A. គុណវុឌ្ឍិ និងបទពិសោធន៍អប្បបរមា ៖

ចំណេះដឹង ៖ បរិញ្ញាបត្រ ផ្នែកហិរញ្ញវត្ថុ ធនាគារ ការគ្រប់គ្រងហានិភ័យ រដ្ឋបាលពាណិជ្ជកម្ម សេដ្ឋកិច្ច ឬជំនាញពាក់ព័ន្ធ ឬសមមូល។ អនុបណ្ឌិត ឬវិញ្ញាបនបត្រវិជ្ជាជីវៈ (ឧ. FRM, PRM, ឬ CFA) គឺជាអត្ថប្រយោជន៍បន្ថែម។

បទពិសោធន៍ ៖ បទពិសោធន៍យ៉ាងតិច ៣ ទៅ ៥ ឆ្នាំ ផ្នែកគ្រប់គ្រងហានិភ័យ ហានិភ័យឥណទាន ហានិភ័យប្រតិបត្តិការ ហានិភ័យទីផ្សារ ឬជំនាញពាក់ព័ន្ធក្នុងវិស័យធនាគារ ហិរញ្ញវត្ថុ ឬគ្រឹះស្ថានហិរញ្ញវត្ថុ។

ជំនាញនិងសមត្ថភាព ៖ ចេះធ្វើការវាយតម្លៃ និងវិភាគហានិភ័យ មានជំនាញវិភាគ និងការគិតបែបរិះគន់ខ្ពស់ យកចិត្តទុកដាក់ទុកដាក់យ៉ាងលម្អិត មានជំនាញ និងវិធីសាស្រ្ដក្នុងការដោះស្រាយបញ្ហា និងការសម្រេចចិត្តក្រោមសម្ពាធ។ មានចំណេះដឹងរឹងមាំអំពីក្របខណ្ឌគ្រប់គ្រងហានិភ័យ តម្រូវការបទប្បញ្ញត្តិ និងប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង។

ចេះភាសាអង់គ្លេស សម្រាប់ធ្វើការទំនាក់ទំនងបានល្អ (អាន សរសេរ ស្តាប់ និយាយ)។

ចេះប្រើប្រាស់ប្រព័ន្ធកុំព្យូទ័រ Microsoft Office (Excel, Power Point, Word, …) និងឧបករណ៍គ្រប់គ្រងហានិភ័យ ឬវិភាគទិន្នន័យ។
 

B. ភារកិច្ចសំខាន់ៗ

  • សិក្សាគោលការណ៍ គោលនយោបាយ និងនីតិវិធីគ្រប់គ្រងហានិភ័យ ឱ្យបានច្បាស់លាស់ល្អិតល្អន់ ដើម្បីចាត់ចែងការងារគ្រប់គ្រងហានិភ័យឱ្យបានត្រឹមត្រូវតាមដំណាក់កាលនីមួយៗ ចាប់ពីការកំណត់អត្តសញ្ញាណហានិភ័យ ការវាយតម្លៃ ការវាស់វែង ការត្រួតពិនិត្យ ការកាត់បន្ថយ រហូតដល់ការរាយការណ៍។

  • រៀបចំផែនការគ្រប់គ្រងហានិភ័យ និងរៀបចំយុទ្ធសាស្រ្តហានិភ័យ សេចក្តីថ្លែងការណ៍អត្រានៃការទទួលយកហានិភ័យ និងគោលនយោបាយត្រួតពិនិត្យហានិភ័យ។

  • រៀបចំ ត្រួតពិនិត្យបញ្ជីហានិភ័យ របាយការណ៍ហានិភ័យ និងឯកសារផ្សេងៗទាក់ទងនឹងការគ្រប់គ្រងហានិភ័យ ទាំងខាងក្នុង ខាងក្រៅ ពីការកំណត់អត្តសញ្ញាណហានិភ័យ រហូតដល់ការដោះស្រាយ និងការរាយការណ៍ជូនថ្នាក់គ្រប់គ្រង។

  • ធ្វើការវាយតម្លៃហានិភ័យរបស់គ្រឹះស្ថាន និងបុត្រសម្ព័ន្ធ ១២១ ផែនក-ខ-គ។

  • រៀបចំរបាយការណ៍គ្រប់គ្រងហានិភ័យទាំងក្នុងគ្រឹះស្ថាន និងបុត្រសម្ព័ន្ធ ជូនថ្នាក់គ្រប់គ្រង និងក្រុមប្រឹក្សាភិបាល។

  • បង្កើតការយល់ដឹងអំពីហានិភ័យក្នុងចំណោមបុគ្គលិក បង្កើតយុទ្ធសាស្ត្រដើម្បីលើកកម្ពស់វប្បធម៌យល់ដឹងអំពីហានិភ័យ និងកសាងសមត្ថភាពបុគ្គលិកក្នុងការកំណត់អត្តសញ្ញាណ វាយតម្លៃ និងគ្រប់គ្រងហានិភ័យប្រកបដោយប្រសិទ្ធភាព។

  • ត្រួតពិនិត្យ និងវាយតម្លៃការអនុលោមតាមគោលនយោបាយហានិភ័យ ដែនកំណត់ និងតម្រូវការបទប្បញ្ញត្តិ ព្រមទាំងផ្តល់អនុសាសន៍វិធានការកែតម្រូវនៅពេលចាំបាច់។

  • សម្របសម្រួលជាមួយសវនកម្មផ្ទៃក្នុង ការអនុលោម និងផ្នែកផ្សេងៗទៀត ដើម្បីធានាបាននូវអភិបាលកិច្ច និងការត្រួតពិនិត្យហានិភ័យប្រកបដោយប្រសិទ្ធភាព។