ព្រឹត្តិការណ៍
01 August 2025
កម្មវិធី ខួប ១០ឆ្នាំ របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី
កម្មវិធីសូត្រមន្តចម្រើនព្រះបរិត្ត ប្រោះព្រំលើករាសី
វគ្គបណ្ដុះបណ្ដាល៖ ការអភិវឌ្ឍផ្នត់គំនិតថ្មី និងជំនាញលក់ វគ្គ០២
កិច្ចប្រជុំថ្នាក់គ្រប់គ្រងប្រចាំខែមីនា ឆ្នាំ២០២៥
វគ្គបណ្តុះបណ្តាលស្តីពី និរន្តរ៍ភាព និងប្រសិទ្ធភាពក្នុងការគ្រប់គ្រង
កិច្ចប្រជុំថ្នាក់គ្រប់គ្រង ប្រចាំខែកុម្ភៈ ឆ្នាំ២០២៥
កម្មវិធី សមាធិ "សាងថាមពលផ្លូវចិត្ត ដើម្បីថាមពលជីវិត"
កម្មវិធីដំណើរកម្សាន្ត ទៅកាន់ប្រាសាទអង្គរវត្ត
កម្មវិធី ខួប ១០ឆ្នាំ របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី
នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៥ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី បានប្រារព្ធខួប ១០ឆ្នាំ (មួយទស្សវត្ស) នៃវត្តមានគ្រឹះស្ថានក្នុងការបម្រើសេវាកម្មហិរញ្ញវត្ថុក្នុងព្រះរាជាណាចក្រកម្ពុជា ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់ ឧកញ៉ា លឹម សុជាតិ តំណាងឲ្យភាគទុនិក និងជាអភិបាលប្រតិបត្តិ នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី ព្រមទាំងមានការចូលរួមជាកិត្តិយសពី ប្រធានក្រុមប្រឹក្សាភិបាល អភិបាល ថ្នាក់ដឹកនាំជាន់ខ្ពស់ ថ្នាក់គ្រប់គ្រង និងបុគ្គលិកទាំងអស់មកពីគ្រប់នាយកដ្ឋាន ការិយាល័យ និងសាខា។ ជាមួយគ្នានេះ ក៏មានការចូលរួមជាកិត្តិយសពីសំណាក់ ក្រុមហ៊ុនបុត្រសម្ព័ន្ធ ក្រុមហ៊ុនដៃគូ ដៃគូសហការ ដើម្បីអបអរសាទរដល់ព្រឹត្តិការណ៍ខួប ១០ឆ្នាំ នៃដំណើរការប្រតិបត្តិការរបស់យើង ដើម្បីលើកកម្ពស់វិស័យហិរញ្ញវត្ថុនៅកម្ពុជា។
កម្មវិធីសូត្រមន្តចម្រើនព្រះបរិត្ត ប្រោះព្រំលើករាសី
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី បានរៀបចំកម្មវិធីសូត្រមន្តចម្រើនព្រះបរិត្ត ប្រោះព្រំលើករាសី និងដើម្បីសូមពរជ័យ សិរីសួស្តី ក្នុងឱកាសប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ២០២៥ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៨ ដែលនឹងឈានមកដល់នាពេលខាងមុខនេះ សូមជូនពរថ្នាក់ដឹកនាំ គណៈគ្រប់គ្រង បុគ្គលិកគ្រឹះស្ថាន អតិថិជន និងប្រជាពលរដ្ឋខ្មែរទាំងអស់ ជួបប្រទះតែសេចក្តីសុខ សុភមង្គលគ្រប់ក្រុមគ្រួសារ
វគ្គបណ្ដុះបណ្ដាល៖ ការអភិវឌ្ឍផ្នត់គំនិតថ្មី និងជំនាញលក់ វគ្គ០២
ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥៖ វគ្គបណ្ដុះបណ្ដាល "ការអភិវឌ្ឍផ្នត់គំនិតថ្មី និងជំនាញលក់ វគ្គ០២" ដល់បុគ្គលិក ភ្នាក់ងារប្រឹក្សាឥណទាន និងជំនួយការប្រឹក្សាឥណទានសាខា របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី។ ក្រោមការដឹងនាំបង្រៀនដោយលោកគ្រូ នឹម ឈុន្នី និងថ្នាក់ដឹកនាំរបស់គ្រឹះស្ថាន ដែលបានផ្តល់ជូនក្នុងវគ្គបណ្ដុះបណ្ដាលនេះជាមួយប្រធានបទរួមមាន៖ វិធីសាងទំនុកចិត្តនិងបណ្តុះថាមពលវិជ្ជមាន ជំនាញក្នុងការលក់ និងប្រធានបទល្អៗជាច្រើនបន្ថែមទៀត ដែលនឹងជួយពន្លឿនដល់សកម្មភាពការងារ របស់បុគ្គលិកឲ្យក្លាយជាបុគ្គលិកឆ្នើមសម្រាប់គ្រឹះស្ថាន ក្នុងរយៈពេលដ៏ខ្លីមួយ។ ចុងបញ្ចប់នៃវគ្គបណ្តុះបណ្តាលក៏មានការប្រគល់វិញ្ញាបនបត្របញ្ជាក់ ការបណ្តុះបណ្តាលពីថ្នាក់ដឹកនាំ និងគ្រូហ្វឹកហ្វឺនទៅដល់សិក្ខាកាម ប្រកបទៅដោយភាពរីករាយស្និទ្ធស្នាល រួមជាមួយការថតរូបទុកជាអនុស្សាវរីយ៍។
