ប្រធានក្រុមគណនេយ្យត្រួតពិនិត្យសាខា
31 August 2025តួនាទី និងភារកិច្ចលម្អិត
- សិក្សាស្រាវជ្រាវលើច្បាប់ និងបទបញ្ជាផ្សេងៗដែលពាក់ព័ន្ធ ដើម្បីផ្តល់យោបល់ក្នុងការត្រួតពិនិត្យលើគោលការណ៍ និងនីតិវិធីផ្សេងៗ ធៀបជាមួយនឹងលិខិតបទដ្ឋានគតិយុត្ត ដែលពាក់ព័ន្ធគោលការណ៍ និងនីតិវិធីក្នុងផ្នែកគណនេយ្យ គាំទ្រសាខា។
- សិក្សា ស្រាវជ្រាវ ស្វែងរកគំនិតថ្មីៗ ដើម្បីជាប្រយោជន៍អភិវឌ្ឍន៍ការងារឲ្យទាន់សម័យ និងចូលរួមផ្តល់យោបល់ ដើម្បីមានវិធានការដោះស្រាយ និងអនុវត្តការងារឲ្យបានត្រឹមត្រូវ ច្បាស់លាស់ លើបញ្ហាផ្សេងៗដែលកើតមានឡើងពាក់ព័ន្ធនឹងកិច្ចការក្នុងផ្នែកគណនេយ្យគាំទ្រសាខា។
- ចូលរួមដឹកនាំក្រុមការងារចុះផ្តល់ការគាំទ្របច្ចេកទេស និងជំនាញដល់ បុគ្គលិក/ជំនួយការ រដ្ឋាបាលឥណទាន នៅតាមការិយាល័យសាខា ដើម្បីធានាការអនុវត្តការងារបានត្រឹមត្រូវ និងមានប្រសិទ្ធភាពខ្ពស់។
- ចូលរួមដឹកនាំក្រុមការងារត្រួតពិនិត្យ ផ្ទៀងផ្ទាត់ទ្រព្យដាក់ធានាឥណទានរបស់អតិថិជន នៅតាមការិយាល័យសាខា ឲ្យមានប្រសិទ្ធភាពខ្ពស់។
- ចូលរួមរៀបចំកាលវិភាគបំពេញការងារផ្លាស់វេនសម្រាប់ បុគ្គលិក/ជំនួយការ រដ្ឋបាលឥណទាន នៅតាមការិយាល័យសាខា និងគណនេយ្យករក្រោមការគ្រប់គ្រង ដើម្បីធានាបាននូវប្រសិទ្ធភាពក្នុងការប្រតិបត្តិការជារៀងរាល់ថ្ងៃ។
- ចូលរួមត្រួតពិនិត្យរបាយការណ៍ទ្រព្យដាក់ធានារបស់អតិថិជន តាមការិយ័យសាខា ឲ្យបានត្រឹមត្រូវ។
- ចូលរួមត្រួតពិនិត្យសំណើសុំដកឯកសារទ្រព្យដាក់ធានារបស់អតិថិជនឲ្យបានត្រឹមត្រូវ មុនដាក់ស្នើទៅថ្នាក់គ្រប់គ្រងសម្រាប់អនុម័ត។
- ចូលរួមរៀបចំឯកសារឥណទាន និងឯកសារផ្សេងៗ តាមតម្រូវការសវនាការខាងក្រៅ និងខាងក្នុង ឲ្យបានត្រឹមត្រូវ និងទាន់ពេលវេលា។
- ចូលរួមត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ឯកសារឥណទាន ព្រមទាំងការអនុវត្តការងាររបស់បុគ្គលិក/ជំនួយការរដ្ឋបាលឥណទាន ដើម្បីធានាការងារប្រកបដោយប្រសិទ្ធភាពខ្ពស់ ភាពត្រឹមត្រូវ និងទាន់ពេលវេលា ដូចខាងក្រោម៖
- ឯកសារទ្រព្យដាក់ធានារបស់អតិថិជន និងការរក្សាទុកទ្រព្យទាំងអស់នេះ។
- សមតុល្យសាច់ប្រាក់ និងសាច់ប្រាក់តូចតាច។
- របាយការណ៍ Fixed Asset and Expendable ព្រមទាំងការបិទលេខកូដ។
- ឯកសារឥណទាន និងឯកសារគាំទ្ររបស់អតិថិជន។
- សំណើស្នើសុំរៀបចំឥណទានឡើងវិញ (Restructure Loan)។
- សៀវភៅកត់ត្រាចេញចូលទូរដែក និងការរក្សាទុកសោរទូរដែក ព្រមទាំងលេខសម្ងាត់។
- ណែនាំ និងបណ្តុះបណ្តាលបុគ្គលិករដ្ឋបាលឥណទាន និងជំនួយការរដ្ឋបាលឥណទាន ឱ្យស្កេនឯកសារឥណទានរបស់អតិថិជនដែលបានផ្តល់ឥណទានរួច ហើយផ្ញើទៅការិយាល័យកណ្តាលដើម្បីរក្សាទុកឱ្យបានត្រឹមត្រូវ។
- សណ្តាប់ធ្នាប់ និងអនាម័យនៅកន្លែងធ្វើការ។
- ចូលរួមសម្របសម្រួលគាំទ្រឯកសារដែលសវនករខាងក្រៅ ត្រូវការសម្រាប់ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំឲ្យបាន ទាន់ពេលវេលា។
- ចូលរួមគាំទ្រផ្នែកទ្រឹស្តី និងបច្ចេកទេសដល់គ្រប់ការិយាល័យសាខា និងនាយកដ្ឋានពាក់ព័ន្ធ ឲ្យមានប្រសិទ្ធភាពខ្ពស់។
- ធ្វើកិច្ចការផ្សេងទៀតតាមការវិវឌ្ឍន៍របស់ ប៊ែមប៊ូ និងតាមការចាត់តាំងរបស់អ្នកគ្រប់គ្រងផ្ទាល់ ឬថ្នាក់មានសមត្ថកិច្ចក្នុងក្របខ័ណ្ឌការងាររបស់ក្រុមហ៊ុន។