ក. គុណវុឌ្ឍិ និងបទពិសោធន៍អប្បបរមា ៖

  • ចំណេះ​ដឹង    : គណនេយ្យករ-​​​បរិញ្ញា​បត្រ​  (ជំនាញ: គណនេយ្យ / ធនាគារ / ហិរញ្ញវត្ថុ)
  • ជំនាញ និង សមត្ថ​ភាព:
    • ការយកចិត្តទុកដាក់ល្អ និង ជំនាញគណនេយ្យល្អ
    • អាចប្រើប្រាស់ភាសាអង់គ្លេសសម្រាប់ការទំនាក់ទំនងល្អ(អាន និយាយ សរសេរ ស្ដាប់)។
    • មានជំនាញកុំព្យូទ័រផ្នែក Microsoft Office (Excel, Word, …)

ខ. តួនាទី និង កាតព្វកិច្ច

  • កត់ត្រាសកម្មភាពគណនីប្រចាំថ្ងៃដើម្បីរក្សានូវការអនុវត្ត និងការពិនិត្យក្នុងលក្ខណៈដែលត្រឹមត្រូវតាមបច្ចេកទេស ដើម្បីធានាថាការកត់ត្រា និង ការ​បញ្ចូលទិន្នន័យទៅក្នុងប្រព័ន្ធ ត្រូវបានរក្សាទុកទៅតាមប្រតិបត្ដិការហិរញ្ញវត្ថុ នីតិវិធី និងគោលការណ៍ណែនាំផ្សេងទៀត និង ត្រូវទៅតាម​ឯកសារយោង។
  • កត់ត្រាការកើនឡើង និង ការបង់ប្រាក់មុនទាំងអស់។
  • ពិនិត្យមើលនិងបញ្ចូលចំណាយទាំងអស់មុនពេលអនុម័ត និង បោះត្រាការចំណាយលើការស្នើសុំជាមួយនឹងកំណត់​ត្រាគណនីដូចជា PV, JV, ... មុនពេលទូទាត់សាច់ប្រាក់
  • ពិនិត្យ និង កត់ត្រាការបញ្ចេញប្រាក់កម្ចី និងការសងប្រាក់កម្ចី(គណនីអតិថិជន) តាម​ដាន​ និ ត្រួតពិនិត្យឡើងវិញដើម្បីធានាថាឯកសារប្រាក់កម្ចី គឺត្រឹមត្រូវ មុនពេលផ្ញើទៅកាន់អ្នកគ្រប់គ្រង។
  • ទាក់ទងតាមទូរស័ព្ទនិងផ្ទៀងផ្ទាត់ជាមួយអតិថិជនបន្ទាប់ពីបានបញ្ចូលទិន្នន័យទៅក្នុងMB9
  • រាប់និងពិនិត្យមើលសាច់ប្រាក់ប្រចាំថ្ងៃ ដោយប្រៀបធៀបសមតុល្យសាច់ប្រាក់ក្នុង MB9 ក្នុងករណីមានកំហុសណាមួយកើតឡើងគណនេយ្យករត្រូវរាយការណ៍ទៅកាន់អ្នកគ្រប់គ្រងសម្រាប់ការកែតម្រូវនិងធ្វើការដោះស្រាយឲ្យទាន់ពេលវេលា។
  • ត្រួតពិនិត្យនិងសម្របសម្រួលសមតុល្យសាច់ប្រាក់ប្រចាំថ្ងៃដើម្បីធានាថាសមតុល្យសាច់ប្រាក់ទាំងនោះត្រឹមត្រូវ
  • រៀបចំរបាយការណ៍សាច់ប្រាក់ប្រចាំថ្ងៃ ប្រចាំខែ (សៀវភៅសាច់ប្រាក់) និងកាន់សាច់ប្រាក់នៅក្នុងដៃ​។
  • រៀបចំនិងបោះពុម្ពរបាយការណ៍ប្រាក់កម្ចីឲ្យទៅភ្នាក់ងារឥណទាន ដូចជាការប្រមូលឥណទានរបាយការណ៍ដែលមាន​រយៈពេលវែង/ការទូទាត់បំណុលហួសកាលកំណត់ គុណភាពឥណទាន...