កិច្ចប្រជុំថ្នាក់គ្រប់គ្រងប្រចាំខែមីនា ឆ្នាំ២០២៥
ភ្នំពេញ៖ កិច្ចប្រជុំថ្នាក់គ្រប់គ្រងប្រចាំខែមីនា ឆ្នាំ២០២៥ របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី ក្រោមអធិបតីភាព លោកអគ្គនាយក កែវ សុខា និងអគ្គនាយករង អឿន ស៊ីឡែន ដោយមានការចូលរួមរបស់ថ្នាក់គ្រប់គ្រងគ្រប់នាយកដ្ឋាន ការិយាល័យ សាខា និងតំបន់ ដើម្បីបូកសរុបការងារប្រចាំខែ ក៏ដូចជាធ្វើការពិភាក្សាពីបញ្ហា ដោយស្វែងរកដំណោះស្រាយ ដើម្បីជោគជ័យក្នុងកាអនុវត្តផែនការអាជីវកម្មឆ្នាំ២០២៥។ ទន្ទឹមនឹងនោះក៏មានកិត្តិយសពី លោកគ្រូ នឹម ឈុន្នី ដែលបានចូលរួមចែករំលែកបន្ថែមនូវចំណេះដឹងផ្នែកទន់ អំពី "បណ្តុះថាមពលចិត្ត" ផងដែរ។
វគ្គបណ្តុះបណ្តាលស្តីពី និរន្តរ៍ភាព និងប្រសិទ្ធភាពក្នុងការគ្រប់គ្រង
ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥ វគ្គបណ្តុះបណ្តាលស្តីពី និរន្តរ៍ភាព និងប្រសិទ្ធភាពក្នុងការគ្រប់គ្រង ជូនដល់អ្នកគ្រប់គ្រងគ្រប់ជាន់ថ្នាក់ របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី។ ជាមួយគ្នានេះ យើងទាំងអស់គ្នាមានកិត្តិយស បានទទួលនូវការចែករំលែកបទពិសោធន៍ជាក់ស្តែង ពីលោកគ្រូធម្មទានាចារ្យ ចាន់ សេរី នូវ "និរន្តរ៍ភាព និងប្រសិទ្ធភាពក្នុងការគ្រប់គ្រង" ។ ចុងបញ្ចប់នៃវគ្គបណ្តុះបណ្តាលក៏មានការប្រគល់វិញ្ញាបនបត្របញ្ជាក់ការបណ្តុះបណ្តាលពីថ្នាក់ដឹកនាំ និងគ្រូហ្វឹកហ្វឺនទៅដល់សិក្ខាកាម ប្រកបទៅដោយភាពរីករាយស្និទស្នាល រួមជាមួយការថតរូបទុកជាអនុស្សាវរីយ៍។
កិច្ចប្រជុំថ្នាក់គ្រប់គ្រង ប្រចាំខែកុម្ភៈ ឆ្នាំ២០២៥
ភ្នំពេញ៖ កិច្ចប្រជុំថ្នាក់គ្រប់គ្រង ប្រចាំខែកុម្ភៈ ឆ្នាំ២០២៥ របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី ដោយមានការចូលរួមរបស់ថ្នាក់គ្រប់គ្រងគ្រប់នាយកដ្ឋាន ការិយាល័យ សាខា និងតំបន់ ដើម្បីបូកសរុបការងារប្រចាំខែ និងអភិវឌ្ឍន៍សមត្ថភាពជាអ្នកដឹកនាំ ក៏ដូចជាធ្វើការពិភាក្សា ការផ្លាស់ប្តូរបទពិសោធន៍ និងស្វែងរកតម្រូវការចាំបាច់ ដើម្បីជោគជ័យក្នុងកាអនុវត្តផែនការអាជីវកម្មឆ្នាំ២០២៥។
កម្មវិធី សមាធិ "សាងថាមពលផ្លូវចិត្ត ដើម្បីថាមពលជីវិត"
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី បានរៀបចំកម្មវិធី សមាធិ "សាងថាមពលផ្លូវចិត្ត ដើម្បីថាមពលជីវិត" នាព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ ២០២៥ នៅបរិវេណសណ្ឋានគារ Bayon Era ក្នុងខេត្តសៀមរាប។ ចុងបញ្ចប់នៃការបិទកម្មវិធីអប់រំចិត្ត តាំងសមាធិនេះ លោកអគ្គនាយក កែវ សុខា បានថ្លែងអំណរគុណដល់ លោកគ្រូ Noem Chhunny នឹម ឈុន្នី ដែលបាននាំមកនូវកម្មវិធី សមាធិ ជូនដល់ថ្នាក់ដឹកនាំ និងថ្នាក់គ្រប់គ្រង របស់គ្រឹះស្ថាន ដើម្បីកសាងផ្លូវចិត្តអោយបានប្រសើរ។
កម្មវិធីដំណើរកម្សាន្ត ទៅកាន់ប្រាសាទអង្គរវត្ត
ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី មានកម្មវិធីដំណើរកម្សាន្ត ទៅកាន់ប្រាសាទអង្គរវត្ត ដែលជាស្ថាបត្យកម្មអច្ឆរិយៈពិភពលោករបស់ប្រទេសកម្ពុជា។ ក្នុងកម្មវិធីដំណើរកម្សាន្តនេះផងដែរ បានជួយឱ្យយើងស្វែងយល់កាន់ស៊ីជម្រៅអំពីប្រាសាទអង្គរវត្ត និងបានបង្កើតអានុស្សាវរីយ៍ ភាពរីករាយ និងសាមគ្គីភាពរវាងថ្នាក់ដឹកនាំ និងថា្នក់គ្រប់គ្រង គ្រប់ជាន់ថ្នាក់។

