ភ្នាក់ងារប្រឹក្សាឥណទាន
31 August 2025គុណវុឌ្ឍិ និងបទពិសោធន៍អប្បបរមា ៖
- ចំណេះដឹង : និស្សិតមហាវិទ្យាល័យ (ជំនាញសិក្សា: គ្រប់គ្រង / រដ្ឋបាល/ ធនាគារ / ហិរញ្ញវត្ថុ) ឬជំនាញ ផ្សេងទៀតដែលពាក់ព័ន្ធ។
- ជំនាញ និង សមត្ថភាព:
- ការយកចិត្តទុកដាក់ល្អ ទៅលើការងារលម្អិត និង ជំនាញការដោះស្រាយបញ្ហា នៅក្នុងដំណើរការ រចនាសម្ព័ន្ធការងារ។
- អាចធ្វើការទំនាក់ទំនងជាភាសាអង់គ្លេសបានល្អ(អាន និយាយ សរសេរ ស្ដាប់)។
- ជំនាញកុំព្យូទ័រដូចជា Microsoft Office (Excel, Word, Power Point …)
- ភាពស្មោះត្រង់ និងជឿទុកចិត្ត។
- ជាអ្នករៀនសូត្ររហ័ស និងចេះបត់បែន ។
តួនាទី និងភារកិច្ច ៖
-
- អនុវត្តកិច្ចការឥណទាន ឲ្យបានត្រឹមត្រូវ គ្រប់គ្រាន់ និងទាន់ពេលវេលា ស្របតាមគោលការណ៍ នីតិវិធី និងសេចក្តីណែនាំនានាពាក់ព័ន្ធនឹងកិច្ចការឥណទាន រួមមាន៖ កិច្ចការផ្សព្វផ្សាយ, កិច្ចការបញ្ចេញឥណទាន កិច្ចការប្រមូលឥណទាន និងកិច្ចការដោះស្រាយបំណុលខកខានសង ហើយស្វែងរកឲ្យឃើញនូវភាពអសកម្មនានាដែលអាចបង្កជាហានិភ័យឥណទាន និងចាត់វិធានការការពារ និងកែលម្អឲ្យបានទាន់ពេលវេលា ។
- បំពេញឯកសារឥណទាន និងឯកសារគាំទ្រ ឲ្យបានត្រឹមត្រូវ ច្បាស់លាស់ និងគ្រប់គ្រាន់ ស្របតាមគោលការណ៍ នីតិវិធី និងសេចក្តីណែនាំនានាពាក់ព័ន្ធនឹងកិច្ចការឥណទាន ធានាមិនឲ្យមានកំហុសឆ្គង ឬការក្លែងបន្លំកើតឡើង ។
- ចៀសវាងធ្វើសកម្មភាពដែលមានភាពមិនប្រក្រតីនាំទៅរកការកេងបន្លំ ទាញយកកម្រៃ ឬផលប្រយោជន៍ផ្ទាល់ខ្លួនពីការផ្តល់ឥណទាន ឬពីតួនាទីក្នុងកិច្ចការឥណទានពីសំណាក់អតិថិជនទាំងក្នុង-ក្រៅ ។
- ធ្វើការប៉ាន់ប្រមាណតម្លៃទ្រព្យដាក់ធានា និងសិក្សាស្រាវជ្រាវលើប្រវត្តិ កិរិយាមារយាទ មុខរបរ ចំណូល ចំណាយ បំណុល ទ្រព្យដាក់តម្កល់ធានា… របស់អតិថិជនដើម្បីវាយតម្លៃប្រាក់កម្ចី វាយតម្លៃលទ្ធភាពសង មុននឹងផ្តល់ឥណទានដើម្បីធានាឲ្យបាននូវលទ្ធភាពសងមួយរយភាគរយ ។
- ពន្យល់ និងអប់រំណែនាំដល់អ្នកខ្ចី អ្នករួមខ្ចី អ្នកធានា អ្នករួមធានា និងអ្នកពាក់ព័ន្ធនឹងឥណទាន អំពីកាតព្វកិច្ច ឥណទាន គោលការណ៍ នីតិវិធីឥណទាន និងការបណ្តុះវិន័យឥណទាន ឲ្យបានត្រឹមត្រូវ និងច្បាស់លាស់ ។
