ព្រឹត្តិការណ៍
14 June 2024
កិច្ចប្រជុំថ្នាក់គ្រប់គ្រងប្រចាំខែឧសភា ឆ្នាំ២០២៤

ពិធីបុណ្យចូលឆ្នាំខ្មែរ ឆ្នាំ២០២៤

ការហ្វឹកហ្វឺនបំពាក់បំប៉នជំនាញការងារដល់បុគ្គលិក

កិច្ចប្រជុំថ្នាក់គ្រប់គ្រងប្រចាំខែមករា ឆ្នាំ២០២៤

សកម្មភាពជិះកង់កម្សាន្តនៅជុំវិញតំបន់អង្គរ និងដំណើរទស្សនកិច្ច ទៅកាន់ប្រាសាទអង្គរវត្ត

កិច្ចប្រជុំបូកសរុបការងារឆ្នាំ២០២៣ និងទទួលយល់ទិសដៅបន្តនៃផែនការឆ្នាំ២០២៤

ពិធីបុណ្យកាន់បិណ្ឌនៅវត្តគីរីធម៌វន្ត

ការហ្វឹកហ្វឺនវិធីសាស្រ្តជម្រុញការលក់
កិច្ចប្រជុំថ្នាក់គ្រប់គ្រងប្រចាំខែឧសភា ឆ្នាំ២០២៤
ភ្នំពេញ៖ កិច្ចប្រជុំថ្នាក់គ្រប់គ្រងប្រចាំខែឧសភា ឆ្នាំ២០២៤ របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី ក្រោអធិបតីភាព លោកអគ្គនាយក កែវ សុខា និងលោកអគ្គនាយករង អឿន ស៊ីឡែន ព្រមទាំងមានការចូលរួមរបស់ថ្នាក់គ្រប់គ្រងគ្រប់នាយកដ្ឋាន ការិយាល័យ និងសាខា ក្នុងការអនុវត្តន៍ផែនការអាជីវកម្ម ឆ្នាំ២០២៤ ឱ្យបានជោគជ័យ។ ឆ្លៀតក្នុងឱកាសនេះផងដែរ លោកអគ្គនាយកក៏បានធ្វើការសំណេះសំណាលជាមួយថ្នាក់គ្រប់គ្រងទាំងអស់ អំពីសុខទុក្ខ ក៏ដូចជាបញ្ហាដែលបានជួបប្រទះ និងបានផ្តល់ជាអនុសាសន៍បន្ថែមក្នុងការដឹកនាំ និងគ្រប់គ្រង ដើម្បីជំរុញសកម្មភាពការងារឱ្យរីកចម្រើនទៅមុខជានិរន្តន៍។
ពិធីបុណ្យចូលឆ្នាំខ្មែរ ឆ្នាំ២០២៤
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី បានរៀបចំកម្មវិធីសូត្រមន្តចម្រើនព្រះបរិត្ត ប្រោះព្រំលើករាសី និងដើម្បីសូមពរជ័យ សិរីសួស្តី ក្នុងឱកាសប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ២០២៤ ឆ្នាំរោងឆស័ក ព.ស ២៥៦៧ ដែលនឹងឈានមកដល់នាពេលខាងមុខនេះ សូមជូនពរថ្នាក់ដឹកនាំ គណៈគ្រប់គ្រង បុគ្គលិកគ្រឹះស្ថាន អតិថិជន និងប្រជាពលរដ្ឋខ្មែរទាំងអស់ ជួបប្រទះតែសេចក្តីសុខ សុភមង្គលគ្រប់ក្រុមគ្រួសារ។
ការហ្វឹកហ្វឺនបំពាក់បំប៉នជំនាញការងារដល់បុគ្គលិក
រាជធានីភ្នំពេញ៖ វគ្គបណ្ដុះបណ្ដាល ស្ដីពី ការហ្វឹកហ្វឺនបំពាក់បំប៉នជំនាញការងារដល់បុគ្គលិក ដោយមានការអញ្ជើញចូលរួមបើកវគ្គពីសំណាក់ លោក កែវ សុខា អគ្គនាយក នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី ប្រព្រឹត្តទៅនៅការិយាល័យកណ្ដាលរបស់គ្រឹះស្ថាន នាថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤។ នៅក្នុងវគ្គហ្វឹកហ្វឺនបំពាក់បំប៉នមួយនេះបានផ្តល់ជូននៅមេរៀនល្អជាច្រើនដូចជា៖ 1-ការជម្រុញទឹកចិត្តឲ្យស្គាល់ពីខ្លួនឯង ដើម្បីធ្វើការងារដោយរីករាយ 2-ការរៀបចំផែនការការងារប្រចាំថ្ងៃ 3-ការសិក្សាវាយតម្លៃឥណទាន 4-ការធ្វើបទបង្ហាញពី"ភ្នាក់ងារប្រឹក្សាឥណទានឆ្នើម" ផងដែរ។ ចុងបញ្ចប់នៃវគ្គបណ្តុះបណ្តាលក៏មានការប្រគល់វិញ្ញាបនបត្របញ្ជាក់ ការបណ្តុះបណ្តាលពីថ្នាក់ដឹកនាំ និងគ្រូហ្វឹកហ្វឺនទៅដល់សិក្ខាកាម ប្រកបទៅដោយភាពរីករាយស្និទ្ធស្នាល រួមជាមួយការថតរូបទុកជាអនុស្សាវរីយ៍
កិច្ចប្រជុំថ្នាក់គ្រប់គ្រងប្រចាំខែមករា ឆ្នាំ២០២៤
