គុណវុឌ្ឍិ និងបទពិសោធន៍អប្បបរមា ៖

  • ចំណេះ​ដឹង​    : បរិញ្ញាបត្រ ឬសញ្ញាបត្រដែលមានតម្លៃស្មើ (ជំនាញ: ​គ្រប់គ្រង/ហិរញ្ញវត្ថុ/ធនាគារ/គណនេយ្យ...)
  • ជំនាញ និង សមត្ថ​ភាព​:
    • ការយកចិត្តទុកដាក់ល្អ
    • អាចប្រើប្រាស់ភាសាអង់គ្លេសសម្រាប់ការទំនាក់ទំនងល្អ
    • មានជំនាញកុំព្យូទ័រផ្នែក Microsoft Office (Excel, Word, …)

ខ. តួនាទី និង កាតព្វកិច្ច ៖

  • ពិនិត្យ និង កត់ត្រាការបញ្ចេញប្រាក់កម្ចី និងការសងប្រាក់កម្ចី(គណនីអតិថិជន) តាម​ដាន​ និ ត្រួតពិនិត្យឡើងវិញដើម្បីធានាថាឯកសារប្រាក់កម្ចី គឺត្រឹមត្រូវ មុនពេលផ្ញើទៅកាន់អ្នកគ្រប់គ្រង។
  • រាប់និងពិនិត្យមើលសាច់ប្រាក់ប្រចាំថ្ងៃ ដោយប្រៀបធៀបសមតុល្យសាច់ប្រាក់ក្នុង MB9 ក្នុងករណីមានកំហុសណាមួយកើតឡើងគណនេយ្យករត្រូវរាយការណ៍ទៅកាន់អ្នកគ្រប់គ្រងសម្រាប់ការកែតម្រូវនិងធ្វើការដោះស្រាយឲ្យទាន់ពេលវេលា។
  • ត្រួតពិនិត្យនិងសម្របសម្រួលសមតុល្យសាច់ប្រាក់ប្រចាំថ្ងៃដើម្បីធានាថាសមតុល្យសាច់ប្រាក់ទាំងនោះត្រឹមត្រូវ
  • រៀបចំរបាយការណ៍សាច់ប្រាក់ប្រចាំថ្ងៃ ប្រចាំខែ (សៀវភៅសាច់ប្រាក់) និងកាន់សាច់ប្រាក់នៅក្នុងដៃ​។
  • រៀបចំនិងបោះពុម្ពរបាយការណ៍ប្រាក់កម្ចីឲ្យទៅភ្នាក់ងារឥណទាន ដូចជាការប្រមូលឥណទានរបាយការណ៍ដែលមាន​រយៈពេលវែង/ការទូទាត់បំណុលហួសកាលកំណត់ គុណភាពឥណទាន...។
  • គ្រប់គ្រង និង កត់ត្រាវត្ថុបញ្ចាំរបស់អតិថិជនទៅក្នុងប្រព័ន្ធប្រាក់កម្ចីសម្រាប់ធានាសុវត្ថិភាព។ រៀបចំប្រវត្តិសងរបស់អតិថិជន និង លិខិតនៃការបញ្ជាក់ប្រាក់កម្ចីដែលបានបញ្ចប់។
  • រៀបចំ និងរក្សាទុកឯកសារយោងជារៀងរាល់ថ្ងៃទៅក្នុងទូរឯកសារ ដើម្បីធានាថាមានភាពងាយស្រួលក្នុងការស្វែងរក និង សុវត្ថិភាព។
  • គ្រប់គ្រង ទូទាត់ កត់​ត្រា និង ត្រួតពិនិត្យនៅលើការ​ចំណាយ​សាច់​ប្រាក់​តូច​តាច​(Petty Cash )។
  • ទទួលខុសត្រូវផ្សេងៗ​ទៀតដែល ប្រធានគណនេយ្យករ​សាខា / ប្រធាន​​ក្រុម​គណនេយ្យករបាន​តម្រូវ​។
  • ចូលរួមយ៉ាងសកម្ម និង ធ្វើឲ្យប្រសើរឡើងនូវសមត្ថភាពចំណេះដឹង ជំនាញ ជាពិសេសអាកប្បកិរិយាឲ្យបានល្អ
  • ធ្វើកិច្ចការផ្សេងទៀតតាមការវិវឌ្ឍន៍របស់ក្រុមហ៊ុនប៊ែមប៊ូ និងតាមការចាត់តាំងរបស់អ្នកគ្រប់គ្រងផ្ទាល់ ឬថ្នាក់មានសមត្ថកិច្ចក្នុងក្របខ័ណ្ឌការងាររបស់ក្រុមហ៊ុន ។