មន្ត្រី​សវនកម្ម​ផ្ទៃ​ក្នុង​ ចូលរួមក្នុងការធ្វើផែនការ រៀបចំ ដឹកនាំ គ្រប់គ្រង និងវាយតម្លៃសមិទ្ធផលផ្ទៃក្នុងសម្រាប់ស្ថាប័ន និងធានាអនុវត្តទៅតាមតួនាទី និងការទទួលខុសត្រូវ។


ក. គុណវុឌ្ឍិ និងបទពិសោធន៍អប្បបរមា ៖

  • ចំណេះដឹង    :    បរិញ្ញាបត្រ (ហិរញ្ញវត្ថុ, ធនាគារ,គណនេយ្យ, សវនកម្ម)
  • បទពិសោធន៍ :    រយៈពេល២ឆ្នាំ នៅធនាគារ ឬ ស្ថាប័នហិរញ្ញវត្ថុ។
  • ជំនាញ និងសមត្ថភាពផ្សេងៗ :
    • ចេះវិភាគ យកចិត្តទុកដាក់យ៉ាងលម្អិតលើការងារ និងជំនាញដោះស្រាយបញ្ហានៅក្នុងដំណើរការរចនាសម្ព័ន្ធការងារ។
    • ចេះភាសាអង់គ្លេសសម្រាប់ការទំនាក់ទំនង(អាន និយាយ សរសេរ ស្ដាប់)។
    • ចេះប្រើប្រាស់កុំព្យូទ័រ Microsoft Office (Excel, Word, …)

ខ. តួនាទី និង កាតព្វកិច្ច

  • រកឲ្យឃើញនូវភាពខ្វះចន្លោះ កំហុសឆ្គង និងការក្លែងបន្លំនានានៅក្នុងគ្រឹះស្ថាន ហើយរាយការណ៍ជូនថ្នាក់គ្រប់គ្រង ឲ្យបានត្រឹមត្រូវ គ្រប់គ្រាន់ និងទាន់ពេលវលា ។
  • ត្រួតពិនិត្យលើការមិនអនុវត្តតាមគោលកាណ៍ នីតិវិធី សេចក្តីណែនាំនានាដែលបានដាក់ចេញដោយអគ្គនាយក ឬថ្នាក់គ្រប់គ្រងប្រតិបត្តិការ ហើយផ្តល់អនុសាសន៍ដើម្បីកែលម្អឲ្យបានទាន់ពេលវេលា ។
  • ស្វែងរកឲ្យឃើញនូវភាពគ្មានប្រសិទ្ធភាព ឬភាពខ្វះចន្លោះនៃគោលការណ៍ នីតិវិធី សេចក្តីណែនាំនានាដែលបាន​​ដាក់ឲ្យប្រើប្រាស់ជាផ្លូវការដោយអគ្គនាយក ឬថ្នាក់គ្រប់គ្រងប្រតិបត្តិការហើយផ្តល់អនុសាសន៍កែលម្អឲ្យបានទាន់ពេលវេលា ។
  • តាមដានលើគោលការណ៍ នីតិវិធី សេចក្តីណែនាំនានាដែលបានដាក់ឲ្យប្រើប្រាស់ជាផ្លូវការដោយអគ្គនាយក ឬថ្នាក់គ្រប់គ្រងប្រតិបត្តិការឲ្យបានត្រឹមត្រូវ និងទាន់ពេលដើម្បីជាមូលដ្ឋានសម្រាប់ការធ្វើសវនកម្ម ។
  • រាយការណ៍ជាបន្ទាន់ជូនថ្នាក់គ្រប់គ្រងសវនកម្ម នូវភាពមិនប្រក្រតី និងការក្លែងបន្លំនានាដែលធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់ប្រតិបត្តិការ និងកេរ្តិ៍ឈ្មោះរ​បស់គ្រឹះស្ថានដើម្បីចាត់វិធានការឲ្យបានទាន់ពេលវេលា ។
  • ធ្វើសវនកម្មតាមប្រធានបទសវនកម្មដែលកំណត់ដោយថ្នាក់គ្រប់គ្រងសវនកម្មឲ្យបានត្រឹមត្រូវ គ្រប់គ្រាន់ និង​​​ទាន់ពេល ។
  • រៀបចំរបាយការណ៍សវនកម្មស្តីអំពីរបកគំហើញដែលខ្លួនបានធ្វើសវនកម្មឲ្យបានត្រឹមត្រូវ គ្រប់គ្រាន់ និងទាន់ពេល
  • រៀបចំទុកដាក់របាយការណ៍សវនកម្ម ភស្តុតាងសវនកម្ម សន្លឹកកិច្ចការនានា ឯកសារពាក់ព័ន្ធនឹងការងារសវនកម្មរបស់ខ្លួនទាំងទន់ និងរឹង ឲ្យបានត្រឹមត្រូវ គ្រប់គ្រាន់ និងទាន់ពេល ។
  • ធ្វើសវនកម្មគ្រប់សាខា ការិយាល័យ ដោយយោងតាមទំហំការងារសវនកម្មដែលបានកំណត់, វិធីសាស្ត្រ និងបច្ចេកទេសដើម្បីសម្រេចគោលបំណងសវនកម្មប្រកបដោយប្រសិទ្ធភាព ។
  • អភិវឌ្ឍន៍ជំនាញ និងវិជ្ជាជីវៈបច្ចេកទេស ឲ្យស្របតាមការរីកចំរើនរបស់គ្រឹះស្ថាន និងសង្គម ។
  • ទទួលខុសត្រូវធ្វើកិច្ចការផ្សេងៗទៀតតាមការចាត់តាំង ឬតាមតម្រូវការរបស់ថ្នាក់គ្រប់គ្រងសវនកម្ម ។