ភ្នំពេញ៖ កិច្ចប្រជុំថ្នាក់គ្រប់គ្រងប្រចាំខែមីនា ឆ្នាំ២០២៥ របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី

ក្រោមអធិបតីភាព​ លោកអគ្គនាយក កែវ សុខា និងអគ្គនាយករង អឿន ស៊ីឡែន

ដោយមានការចូលរួមរបស់ថ្នាក់គ្រប់គ្រងគ្រប់នាយកដ្ឋាន ការិយាល័យ សាខា និងតំបន់ ដើម្បីបូកសរុបការងារប្រចាំខែ ក៏ដូចជាធ្វើការពិភាក្សាពីបញ្ហា ដោយស្វែងរកដំណោះស្រាយ ដើម្បីជោគជ័យក្នុងកាអនុវត្តផែនការអាជីវកម្មឆ្នាំ២០២៥។

ទន្ទឹមនឹងនោះក៏មានកិត្តិយសពី​ លោកគ្រូ នឹម ឈុន្នី ដែលបានចូលរួមចែករំលែកបន្ថែមនូវចំណេះដឹងផ្នែកទន់​ អំពី​ "បណ្តុះថាមពលចិត្ត" ផងដែរ។