ប្រធានភ្នាក់ងារប្រឹក្សាឥណទានសាខា
31 August 2025ក. គុណវុឌ្ឍិ និងបទពិសោធន៍អប្បបរមា ៖
- ចំណេះដឹង : បរិញ្ញាបត្រ (ជំនាញ: គ្រប់គ្រង /រដ្ឋបាល/ ធនាគារ / ហិរញ្ញវត្ថុ) ឬ ជំនាញពាក់ព័ន្ធផ្សេងទៀត ។
- បទពិសោធន៍ : ២ឆ្នាំ ផ្នែកគ្រប់គ្រងប្រតិបត្តិការ ធនាគារ ឬស្ថាប័នហិរញ្ញវត្ថុ។
- ជំនាញ និង សមត្ថភាព:
- ការយកចិត្តទុកដាក់ល្អ ទៅលើការងារលម្អិត និងជំនាញលើការដោះស្រាយបញ្ហា ជាមួយដំណើរការងារក្នុងរចនាសម្ព័ន្ធ ។
- ភាពស្មោះត្រង់ និង ជឿទុកចិត្តខ្ពស់។
- ទំនាក់ទំនងជាភាសាអង់គ្លេសបានល្អ(អាន និយាយ សរសេរ ស្ដាប់)។
- ជំនាញកុំព្យូទ័រដូចជា Microsoft Office (Excel, Word, Power Point …)
ខ. តួនាទី និងភារកិច្ច ៖
-
-
- សិក្សា និងអនុវត្តឲ្យបានត្រឹមត្រូវតាមគោលការណ៍នីតិវិធីសេចក្តីណែនាំទាំងឡាយដែលពាកព័ន្ធ នឹងកិច្ចការជំនាញ។
-
-
-
- ចាត់ចែងដឹកនាំនិងត្រួតពិនិត្យកិច្ចការឥណទានដោយធានាអនុវត្តឲ្យបានត្រឹមត្រូវតាមគោលការណ៍ប្រតិបត្តិប្រកបដោយប្រសិទ្ធភាពខ្ពស់ រួមមាន ៖ កិច្ចការផ្សព្វផ្សាយ,កិច្ចការបញ្ចេញឥណទាន,កិច្ចការប្រមូលឥណទាននិងការដោះស្រាយបំណុល ។
-
-
-
- ត្រួតពិនិត្យការអនុវត្តការងារក្នុងផ្នែកឥណទាន ដោះស្រាយរាល់បញ្ហាដែលកើតឡើង និងតម្រង់ទិស ការងារពេលដំណើរការអនុវត្តផែនការឲ្យបានត្រឹមត្រូវ និងទាន់ពេលវេលា។ ប្រតិបត្តិលើគោលការណ៍សុវត្ថិភាព និង នីតិវិធីដែលត្រូវបានអនុវត្តនៅកន្លែងការងារ ស្ថិតក្រោមការគ្រប់គ្រងរួមទាំងជួយនាយកការិយាល័យអភិវឌ្ឍន៍ផលិតផលក្នុងការសិក្សាវាយតម្លៃឥណទាន។
-
-
-
- ជួយនាយកការិយាល័យអភិវឌ្ឍន៍ផលិតផល ធ្វើការសម្រេចចិត្តក្នុងការផ្តល់ឥណទាន។
- ធានាថារាល់ឥណទានដែលបានផ្តល់ជូនអតិថិជន អនុលោមតាមគោលការណ៍ឥណទានរបស់ស្ថាប័ន។
- ជំរុញការអនុវត្តផែនការឥណទានរបស់សាខាសាមី។
- សិក្សាស្រាវជ្រាវព័ត៌មានទីផ្សារ និង ការប្រកួតប្រជែង។
- រៀបចំយុទ្ធសាស្ត្រថ្មីៗ ក្នុងការពង្រីកប្រតិបត្តិការរបស់សាខាឲ្យមានប្រសិទ្ធភាព។
- ធ្វើសំណើសុំជួល និង បញ្ឈប់បុគ្គលិកទៅតាមលក្ខខណ្ឌការងាររបស់ស្ថាប័ន។
- ត្រួតពិនិត្យពីសក្តានុពល ឬកម្ចីពិតប្រាកដ ដើម្បីធានាថាឲ្យមានបច្ចុប្បន្នភាព។
- ជួយនាយកសាខាក្នុងការប្រមូលប្រាក់សំណងជាប្រចាំខែ។
- ជួយនាយកសាខាក្នុងការដោះស្រាយបំណុលយឺតយ៉ាវឲ្យមានប្រសិទ្ធភាព។
- ត្រួតពិនិត្យស្ថានភាពឥណទានរបស់អតិថិជនជាប្រចាំដើម្បីធានាថាបំណុលត្រូវបានសងត្រលប់វិញទាន់ពេលវេលា ។
- ធ្វើការទាក់ទងជាមួយអតិថិជន ដើម្បីធានាថា រាល់បំណុលដែលពាក់ព័ន្ធទាំងអស់ ត្រូវបានគ្រប់គ្រងជាចាំបាច់។
- រាយការណ៍ភ្លាមៗជូនអ្នកគ្រប់គ្រងផ្ទាល់ពីកម្ចីដែលមិនមានសកម្មភាពនានាដើម្បីរកដំណោះស្រាយ។
- ធ្វើបច្ចុប្បន្នភាព នូវចំណេះដឹងពាក់ព័ន្ធនឹងការងារប្រចាំថ្ងៃ។
- ភារកិច្ចទាក់ទងផ្សេងៗទៀតដែលកំណត់ដោយនាយកសាខា/នាយកការិយាល័យអភិវឌ្ឍន៍ផលិតផល
- ចូលរួមយ៉ាងសកម្មនិង ធ្វើឲ្យប្រសើរឡើងនូវសមត្ថភាព ចំណេះដឹង ជំនាញជាពិសេសអាកប្បកិរិយាឲ្យបានល្អ ។
- ធ្វើកិច្ចការផ្សេងទៀតតាមការវិវឌ្ឍន៍របស់ក្រុមហ៊ុនប៊ែមប៊ូ និងតាមការចាត់តាំងរបស់អ្នកគ្រប់គ្រងផ្ទាល់ ឬថ្នាក់មានសមត្ថកិច្ចក្នុងក្របខ័ណ្ឌការងាររបស់ក្រុមហ៊ុន ។
-