ក. គុណវុឌ្ឍិ និងបទពិសោធន៍អប្បបរមា ៖

  • ចំណេះ​ដឹង            : បរិញ្ញាបត្រ​ BBA (ជំនាញ: គណនេយ្យ / ធនាគារ / ហិរញ្ញវត្ថុ) តម្លៃស្មើ។
  • បទពិសោធន៍    : បទពិសោធន៍ ៣ ឆ្នាំ ផ្នែកគ្រប់គ្រងហិរញ្ញវត្ថុ និង គណនេយ្យ​នៅធនាគារ ឬស្ថាប័ន

ហិរញ្ញវត្ថុ។

  • ជំនាញ និង សមត្ថ​ភាព:
    • ការយកចិត្តទុកដាក់ខ្ពស់​ និងមានជំនាញគណនេយ្យ
    • ភាសាអង់គ្លេសសម្រាប់ការទំនាក់ទំនងបានល្អ
    • មានជំនាញកុំព្យូទ័រផ្នែក Microsoft Office (Excel, Word, Power Point …)

ខ. តួនាទី និង កាតព្វកិច្ច

  • ជួយប្រធាន​ផ្នែក​គណនេយ្យករ​ក្នុងការគ្រប់គ្រងគណនីប្រចាំថ្ងៃ រួមបញ្ចូលទាំងសាខានិងការិយាល័យកណ្តាល ដើម្បីរក្សាបាននូវការអនុវត្ត និងត្រួតពិនិត្យឡើងវិញ ដោយលក្ខណៈបច្ចេកទេសត្រឹមត្រូវ។
  • ជួយផ្តល់នូវជំនាញបណ្តុះបណ្តាលដល់ ប្រធាន​គណនេយ្យករតាមសាខា គណនេយ្យ​ករ បេឡាករ​ និងអនុវត្តតាមគោលការណ៍ និងនីតិ​វិធី​​ផ្សេងៗទៀត​របស់ស្ថាប័ន។
  • ជួយធ្វើការកត់ត្រា និង បញ្ចូលទិន្នន័យទៅក្នុងប្រព័ន្ធ ដើម្បីធានារក្សាទុក ការ​ធ្វើប្រតិបត្តិការរបស់ហិរញ្ញវត្ថុ  នីតិវិធី  និងគោលការណ៍ណែនាំផ្សេងទៀត។
  • ជួយប្រធាន​ផ្នែក​គណនេយ្យ​ករ​ ក្នុងការរៀបចំរបាយការណ៍តាមផ្នែក ជាប្រចាំថ្ងៃ ប្រចាំខែ  និង ប្រចាំឆ្នាំ។
  • ជួយរៀបចំរបាយការណ៍ដោយប្រៀបធៀបគម្រោង​ និងផែនការ ជាមួយ​ការ​អនុវត្ត​ជាក់ស្ដែង។
  • ជួយក្នុងការរៀបចំ និងប្រកាសពន្ធគ្រប់ប្រភេទដែលបានតម្រូវ។​
  • ជួយប្រធាន​ផ្នែក​គណនេយ្យ​ករ ពិនិត្យមើលការចំណាយទាំងអស់មុនពេលអនុម័ត។
  • ជួយធ្វើតេស្តប្រព័ន្ធ MB9
  • ដោះស្រាយបញ្ហាទៅតាមការទទួលខុសត្រូវរបស់ខ្លួន។
  • ការទទួលខុសត្រូវផ្សេងៗទៀតដែល​ នាយក/នាយិកាការិយាល័យហិរញ្ញវត្ថុ / ប្រធាន​​ផ្នែក​គណនេយ្យ​ករ​តម្រូវ
  • ត្រួតពិនិត្យ របាយការណ៍​ CBC  ជាប្រចាំសប្តាហ៍, ប្រចាំខែ, ប្រចាំត្រីមាស និង ប្រចាំឆ្នាំ
  • ត្រួតពិនិត្យ​ ការបញ្ជូនរបាយការណ៍ CBCជាប្រចាំសប្តាហ៍, ប្រចាំខែ, ប្រចាំត្រីមាស និង ប្រចាំឆ្នាំ
  • អភិវឌ្ឍន៍ System Issue
  • អនុវត្តរបាយការណ៍ MB9
  • គាំទ្រសាខានៅពេលប្រព័ន្ធមានបញ្ហា
  • ពិនិត្យបញ្ហា CBC
  • រៀបចំ របាយការណ៍​ CBC  ជាប្រចាំសប្តាហ៍, ប្រចាំខែ, ប្រចាំត្រីមាស និង ប្រចាំឆ្នាំ
  • បញ្ជូនរបាយការណ៍ CBCជាប្រចាំសប្តាហ៍, ប្រចាំខែ, ប្រចាំត្រីមាស និង ប្រចាំឆ្នាំ
  • បញ្ជូនរបាយការណ៍ លុបចេញពីបញ្ជី CBCជាប្រចាំសប្តាហ៍, ប្រចាំខែ, ប្រចាំត្រីមាស និង ប្រចាំឆ្នាំ
  • រៀបចំរបាយការណ៍ បញ្ចេញឥណទានប្រចាំថ្ងៃ, ប្រចាំខែ និង ប្រចាំឆ្នាំ
  • រៀបចំរបាយការណ៍ Credit Quality ប្រចាំថ្ងៃ
  • រៀបចំរបាយការណ៍ Income Reportប្រចាំថ្ងៃ
  • រៀបចំរបាយការណ៍ Arrear all Branchesប្រចាំថ្ងៃ
  • រៀបចំរបាយការណ៍​ Actual with Plan
  • ជំនួយការងារដល់នាយិការងការិយាល័យហិរញ្ញវត្ថុ
  • ធ្វើកិច្ចការផ្សេងទៀតតាមការវិវឌ្ឍន៍របស់ក្រុមហ៊ុនប៊ែមប៊ូ និងតាមការចាត់តាំងរបស់អ្នកគ្រប់គ្រងផ្ទាល់ ឬថ្នាក់មានសមត្ថកិច្ចក្នុងក្របខ័ណ្ឌការងាររបស់ក្រុមហ៊ុន ។