ព្រឹត្តិការណ៍ប្រកួតបាល់ទាត់មិត្តភាព សប្បុរសធម៌
19 August 2024ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី និងក្រុមហ៊ុន ១២១ សបភី ឯ.ក បានសហការរៀបចំព្រឹត្តិការណ៍ប្រកួតបាល់ទាត់មិត្តភាព សប្បុរសធម៌ រវាងក្រុមផ្ការីកគ្រប់រដូវ និងក្រុមតន្រ្តីនឹងធ្វើឲ្យអ្នករាំ នៅកីឡាដ្ឋាន AIA Stadium KMH Park។
ការប្រកួតនេះរៀបចំឡើងក្នុងគោលបំណងនាំយកនូវថវិកាឧបត្ថម្ភពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី ចំនួន ២០,០០០,០០០រៀល ជូនទៅដល់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ដើម្បីជួយទ្រទ្រង់ការចំណាយលើការថែទាំកុមារដែលកំពុងសម្រាក ព្យាបាលជំងឺ។
ការប្រកួតបាល់ទាត់មិត្តភាពសប្បុរសធម៌នេះមានការចូលរួមទស្សនាពីសំណាក់អ្នកគាំទ្រចូលទស្សនាយ៉ាងច្រើនកុះករ ប្រកបដោយបរិយាកាសរីករាយ និងស្និតស្នាលបំផុត។
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |