ក. គុណវុឌ្ឍិ និងបទពិសោធន៍អប្បបរមា ៖

  • ចំណេះ​ដឹង​ :បរិញ្ញាបត្រ  ផ្នែកគ្រប់គ្រងពាណិជ្ជកម្ម ឬ គ្រប់គ្រង / ធនធានមនុស្ស ឬជំនាញ

                       ពាក់ព័ន្ធ ឬសមមូល។

  • បទពិសោធន៍ :បទពិសោធន៍ ២ ឆ្នាំ ផ្នែកគ្រប់គ្រងពាណិជ្ជកម្ម ឬគ្រប់គ្រង / ធនធានមនុស្ស   ។
  • ជំនាញនិងសមត្ថភាព:ចេះធ្វើការវិភាគលើការងារ  មានភាពជាអ្នកដឹកនាំ និង ការគ្រប់គ្រងធនធានមនុស្ស​   យកចិត្តទុកដាក់ទុកដាក់យ៉ាងលម្អិត មានជំនាញ ​និង វិធីសាស្រ្ដក្នុងការដោះស្រាយបញ្ហា ។

ចេះភាសាអង់គ្លេសសម្រាប់ធ្វើការទំនាក់ទំនងបានល្អ​ (អាន​ សរសេរ ស្តាប់ និយាយ)។

ចេះប្រើ​ប្រាស់​ប្រព័ន្ធ​កុំ​ព្យូទ័រ​ Microsoft Office (Excel, Power Point, Word, …)​។

 

ខ.តួនាទី និង កាតព្វកិច្ច ៖

  • សិក្សាគោលការណ៍-នីតិវិធីជ្រើសរើស ឱ្យបានច្បាស់លាស់ល្អិតល្អន់ ដើម្បីចាត់ចែងការងារជ្រើសរើសឱ្យបានត្រឹមត្រូវតាមដំណាក់កាលនិមួយៗ  ចាប់ពីដំណើរការជ្រើសរើស  ការផ្សព្វផ្សាយ ការទទួលពាក្យ ការសំភាសន៍ រហូតដល់ការចុះកិច្ចសន្យាការងារ។
  • រៀបចំផែនការធនធានមនុស្ស និងរៀបចំយុទ្ធសាស្រ្តជ្រើសរើស ការប្រកាស ផ្សព្វផ្សាយ។
  • រៀបចំ ត្រួតពិនិត្យបញ្ជីសម្រាំង ឯកសារផ្សេងៗទាក់ទងនឹងការជ្រើសរើសទាំងខាងក្នុង ខាងក្រៅពីបេក្ខភាពរហូតដល់ចុះកិច្ចសន្យាជាបុគ្គលិកក្នុងការសាកល្បង។
  • សំភាសន៍ធនធានមនុស្សគ្រឹះស្ថាន និងបុត្រសម្ព័ន្ធ១២១។
  • រៀបចំរបាយការណ៍ជ្រើសរើសទាំងក្នុងគ្រឹះស្ថាន  បុត្រ សម្ព័ន្ធជូនថ្នាក់គ្រប់គ្រង។
  • បង្កើតការទាក់ទាញបុគ្គលិកមានសមត្ថភាព បង្កើតយុទ្ធសាស្ត្រទាក់ទាញ និងជ្រើសរើសបុគ្គលិកមានសមត្ថភាព និងអ្នកមានជំនាញច្បាស់លាស់។