ភ្នំពេញ៖ កិច្ចប្រជុំថ្នាក់គ្រប់គ្រងប្រចាំខែមករា ឆ្នាំ២០២៤ របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី ក្រោអធិបតីភាព លោកអគ្គនាយក កែវ សុខា និងលោកអគ្គនាយករង អឿន ស៊ីឡែន ព្រមទាំងមានការចូលរួមរបស់ថ្នាក់គ្រប់គ្រងគ្រប់នាយកដ្ឋាន ការិយាល័យ និងសាខា ក្នុងការអនុវត្តន៍ផែនការអាជីវកម្ម ឆ្នាំ២០២៤ ឱ្យបានជោគជ័យ។
សកម្មភាពជិះកង់កម្សាន្តនៅជុំវិញតំបន់អង្គរ និងដំណើរទស្សនកិច្ច ទៅកាន់ប្រាសាទអង្គរវត្ត
នាព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី មានកម្មវិធីបន្ទាប់ពីបញ្ចប់កិច្ចប្រជុំបូកសរុបការងារប្រចាំឆ្នាំ២០២៣ គឺការជិះកង់កម្សាន្តនៅជុំវិញតំបន់អង្គរ ដើម្បីទេសចរណ៍ សកម្មភាពកីឡា សុខភាព និងបង្កើនសាមគ្គីភាពរវាងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ព្រមទាំងមានដំណើរទស្សនកិច្ច ទៅកាន់ប្រាសាទអង្គរវត្ត ដែលជាស្ថាបត្យកម្មអច្ឆរិយៈពិភពលោករបស់ប្រទេសកម្ពុជាយើងផងដែរ។
កិច្ចប្រជុំបូកសរុបការងារឆ្នាំ២០២៣ និងទទួលយល់ទិសដៅបន្តនៃផែនការឆ្នាំ២០២៤
នាថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី បានបេីកកិច្ចប្រជុំបូកសរុបការងារឆ្នាំ២០២៣ និងទទួលយល់ទិសដៅបន្តនៃផែនការឆ្នាំ២០២៤ នាទឹកដីអង្គរ ក្នុងខេត្តសៀមរាប ក្រោមអធិបតីរបស់ ឧកញ៉ា លឹម សុជាតិ ជាអភិបាលប្រតិបត្តិនិងតំណាងឲ្យភាគទុនិក លោក ណា សុធី អភិបាលឯករាជ្យ និង លោក កែវ សុខា ជាអគ្គនាយក ព្រមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់ជាច្រេីនរូប មកពីគ្រប់នាយកដ្ឋាននិងសាខា។
ពិធីបុណ្យកាន់បិណ្ឌនៅវត្តគីរីធម៌វន្ត
ថ្នាក់ដឹកនាំ និងបុគ្គលិក នៃក្រុមហ៊ុន លក្ស្មី ប្រាមយ៍ អ៊ិនវេសមេន, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ែមប៊ូ ហ្វាយនែន, និងក្រុមហ៊ុន ១២១ សបភី បានធ្វើដំណើរទៅចូលរួមពិធីកាន់បិណ្ឌវេនទី៨ សូត្រមន្តឧទ្ទិសកុសលជូនដល់បុព្វការីជន ជីដូនជីតារបស់ខ្លួន នៅវត្តគីរីធម៌វន្ត ដែលមានទីតាំងស្ថិតស្រុកបាទី ខេត្តតាកែវ និងបានប្រគេនជាទេយ្យទាន គ្រឿងឧបភោគ បរិភោគ និងបច្ច័យមួយចំនួន។
ការហ្វឹកហ្វឺនវិធីសាស្រ្តជម្រុញការលក់
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី សហការជាមួយ ក្រុមហ៊ុន ១២១ សបភី ឯ.ក បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី «ការហ្វឹកហ្វឺនវិធីសាស្រ្តជម្រុញការលក់ (Sale Warriors Training)» ដោយមានលោកអគ្គនាយក កែវ សុខា អញ្ជើញចូលរួមជាកិត្តិយស ក្នុងការបើកវគ្គនៃកម្មវិធីសិក្សារនេះ។ ក្នុងវគ្គបណ្តុះបណ្តាលនេះមានការចូលរួមដោយយកចិត្តទុកដាក់យ៉ាងសកម្មទៅលើប្រធានបទសិក្សាផ្សេងៗ ពីភ្នាក់ងារប្រឹក្សាឥណទាន ជាពិសេសគឺផ្តល់ឱកាសដល់សិក្ខាកាមអនុវត្តផ្ទាល់សិល្បៈនៃការនិយាយជាសាធារណៈដោយសេចក្តីក្លាហាន ដើម្បីពង្រឹងលើសកម្មភាពប្រចាំថ្ងៃ ឲ្យទទួលបាននូវជោកជ័យល្អប្រសើរ ដែលអាចវិវឌ្ឍន៍ខ្លួនឲ្យក្លាយទៅជាបុគ្គលិកឆ្នើម។ ចុងបញ្ចប់នៃវគ្គហ្វឹកហ្វឺន មានការប្រគល់វិញ្ញាបនបត្របញ្ជាក់ ការបណ្តុះបណ្តាលពីថ្នាក់ដឹកនាំ និងគ្រូហ្វឹកហ្វឺនទៅដល់សិក្ខាកាម ប្រកបទៅដោយភាពរីករាយស្និតស្នាល រួមជាមួយការថតរូបទុកជាអនុស្សាវរីយ៍ ។
