ វគ្គបណ្តុះបណ្តាលស្តីពី និរន្តរ៍ភាព និងប្រសិទ្ធភាពក្នុងការគ្រប់គ្រង ជូនដល់អ្នកគ្រប់គ្រងគ្រប់ជាន់ថ្នាក់​ របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី​។

ជាមួយគ្នានេះ​ យើងទាំងអស់គ្នាមានកិត្តិយស​ បានទទួលនូវការចែករំលែកបទពិសោធន៍ជាក់ស្តែង ពីលោកគ្រូធម្មទានាចារ្យ ចាន់ សេរី នូវ "និរន្តរ៍ភាព និងប្រសិទ្ធភាពក្នុងការគ្រប់គ្រង"​ ។

ចុងបញ្ចប់នៃវគ្គបណ្តុះបណ្តាលក៏មានការប្រគល់វិញ្ញាបនបត្របញ្ជាក់ការបណ្តុះបណ្តាលពីថ្នាក់ដឹកនាំ និងគ្រូហ្វឹកហ្វឺនទៅដល់សិក្ខាកាម ប្រកបទៅដោយភាពរីករាយស្និទស្នាល រួមជាមួយការថតរូបទុកជាអនុស្សាវរីយ៍។