- ពិនិត្យតាមដានប្រចាំថ្ងៃនូវរបាយការណ៍ឥណទាន ហើយសិក្សាពីមូលហេតុចម្បងដែលមិនអាចបញ្ចេញឥណទានបានគ្រប់ផែនការ និងការកើនឡើងនៃឥណទានខកខានសង ហើយរៀបចំផែនការសកម្មភាពដើម្បីកែលម្អ និងស្តារលទ្ធផលការងារឡើងវិញ ឲ្យបានទាន់ពេលវេលា ។
- ត្រួតពិនិត្យរៀងរាល់ថ្ងៃនូវបញ្ជីអតិថិជនខកខានសងប្រាក់ដែលស្ថិតក្រោមការទទួលខុសត្រូវរបស់ខ្លួន ។ ករណី ពិនិត្យ ឃើញថាមានអតិថិជនខកខានសងប្រាក់ ត្រូវធ្វើការទំនាក់ទំនងតាមទូរស័ព្ធ ឬចុះដល់លំនៅដ្ឋាន ឬទីកន្លែងប្រកបរបរ កន្លែងធ្វើការរបស់អតិថិជនទាំងនោះដើម្បីសិក្សា និងដោះស្រាយបញ្ហាឲ្យបានទាន់ពេលវេលា ចៀសវាងធ្វើឲ្យបំណុលទាំងនោះក្លាយជាបំណុលខកខានសងធ្ងន់ធ្ងរ និងឈានដល់ការលុបចេញពីបញ្ជី ។
- ចូលរួមពិនិត្យតាមដានបំណុលខកខានសង នៅតាមសាខាដែលស្ថិតក្រោមការទទួលខុសត្រូវរបស់ការិយាល័យ ប្រតិបត្តិការ បំណុលធម្មតា បំណុលឃ្លាំមើល បំណុលក្រោមស្តង់ដារ បំណុលសង្ស័យ បំណុលបាត់បង់ និងបំណុលលុបចេញពីបញ្ជី ហើយចាត់វិធានការដោះស្រាយឲ្យបានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាពខ្ពស់ ។
- មិនត្រូវធ្វើកិច្ចសន្យាណាមួយដែលមិនមែនជាសមត្ថកិច្ចរបស់ខ្លួន ដូចជា៖ អនុគ្រោះដល់អ្នកខ្ចីមិនបាច់សងប្រាក់តាមកិច្ចសន្យា ឬមិនបាច់បង់ការប្រាក់ ប្រាក់ពិន័យ ឬប្រើប្រាស់ឥណទាន ប៉ុន្តែអាចផ្តល់យោបល់ជូនថ្នាក់គ្រប់គ្រង បើសិនខ្លួនយល់ថាស្ថានការណ៍នោះសមហេតុផល ។
- រៀបចំទុកដាក់ឯកសារទម្រង់គំរូឥណទានផ្សេងៗសម្រាប់ប្រើប្រាស់ ឲ្យបានត្រឹមត្រូវ គ្រប់គ្រាន់ និងទាន់ពេលវេលា
- ទំនាក់ទំនងជាមួយអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់នៅក្នុងតំបន់ប្រតិបត្តិការរបស់ខ្លួនធានាធ្វើយ៉ាងណាឲ្យមានការគាំទ្រ និងសហប្រតិបត្តិការល្អ ជាមួយនឹងអាជ្ញាធរពាក់ព័ន្ធទាំងនោះ ។
- អភិវឌ្ឍខ្លួន ឲ្យមានចំណេះដឹងជំនាញទាន់សម័យ ធានាឲ្យមានសមត្ថភាពពេញលេញ ដើម្បីបំពេញការងារក្នុង តួនាទីប្រកបដោយប្រសិទ្ធភាពខ្ពស់ ។
- អនុវត្តកិច្ចការផ្សេងៗទៀតតាមការតម្រូវការរបស់ថ្នាក់គ្រប់គ្រង ៕