ភ្នំពេញ៖ នាថ្ងៃទី១៩-២០ ខែតុលា ឆ្នាំ២០២៦ គ្រឹះស្ថាន ប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី បានរៀបចំ «កម្មវិធីហ្វឹកហ្វឺនតម្រង់ទិសការងារសម្រាប់បុគ្គលិកថ្មី ដោយជោគជ័យ នៅការិយាល័យកណ្តាល។

វគ្គបណ្តុះបណ្តាលរយៈពេល ២ថ្ងៃនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងពង្រឹងការយល់ដឹងស៊ីជម្រៅអំពី ចក្ខុវិស័យ និងបេសកកម្ម របស់ស្ថាប័ន ព្រមទាំងតម្រង់ទិសបុគ្គលិកថ្មីលើក្របខ័ណ្ឌអនុវត្តការងារ និងបទដ្ឋានប្រតិបត្តិសំខាន់ៗ រួមមាន៖

• បទបញ្ជាផ្ទៃក្នុង និងអភិបាលកិច្ច៖ ក្រមសីលធម៌ការងារ ឯកសណ្ឋាន អនាម័យ និងយន្តការគ្រប់គ្រងវត្តមាន។

• អនុលោមភាព និងការគ្រប់គ្រងហានិភ័យ៖ គោលការណ៍ស្គាល់អតិថិជន និងនីតិវិធីវាយតម្លៃប្រតិបត្តិការ។

• ការអភិវឌ្ឍធនធានមនុស្ស និងអត្ថប្រយោជន៍៖ របបអត្ថប្រយោជន៍បន្ថែម ផែនការបណ្តុះបណ្តាលបង្កើនសមត្ថភាព និងសេនារីយ៉ូនានាសម្រាប់ការអភិវឌ្ឍផ្លូវជីវភាពការងារ ។

ការរៀបចំវគ្គតម្រង់ទិសនេះ មិនត្រឹមតែជួយឱ្យបុគ្គលិកថ្មីយល់ច្បាស់លាស់អំពីតួនាទី និងភារកិច្ចរបស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាគ្រឹះយ៉ាងរឹងមាំក្នុងការរួមចំណែក ជួយស្ថាប័នឱ្យសម្រេចបាននូវការគង់វង្ស និងចីរភាពរយៈពេលវែង។

គ្រឹះស្ថាន ប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី តែងតែគិតគូរដល់ការវិនិយោគលើធនធានមនុស្ស ដោយផ្តោតលើការលើកកម្ពស់សមត្ថភាព បង្កើនប្រសិទ្ធភាពការងារ និងគាំទ្ររាល់កាលានុវត្តភាពនៃការរីកចម្រើន ដើម្បីជំរុញឱ្យបុគ្គលិកគ្រប់រូបអាចក្លាយជាធនធានមួយដ៏ឆ្នើម ដែលនឹងទទួលបានជោគជ័យនូវវិជ្ជាជីវៈដែលខ្លួនកំពុងបំពេញក្នុងរយៈពេលដ៏ខ្លី។