អំណោយសប្បុរសធម៌ ប្រគល់ជូន កាកបាទក្រហមកម្ពុជា
12 August 2026ភ្នំពេញ៖ នាព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី មានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ក្នុងការនាំយកអំណោយសប្បុរសធម៌ ប្រគល់ជូន កាកបាទក្រហមកម្ពុជា ដើម្បីចាត់ចែងឧបត្ថម្ភដល់ ជនភៀសសឹក និងប្រជាពលរដ្ឋដែលកំពុងរងគ្រោះ និងខ្វះខាតខ្លាំង។
អំណោយសប្បុរសធម៌ដែលបានប្រគល់ជូនសរុបជាទឹកប្រាក់ប្រមាណ ២០.០០០.០០០ រៀល រួមមាន៖
• ធុងទឹក (ចំណុះ ១៦០ លីត្រ) ចំនួន ២០០ ធុង
• បោយទឹក ចំនួន ២០០ បោយ
• អង្ករ ចំនួន ២០០ ការុង
• និងមី ចំនួន ១០០ កេស
តាមរយៈសកម្មភាពនេះ ប៊ែមប៊ូ ហ្វាយនែន បន្តបង្ហាញពីការចូលរួមចំណែកក្នុងសកម្មភាពសង្គម លើកកម្ពស់ស្មារតីសាមគ្គីភាព និងមនុស្សធម៌ ដោយសង្ឃឹមថា អំណោយទាំងនេះនឹងក្លាយជាកម្លាំងចិត្ត និងដើម្បីជួយសម្រាលទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋដែលងាយរងគ្រោះបំផុត។
ការបន្តចូលរួមនេះ គឺជាការបង្ហាញពីស្មារតីទទួលខុសត្រូវចំពោះសង្គម និងការប្តេជ្ញាចិត្តរបស់គ្រឹះស្ថាន ក្នុងការចូលរួមចំណែកជួយសម្រាលបន្ទុក និងផ្តល់ក្តីសង្ឃឹមជូនដល់បងប្អូនប្រជាពលរដ្ឋដែលជួបការលំបាក ហើយត្រូវការជំនួយ។
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី តែងតែគិតគូរដល់សុខទុក្ខរបស់ប្រជាពលរដ្ឋ និងបញ្ហាសង្គមនានា ហើយតែងតែចូលរួមចំណែកជួយដល់ការខ្វះខាត ឬតម្រូវការចាំបាច់របស់សង្គមជាតិ។
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |













