កម្មវិធី”សមាធិ រក្សាតុល្យភាពផ្លូវចិត្ត បង្កើនផលិតភាពការងារ”
02 February 2026គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី (Bamboo Finance PLC.) បានរៀបចំកម្មវិធី”សមាធិ រក្សាតុល្យភាពផ្លូវចិត្ត បង្កើនផលិតភាពការងារ” នាពេលព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ២០២៦ នៅឆ្នេរអូត្រេះ ខេត្តព្រះសីហនុ។
ការអនុវត្តសមាធិមានអត្ថប្រយោជន៍យ៉ាងសំខាន់ចំពោះសុខភាពទាំងផ្លូវកាយ និងផ្លូវចិត្ត ដែលត្រូវបានគាំទ្រដោយការស្រាវជ្រាវវិទ្យាសាស្ត្រជាច្រើន។ វាដើរតួជាវិធីសាស្ត្រមានប្រសិទ្ធភាពក្នុងការព្យាបាល និងពង្រឹងសុខភាពផ្លូវចិត្ត ដោយជួយឱ្យបុគ្គលមានចិត្តរឹងមាំ អាចគ្រប់គ្រងអារម្មណ៍បានល្អ កាត់បន្ថយការគិតច្រើន ឬគំនិតស្មុគស្មាញ ព្រមទាំងបង្កើនសមត្ថភាពក្នុងការផ្តោតអារម្មណ៍លើការងារជាក់ស្តែងប្រកបដោយប្រសិទ្ធភាព។ លើសពីនេះ ការអនុវត្តសមាធិជាប្រចាំអាចរួមចំណែកកាត់បន្ថយសម្ពាធឈាមខ្ពស់ កាត់បន្ថយការឈឺចាប់រ៉ាំរ៉ៃ និងជួយឱ្យខួរក្បាលមានភាពស្រឡះ ស្រស់ថ្លា និងមានថាមពលវិជ្ជមាន។
នៅចុងបញ្ចប់នៃកម្មវិធី លោកអគ្គនាយក កែវ សុខា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកគ្រូ នឹម ឈុន្នី ដែលបានអញ្ជើញមកដឹកនាំ និងចែករំលែកចំណេះដឹងស្តីពីសមាធិដល់ថ្នាក់ដឹកនាំ និងថ្នាក់គ្រប់គ្រងរបស់គ្រឹះស្ថាន។ កម្មវិធីនេះមានគោលបំណងជួយកសាងផ្លូវចិត្តឱ្យកាន់តែរឹងមាំ និងប្រសើរឡើង ដើម្បីគាំទ្រដល់ការងារប្រចាំថ្ងៃ និងការអភិវឌ្ឍផ្ទាល់ខ្លួនរបស់បុគ្គលិក។
កម្មវិធីសមាធិនេះឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី ចំពោះសុខុមាលភាពផ្លូវចិត្តរបស់បុគ្គលិក ដែលជាគន្លឹះសំខាន់ក្នុងការជំរុញផលិតភាព និងការរីកចម្រើនប្រកបដោយនិរន្តរភាព។
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |























