គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី រៀបចំវគ្គបណ្តុះបណ្តាលស្តីពី «ការអនុវត្តបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ដើម្បីបង្កើនផលិតភាពការងារការិយាល័យ»

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី បានរៀបចំកម្មវិធីបណ្តុះបណ្តាលពង្រឹងសមត្ថភាពបច្ចេកវិទ្យាក្នុងស្ថាប័ន ក្រោមប្រធានបទ «ការអនុវត្តបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ដើម្បីបង្កើនផលិតភាពការងារការិយាល័យ» ដោយទទួលបានកិត្តិយសដ៏ខ្ពង់ខ្ពស់ពី លោក កែវ សុខា អគ្គនាយកនៃគ្រឹះស្ថាន អញ្ជើញជាអធិបតីភាពក្នុងពិធីបើកផ្លូវការ។

នៅក្នុងឱកាសនោះ លោកអគ្គនាយកបានលើកឡើងអំពីចក្ខុវិស័យយុទ្ធសាស្ត្រ និងទស្សនទានសំខាន់ៗពាក់ព័ន្ធនឹងការធ្វើបរិវត្តកម្មឌីជីថល ដោយបានសង្កត់ធ្ងន់ថា «ការចូលរួមសមាហរណកម្មបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ទៅក្នុងបរិបទប្រតិបត្តិការការងារនាពេលបច្ចុប្បន្ន គឺជាកាតាលីករដ៏សំខាន់ក្នុងការធ្វើឱ្យប្រសើរឡើងនូវលំហូរការងារ (Workflow Optimization) ការបង្កើនប្រសិទ្ធភាពសេដ្ឋកិច្ចពេលវេលា និងការលើកកម្ពស់ស្តង់ដារគុណភាពនៃការបំពេញភារកិច្ចឱ្យកាន់តែមានភាពប្រកួតប្រជែង»។

ជាមួយគ្នានេះ លោកក៏បានផ្តល់អនុសាសន៍ណែនាំ និងលើកទឹកចិត្តដល់បុគ្គលិកគ្រប់កម្រិត ឱ្យបន្តអភិវឌ្ឍជំនាញឌីជីថលជាប្រចាំ ជាពិសេសការយល់ដឹងពីហានិភ័យ ក៏ដូចជាការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ប្រកបដោយសុវត្ថិភាព ដើម្បីឆ្លើយតបយ៉ាងរហ័សទៅនឹងការប្រែប្រួលយ៉ាងលឿននៃបច្ចេកវិទ្យាសកល។

វគ្គបណ្តុះបណ្តាលនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងយុទ្ធសាស្ត្រផ្តោតលើ៖

• ការអនុវត្តជាក់ស្តែង (Practical Implementation): ផ្តល់នូវចំណេះដឹងស៊ីជម្រៅ និងជំនាញបច្ចេកទេសក្នុងការប្រៀបធៀប និងប្រើប្រាស់ឧបករណ៍ AI ឱ្យបានត្រឹមត្រូវ ប្រកបដោយប្រយ័ត្នប្រយែង និងមានប្រសិទ្ធភាពខ្ពស់។

• ការបង្កើនផលិតភាពស្ថាប័ន (Institutional Productivity): ជំរុញការកែច្នៃ និងបង្កើនល្បឿននៃការបំពេញការងារការិយាល័យ ដើម្បីគាំទ្រដល់ចលនការប្រតិបត្តិការរបស់គ្រឹះស្ថានទាំងមូល។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី នៅតែបន្តប្រកាន់ខ្ជាប់នូវបេសកកម្មអភិវឌ្ឍន៍ធនធានមនុស្ស (Human Capital Development) តាមរយៈការវិនិយោគលើការបណ្តុះបណ្តាលបន្តបន្ទាប់ ក្នុងគោលដៅកសាងកម្លាំងពលកម្មប្រកបដោយសមត្ថភាពវិជ្ជាជីវៈ ភាពច្នៃប្រឌិត និងការត្រៀមខ្លួនរួចរាល់សម្រាប់អនាគត ដើមី្បធានាបាននូវការរីកចម្រើនប្រកបដោយចីរភាពរបស់គ្រឹះស្ថាន។