ប្រធានផ្នែកគណនេយ្យគ្រប់គ្រង និងរៀបចំថវិកា
31 August 2025តួនាទី និងភារកិច្ចរួម
ទទួលខុសត្រូវទាំងស្រុងលើការធ្វើផែនការ រៀបចំចាត់ចែង ដឹកនាំ ត្រួតពិនិត្យ និងវាយតម្លៃការងារក្នុងផ្នែកគណនេយ្យគ្រប់គ្រង និងរៀបចំថវិការ នៃនាយកដ្ឋានហិរញ្ញវត្ថុ ប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី ទាំងអស់ និងធានាអនុវត្តបានត្រឹមត្រូវ តាមគោលការណ៍ នីតិវិធី ក្នុងតួនាទីការងារ។
តួនាទី និងភារកិច្ចលម្អិត
- ចូលរួមរៀបចំផែនការធនធានមនុស្ស ទាំងការរៀបចំ ចាត់ចែង ដឹកនាំការងារក្នុងផ្នែកជំនាញ និងវាយតម្លៃលទ្ធផលការងារ លើកទឹកចិត្តបុគ្គលិកក្រោមបង្គាប់ ឲ្យចូលរួមអនុវត្តការងារ ប្រកបដោយប្រសិទ្ធភាព និងមានការទទួលខុសត្រូវខ្ពស់តាមតួនាទី ព្រមទាំងស្វែងរកឲ្យឃើញចំណុចខ្វះខាត ដើម្បីដោះស្រាយ និងកែលម្អឲ្យទាន់ពេលវេលា។
- ចូលរួមក្នុងការជ្រើសរើស និងរៀបចំធនធានមនុស្សនៅក្នុងផ្នែកជំនាញ ស្របតាមចំណេះដឹងជំនាញ និងតួនាទីទៅតាមល័ក្ខខ័ណ្ឌការងាររបស់ប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី។
- ទទួលខុសត្រូវក្នុងការបង្ហាត់បង្រៀនការងារជំនាញដល់បុគ្គលិក ឲ្យមានសមត្ថភាពពេញលេញ ក្នុងការអនុវត្តការងារក្នុងតួនាទី ព្រមទាំងទទួលបាននូវការរៀនសូត្របន្តបន្ទាប់ និងការបណ្តុះបណ្តាលចំណេះដឹងនិងជំនាញឲ្យទាន់សម័យជានិច្ច។
- ដឹកនាំអភិវឌ្ឍឲ្យទាន់សម័យជានិច្ចនូវគោលការណ៍នីតិវិធី និងសេចក្តីណែនាំការងារក្នុងផ្នែក ឲ្យមានប្រសិទ្ធភាពខ្ពស់។
- ដឹកនាំ និងត្រួតពិនិត្យលើការរៀបចំរបាយការណ៍ហិរញ្ញវត្ថុប្រចាំខែ ត្រីមាស ឆមាស និងប្រចាំឆ្នាំរបស់ប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី ឲ្យស្របតាមតម្រូវរបស់ ធនាគារជាតិនៃកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុនៃកម្ពុជា ម្ចាស់ភាគទុនិក ស្នងការគណនីឯករាជ្យ និងម្ចាស់កម្ចី ហើយរាយការណ៍ជូនគណៈគ្រប់គ្រង និងថ្នាក់មានសមត្ថកិច្ចពាក់ព័ន្ធឲ្យបានត្រឹមត្រូវ និងទាន់ពេលវេលា។
- ដឹកនាំលើការវិភាគនិងវាយតម្លៃ លើលទ្ធផលហិរញ្ញវត្ថុរបស់ប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី រួមមាន៖ ការវិភាគលើទំនោរ និងលម្អៀងហិរញ្ញវត្ថុនៃចំណូល និងចំណាយ និងប្រៀបធៀបលទ្ធផលជាក់ស្តែងទៅនឹងផែនការដើម្បីគាំទ្រការសម្រេចចិត្តរបស់គណៈគ្រប់គ្រង។
- គ្រប់គ្រង និងដឹកនាំលើដំណើរការរៀបចំផែនការប្រចាំឆ្នាំ និងរៀបចំផែនការថវិកាជាយុទ្ធសាស្រ្ត ប៊ែមប៊ូ ហ្វាយនែន ឲ្យបានទាន់ពេលវេលា។
- ដឹកនាំ និងត្រួតពិនិត្យការប្រមូលទិន្នន័យ ហិរញ្ញវត្ថុនិងលទ្ធផលប្រតិបត្តិការជាក់ស្តែង (Actual Data) ដើម្បីរៀបចំផែនការថវិកាឲ្យបានត្រឹមត្រូវ ទាន់ពេលវេលា។
