ជាការថ្លែងអំណរគុណក៏ដូចជាស្ញប់ស្ញែងលើការប្តេជ្ញាចិត្ត និងសេវាកម្មរបស់បុគ្គលិក គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី

លោកអគ្គនាយក កែវ សុខា បានបំពាក់មេដាយដល់បុគ្គលិកចំនួន ៤៣ នាក់ ដែលបានបម្រើការងារលើសពី ៥ ឆ្នាំ និងប្រគល់ពានរង្វាន់ជូនដល់បុគ្គលិក ១៤ នាក់ដែលបានបម្រើការងារច្រើនជាង ៧ ឆ្នាំ ព្រមទាំងមានការបំពាក់មេដាយដល់គណៈកម្មាធិការរៀបចំកម្មវិធី និងប្រធានក្រុមដឹកនាំបុគ្គលិកសម្តែង ចំនួន ១១នាក់ ក្នុងអំឡុងពេលនៃការប្រារព្ធខួប ១០ឆ្នាំ របស់យើង។

ស្របពេលជាមួយគ្នានេះ យើងមានកម្មវិធីពិសារភោជនាអាហារនាពេលល្ងាច រួមជាមួយកម្មវិធីសប្បាយៗ ជាការច្រៀងរាំលេងកម្សាន្ត ការចាប់សន្លឹកឆ្នោតផ្សងសំណាងរង្វាន់ជាច្រើន ប្រកបដោយបរិយាកាសសប្បាយរីករាយក្រៃលែង។