កម្មវិធី ខួប ១០ឆ្នាំ របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី
04 April 2025នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៥ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី បានប្រារព្ធខួប ១០ឆ្នាំ (មួយទស្សវត្ស) នៃវត្តមានគ្រឹះស្ថានក្នុងការបម្រើសេវាកម្មហិរញ្ញវត្ថុក្នុងព្រះរាជាណាចក្រកម្ពុជា ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់ ឧកញ៉ា លឹម សុជាតិ តំណាងឲ្យភាគទុនិក និងជាអភិបាលប្រតិបត្តិ នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី ព្រមទាំងមានការចូលរួមជាកិត្តិយសពី ប្រធានក្រុមប្រឹក្សាភិបាល អភិបាល ថ្នាក់ដឹកនាំជាន់ខ្ពស់ ថ្នាក់គ្រប់គ្រង និងបុគ្គលិកទាំងអស់មកពីគ្រប់នាយកដ្ឋាន ការិយាល័យ និងសាខា។
ជាមួយគ្នានេះ ក៏មានការចូលរួមជាកិត្តិយសពីសំណាក់ ក្រុមហ៊ុនបុត្រសម្ព័ន្ធ ក្រុមហ៊ុនដៃគូ ដៃគូសហការ ដើម្បីអបអរសាទរដល់ព្រឹត្តិការណ៍ខួប ១០ឆ្នាំ នៃដំណើរការប្រតិបត្តិការរបស់យើង ដើម្បីលើកកម្ពស់វិស័យហិរញ្ញវត្ថុនៅកម្ពុជា។
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |