នាយក-នាយិកាការិយាល័យប្រតិបត្តិការ
31 August 2026នាយកការិយាល័យប្រតិបត្តិការទទួលខុសត្រូវលើការដឹកនាំ និងគ្រប់គ្រងប្រតិបត្តិការទាំងមូល ដោយផ្តោតលើ៖
១. ការគ្រប់គ្រងធនធានមនុស្ស និងយុទ្ធសាស្ត្រ
-
រៀបចំផែនការ ជ្រើសរើស ដឹកនាំបុគ្គលិក និងវាយតម្លៃលទ្ធផលការងារ
-
ដាក់ចេញផែនការយុទ្ធសាស្ត្រច្បាស់លាស់ និងបែងចែកការងារសមស្រប
-
បង្កើតគោលការណ៍ និងនីតិវិធីសម្រាប់ប្រតិបត្តិការ
២. ការត្រួតពិនិត្យកិច្ចការឥណទាន
-
ត្រួតពិនិត្យ វិភាគ និងសង្ខេបរបាយការណ៍ឥណទានពីសាខា
-
ចុះត្រួតពិនិត្យផ្ទាល់ទីតាំង ដើម្បីរកចំណុចខ្វះខាត និងផ្តល់អនុសាសន៍កែលម្អ
-
តាមដានការអនុវត្តការផ្សព្វផ្សាយ ការបញ្ចេញឥណទាន ការប្រមូល និងដោះស្រាយបំណុល ដើម្បីបង្ការហានិភ័យ
៣. ការគាំទ្រការលក់ និងទីផ្សារ
-
ស្រាវជ្រាវបង្កើតយុទ្ធសាស្ត្រលក់ និងបណ្តាញលក់នៅសាខា
-
វិភាគ SWOT តាមដានបរិមាណលក់ និងស្វែងរកមូលហេតុធ្លាក់ចុះ
-
តាមដានអតិថិជនឈប់ប្រើប្រាស់សេវា និងរកយុទ្ធសាស្ត្រទាក់ទាញឲ្យត្រឡប់មកវិញ
-
ចូលរួមរចនាសម្ភារៈផ្សព្វផ្សាយដូចជា ខិត្តប័ណ្ណ ស្ទីគ័រ និងការផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយ
៤. ការអនុលោមតាមបទប្បញ្ញត្តិ និងសវនកម្ម
-
តាមដានលិខិតណែនាំពី NBC, CMA, CBC និងក្រសួងនានា ដើម្បីផ្សព្វផ្សាយទាន់ពេល
-
ត្រួតពិនិត្យរបាយការណ៍សវនករ និងធានាឲ្យមានការកែលម្អតាមការរកឃើញ
-
សម្របសម្រួលការងារជាមួយសវនកម្មផ្ទៃក្នុង និងខាងក្រៅ
៥. ការបណ្តុះបណ្តាល និងការគាំទ្រសាខា
-
ផ្តល់ការបកស្រាយ ណែនាំ និងបណ្តុះបណ្តាលគោលការណ៍ នីតិវិធី និងទម្រង់គំរូឥណទានដល់គ្រប់សាខា
-
រៀបចំកាលវិភាគ និងមេរៀនសម្រាប់វគ្គបណ្តុះបណ្តាលតម្រង់ទិស និងបំពាក់បំប៉ន
៦. កិច្ចការផ្សេងៗ
-
អនុវត្តភារកិច្ចផ្សេងទៀតតាមការណែនាំពីថ្នាក់គ្រប់គ្រង

