១. ការគ្រប់គ្រងធនធានមនុស្ស និងយុទ្ធសាស្ត្រ

  • រៀបចំផែនការ ជ្រើសរើស ដឹកនាំបុគ្គលិក និងវាយតម្លៃលទ្ធផលការងារ

  • ដាក់ចេញផែនការយុទ្ធសាស្ត្រច្បាស់លាស់ និងបែងចែកការងារសមស្រប

  • បង្កើតគោលការណ៍ និងនីតិវិធីសម្រាប់ប្រតិបត្តិការទីផ្សារ

២. ការស្រាវជ្រាវទីផ្សារ និងការអភិវឌ្ឍផលិតផល

  • ស្រាវជ្រាវបង្កើតយុទ្ធសាស្ត្រទីផ្សារ និងបណ្តាញទីផ្សារ

  • គ្រប់គ្រងការអភិវឌ្ឍផលិតផលដែលមានស្រាប់ និងស្រាវជ្រាវផលិតផលថ្មីៗ

  • ស្រាវជ្រាវទីផ្សារ វិភាគបរិយាកាសទីផ្សារ ការប្រកួតប្រជែង និងចំណុចខ្លាំង-ខ្សោយរបស់គូប្រកួតប្រជែង

៣. ការត្រួតពិនិត្យ និងគាំទ្រការលក់របស់សាខា

  • ត្រួតពិនិត្យការអនុវត្តការងារទីផ្សាររបស់សាខាធៀបនឹងគោលការណ៍ និងនីតិវិធី

  • ត្រួតពិនិត្យបរិមាណលក់ និងស្វែងរកវិបត្តិបញ្ហា ឬមូលហេតុធ្លាក់ចុះ

  • រៀបចំផែនការចុះគាំទ្រសាខាដែលលក់មិនគ្រប់ផែនការ

៤. ការផ្សព្វផ្សាយ និងទំនាក់ទំនងសាធារណៈ

  • ស្រាវជ្រាវ បង្កើត និងរចនាសម្ភារៈផ្សព្វផ្សាយគ្រប់ប្រភេទ (ខិត្តប័ណ្ណ ស្ទីកគ័រ ការផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយ)

  • ត្រួតពិនិត្យវេបសាយ និងបណ្តាញសង្គមរបស់គ្រឹះស្ថាន និងរក្សាទុកឯកសារពាក់ព័ន្ធ

  • ចូលរួមចងក្រងព័ត៌មាន-ទិន្នន័យ និងអភិវឌ្ឍរបាយការណ៍ប្រចាំឆ្នាំ

៥. ការគ្រប់គ្រងហានិភ័យ និងការអនុលោមតាមច្បាប់

  • ត្រួតពិនិត្យហានិភ័យផ្សេងៗទាក់ទងនឹងប្រតិបត្តិការទីផ្សារ ដើម្បីទប់ស្កាត់បទល្មើស និងទង្វើមិនស្របច្បាប់

៦. ការវិភាគ SWOT និងការរាយការណ៍

  • វិភាគតាមដានលើ SWOT របស់ផលិតផល និងទីផ្សារ ដើម្បីរាយការណ៍ជូនថ្នាក់គ្រប់គ្រង

៧. ការបណ្តុះបណ្តាល និងការដោះស្រាយបណ្តឹងអតិថិជន

  • រៀបចំកាលវិភាគបណ្តុះបណ្តាល និងមេរៀនសម្រាប់វគ្គបណ្តុះបណ្តាលផ្សេងៗ

  • ត្រួតពិនិត្យភាពត្អូញត្អែររបស់អតិថិជន និងណែនាំដោះស្រាយ

៨. កិច្ចការផ្សេងៗ

  • អនុវត្តភារកិច្ចផ្សេងទៀតតាមការណែនាំពីថ្នាក់គ្រប់គ្រង