ភ្នំពេញ៖ នាព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី បានរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលប្រចាំត្រីមាសទី២ និងលើកទិសដៅការងារត្រីមាសបន្ទាប់

ដោយមានការអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោក រ័ត្ន យូម៉េង ប្រធានក្រុមប្រឹក្សាភិបាល និងសមាជិក-សមាជិកា ក្រុមប្រឹក្សាភិបាលនៃគ្រឹះស្ថាន។

កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងបង្ហាញអំពីទិសដៅ បេសកម្ម និងលទ្ធផល ក៏ដូចជាបញ្ហាប្រឈម និងដំណោះស្រាយដែលបានអនុវត្តន៍ក្នុងរយៈពេល ២ត្រីមាសកន្លងមក ដើម្បីដាក់ចេញផែនការសកម្មភាពនានាដល់ថ្នាក់គ្រប់គ្រង ដើម្បីអនុវត្តការងារបន្តសម្រាប់ជំរុញលទ្ធផលប្រតិបត្តិការរបស់គ្រឹះស្ថានឲ្យសម្រេចបានលទ្ធផលល្អសម្រាប់ត្រីមាសបន្ទាប់ ។

លើសពីនេះ ក្រុមប្រឹក្សាភិបាលបានបង្ហាញនូវការពេញចិត្តជាមួយលទ្ធផលដែលសម្រេចបាន រួមទាំងបានផ្តល់នូវទិសដៅយុទ្ធសាស្រ្តថ្មីបន្ថែម ដើម្បីជំរុញប្រតិបត្តិការរបស់គ្រឹះស្ថានឱ្យកាន់តែល្អប្រសើរនៅត្រីមាសបន្ទាប់ ក្នុងគោលបំណងចូលរួមចំណែកក្នុងការផ្តល់សេវាកម្មជូនអតិថិជនទាំងអស់របស់យើងប្រកបដោយស្មារតីទទួលខុសត្រូវ និងគុណភាពខ្ពស់។