  • រៀបចំកំណត់ត្រានៃការទិញសម្រាប់ប្រកាសពន្ធ។
  • គ្រប់គ្រង និង កត់ត្រាវត្ថុបញ្ចាំរបស់អតិថិជនទៅក្នុងប្រព័ន្ធប្រាក់កម្ចីសម្រាប់ធានាសុវត្ថិភាព។ រៀបចំប្រវត្តិសងរបស់អតិថិជន និង លិខិតនៃការបញ្ជាក់ប្រាក់កម្ចីដែលបានបញ្ចប់។
  • រៀបចំ និង ត្រួតពិនិត្យនៅលើកម្ចី និងសំណង​ទៅឲ្យក្រុមហ៊ុនមេ។
  • រៀបចំ និងរក្សាទុកឯកសារយោងជារៀងរាល់ថ្ងៃទៅក្នុងទូរឯកសារ ដើម្បីធានាថាមានភាពងាយស្រួលក្នុងការស្វែងរក និង សុវត្ថិភាព។
  • គ្រប់គ្រង ទូទាត់ កត់​ត្រា និង ត្រួតពិនិត្យនៅលើការ​ចំណាយ​សាច់​ប្រាក់​តូច​តាច(Petty Cash )
  • ទទួលខុសត្រូវផ្សេងៗ​ទៀតដែល ប្រធានគណនេយ្យករ​សាខា / ប្រធាន​​ក្រុម​គណនេយ្យករបាន​តម្រូវ​។
  • ចូលរួមយ៉ាងសកម្ម និង ធ្វើឲ្យប្រសើរឡើងនូវសមត្ថភាពចំណេះដឹង ជំនាញ ជាពិសេសអាកប្បកិរិយាឲ្យបានល្អ
  • គាំទ្រសាខានិងតំបន់ប្រតិបត្តិការ                                          
  • ចុះប្រតិបត្តិការក្នុងប្រព័ន្ធ MB9           
  • បញ្ចូលទិន្នន័យឥណទានក្នុងប្រព័ន្ធ MB9          
  • ត្រួតពិនិត្យនិងបំពេញ Petty Cash
  • ត្រួតពិនិត្យចំណាថ្លៃសាំងនិងថ្លៃជួលម៉ូតូ
  • បូកសរុបផែនការបញ្ចេញឥណទាន
  • ទទួលខុសត្រូវលើ CRV និង DV
  • រាប់និងត្រួតពិនិត្យសមតុល្យស្តុកចុងខែ
  • ត្រួតពិនិត្យឯកសារជាមួយនឹងប្រព័ន្ធ MB9
  • ត្រួតពិនិត្យព័ត៌មានអតិថិជនក្នុង CBC
  • ត្រួតពិនិត្យរបាយការណ៍ទ្រព្យដាក់បញ្ចាំ
  • ផ្ញើរបាយការណ៍Agingប្រចាំថ្ងៃទៅនាយកសាខា/ប្រធានតំបន់
  • បញ្ជូនទិន្ន័យនៃ ការបង់សងឥណទានតាមរយៈ True money/Wing
  • បូកសរុបរបាយការណ៍ទ្រព្យដាក់បញ្ចាំ
  • ត្រួតពនិត្យប្រចាំថ្ងៃសមតុល្យគណនីអន្តរសាខា ( ITB )
  • ជម្រះសមតុល្យគណនីអន្តរសាខា ( ITB )
  • ទៅធនាគារ
  • ត្រួតពិនិត្យសមតុល្យការបង់សងឥណទានតាមរយៈ True money/Wing
  • ធ្វើកិច្ចការផ្សេងទៀតតាមការវិវឌ្ឍន៍របស់ក្រុមហ៊ុនប៊ែមប៊ូ និងតាមការចាត់តាំងរបស់អ្នកគ្រប់គ្រងផ្ទាល់ ឬថ្នាក់មានសមត្ថកិច្ចក្នុងក្របខ័ណ្ឌការងាររបស់ក្រុមហ៊ុន ។