ព្រឹត្តិការណ៍
01 August 2025
ពិធីបុណ្យកាន់បិណ្ឌនៅវត្តព្រះសម្មាសម្ពុទ្ធោ
ប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី សហការជាមួយវីង
ប៊ែមប៊ូ ជាគ្រឹះស្ថានឯកជន
ពិព័រណ៍ការងារ និងផលិតភាពជាតិ ២០១៩
កិច្ចប្រជំុបូកសរុបការងារប្រចាំឆ្នាំ 2019
ពិធីបុណ្យកាន់បិណ្ឌនៅវត្តព្រះសម្មាសម្ពុទ្ធោ
ថ្ងៃសៅរ៍ ១០រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែ កញ្ញា ឆ្នាំ២០២០ ថ្នាក់ដឹកនាំ និងបុគ្គលិក នៃក្រុមហ៊ុន លក្ស្មី ប្រាមយ៍ អ៊ិនវេសមេន, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ែមប៊ូ ហ្វាយនែន, និងក្រុមហ៊ុន ១២១ សបភី បានធ្វើដំណើរទៅចូលរួមពិធីរាប់បាត និងសូត្រមន្តឧទ្ទិសកុសលជូនដល់បុព្វការីជន ជីដូនជីតារបស់ខ្លួន រួមជាមួយបងប្អូន ពុទ្ធបរិស័ទចំណុះជើងវត្តព្រះសម្មាសម្ពុទ្ធោ ដែលមានទីតាំងស្ថិតក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ នឹងបានបន្តដំណើរទៅកម្សាន្តនៅឧទ្យានជាតិ គីរីរម្យ ប្រកបដោយភាពសប្បាយរីករាយ ។ ក្នុងឱកាសនេះ យើងខ្ញុំជាថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់របស់គ្រួសារលក្ស្មី ប្រាមយ៍ អ៊ិនវេសមេន, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ែមប៊ូ ហ្វាយនែន, និងក្រុមហ៊ុន ១២១ សបភី សូមជូននូវកុសលផលបុណ្យដែលបានធ្វើនាឱកាសកាន់បិណ្ឌ១០ ដល់បងប្អូនទាំងអស់ អោយប្រកបដោយពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
ប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី សហការជាមួយវីង
ដើម្បីបំពេញតម្រូវការនិងភាពងាយស្រួលដល់អតិថិជន គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប៊ែមប៊ូហ្វាយនែនភីអិលស៊ីបានសហការជាមួយធនាគារឯកទេសវីង ដើម្បីផ្តល់នូវមធ្យោបាយក្នុងការបង់ប្រាក់កម្ចីឬសេវាបង់រំលស់របស់អតិថិជន។ ចាប់ពីថ្ងៃទី៧ ខែកញ្ញា២០២០នេះតទៅ គ្រប់អតិជនរបស់ប៊ែមប៊ូហ្វាយនែនភីអិលស៊ីទាំងអស់ ទាំងអតិថិជនចាស់ អតិថិជនថ្មីអាចបង់ប្រាក់កម្ចីឬសេវាបង់រំលស់តាមរយៈភ្នាក់ងារវីងដែលមានជិត៨០០០កន្លែងឬកម្មវិធីស្មាតហ្វូនវីងបានយ៉ាងងាយស្រួលតាមរយៈលេខកូដទូទាត់ខាងក្រោម៖ លេខកូដទូទាត់សម្រាប់ប្រាក់រៀល | 5565 លេខកូដទូទាត់សម្រាប់ប្រាក់ដុល្លារ| 5564
ប៊ែមប៊ូ ជាគ្រឹះស្ថានឯកជន
ស្របតាមសេចក្តីប្រកាសរបស់ធនាគារជាតិនៃកម្ពុជា យើងសូមប្រកាសជាសាធារណៈជូនដល់អតិថិជនរបស់យើងអោយបានជ្រាបថា គ្រឹះស្ថានរបស់យើងជាគ្រឺះស្ថានឯកជន មិនមែនជាគ្រឺះស្ថានរបស់រដ្ជនោះទេ។
ពិព័រណ៍ការងារ និងផលិតភាពជាតិ ២០១៩
ជួបគ្នានៅ ពិព័រណ៍ការងារ និងផលិតភាពជាតិ ២០១៩ នៅសល់មួយល្ងាចទៀតទេណា!!! កុំអោយឱកាសដ៏ល្អនេះ កន្លងផុតទៅអោយសោះ កុំភ្លេចភ្ជាប់ CV មកជាមួយផង ឱកាសរួមការងារជាមួយពួកយើង នៅមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ
កិច្ចប្រជំុបូកសរុបការងារប្រចាំឆ្នាំ 2019
កិច្ចប្រជំុបូកសរុបការងារប្រចាំឆ្នាំ 2019 និងទទួលយកផែនការថ្មីឆ្នាំ 2020 នៃ ក្រុមហ៊ុន លក្ស្មីប្រាមយ៍ អ៊ិនវេសមិន ខូលអិលធីឌី, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី និងក្រុមហ៊ុន ១២១ សបភី ឯ.ក ដែលប្រព្រឹត្តិទៅនៅថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ២០២០