- ដឹកនាំ និងត្រួតពិនិត្យលើការរៀបចំបញ្ចូលទិន្នន័យ ដើម្បីគណនា Incentive ប្រចាំឆ្នាំ សម្រាប់ការិយ័យកណ្តាល ការិយាល័យសាខា គណៈកម្មការប្រតិបត្តិ និងក្រុមប្រឹក្សាភិបាល។
- ដឹកនាំ និងត្រួតពិនិត្យលើការរៀបចំ Financial Covenants ទៅតាមតម្រូវការរបស់ម្ចាស់កម្ចីនិមួយៗ ឲ្យបានត្រឹមត្រូវ និងទាន់ពេលវេលា។
- ដឹកនាំ និងត្រួតពិនិត្យលើការរៀបចំរបាយការណ៍ ប្រចាំសប្តាហ៍ រួមមាន៖
- របាយការណ៍ស្តីពីអត្រាការប្រាក់ជាមធ្យមលើប្រាក់បញ្ញើ និងប្រាក់កម្ចី (Weekly Report on Weighted Average Interest Rates on Deposits and Loans)។
- របាយការណ៍ឥណទានរៀបចំឡើងវិញគ្រប់វិស័យ (Weekly Report Loan Restructuring all sectors) ទៅធនាគារជាតិនៃកម្ពុជា។
- ដឹកនាំ និងត្រួតពិនិត្យលើការរៀបចំរបាយការណ៍ប្រចាំខែ រួមមាន៖
- របាយការណ៍ RPPI ទៅធនាគារជាតិនៃកម្ពុជា។
- របាយការណ៍ឥណទានរៀបចំឡើងវិញ ទៅធនាគារជាតិនៃកម្ពុជា។
- របាយការណ៍ឥណទានបែងចែកតាមវិស័យ ទៅធនាគារជាតិនៃកម្ពុជា។
- ដឹកនាំ និងត្រួតពិនិត្យលើការរៀបចំរបាយការណ៍ប្រចាំត្រីមាស រួមមាន៖
- របាយការណ៍ អនុបាតសន្ទនីយភាព (Liquidity Ratio) ទៅធនាគារជាតិនៃកម្ពុជា។
- របាយការណ៍ ទៅអង្គភាពស៊ើបការណ៍ ហិរញ្ញវត្ថុ កម្ពុជា។
- របាយការណ៍ SDD Report សម្រាប់មីក្រូហិរញ្ញវត្ថុមិនទទួលប្រាក់បញ្ញើ ទៅធនាគារជាតិនៃកម្ពុជា។
- របាយការណ៍ទិន្នន័យកម្រៃជើងសារសង្ខេប និងទិន្នន័យតារាងលម្អិតទៅធនាគារជាតិនៃកម្ពុជា។
- ដឹកនាំ និងត្រួតពិនិត្យលើការរៀបចំរបាយការណ៍ប្រចាំឆមាស រួមមាន៖
- របាយការណ៍ឥណទានបែងចែកខេត្តក្រុង ទៅធនាគារជាតិនៃកម្ពុជា។
- របាយការណ៍ វិញ្ញាបនប័ត្រអនុលោម (Compliance Certificate) ទៅម្ចាស់កម្ចី។
- ដឹកនាំ និងត្រួតពិនិត្យការរៀបចំរបាយការណ៍វិភាគលទ្ធផលហិរញ្ញវត្ថុ (Financial Analysis) គ្រប់ការិយាល័យសាខា និងសរុបរួម ឲ្យបានត្រឹមត្រូវ និងទាន់ពេលវេលា។
- ដឹកនាំ និងត្រួតពិនិត្យការរៀបចំរបាយការណ៍លទ្ធផលហិរញ្ញវត្ថុ (KPIs) ទៅក្រុមហ៊ុនមេ ឲ្យបានត្រឹមត្រូវ និងទាន់ពេលវេលា។
- ដឹកនាំ និងសម្របសម្រួលគាំទ្រឯកសារដែលសវនករខាងក្រៅ ត្រូវការសម្រាប់ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំឲ្យបាន ទាន់ពេលវេលា។
- ដឹកនាំ គាំទ្រផ្នែកទ្រឹស្តី និងបច្ចេកទេសដល់គ្រប់ការិយាល័យសាខា និងនាយកដ្ឋានពាក់ព័ន្ធ ឲ្យមានប្រសិទ្ធភាពខ្ពស់។
- ធ្វើកិច្ចការផ្សេងទៀតតាមការវិវឌ្ឍន៍របស់ ប៊ែមប៊ូ និងតាមការចាត់តាំងរបស់អ្នកគ្រប់គ្រងផ្ទាល់ ឬថ្នាក់មានសមត្ថកិច្ចក្នុងក្របខ័ណ្ឌការងាររបស់ក្រុមហ៊ុន។