បុគ្គលិកត្រួតពិនិត្យឥណទាន
28 February 2026បុគ្គលិកត្រួតពិនិត្យឥណទាន មានតួនាទី និងភារកិច្ចអនុវត្តការងាររបស់ខ្លួនឲ្យមានប្រសិទ្ធភាពទាំងផែនការការងារ និងការរៀបចំចាត់ចែងការងាររបស់ខ្លួន ដើម្បីឲ្យមានដំណើរការរលូន និងធានាអនុវត្តបានត្រឹមត្រូវតាមតួនាទីការងារ ។
ក. គុណវុឌ្ឍិ និងបទពិសោធន៍អប្បបរមា ៖
- ចំណេះដឹង : បរិញ្ញាបត្រ ឬសញ្ញាបត្រដែលមានតម្លៃស្មើ (ជំនាញ: គ្រប់គ្រង/ហិរញ្ញវត្ថុ/ធនាគារ/គណនេយ្យ...)
- បទពិសោធន៍ : រយៈពេលយ៉ាងតិច ០១ឆ្នាំ នៅធនាគារ ឬ ស្ថាប័នមីក្រូហិរញ្ញវត្ថុ
- សមត្ថភាព និងជំនាញផ្សេងៗ:
- វិភាគស៊ីជម្រៅលើការងារជំនាញ និងដឹកនាំ ហើយមានឆន្ទះក្នុងការទទួលខុសត្រូវខ្ពស់ ព្រមទាំងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការដោះស្រាយបញ្ហានានា ក្នុងមុខងារ និងតួនាទីដែលបានប្រគល់ជូន ។
- ចេះភាសាអង់គ្លេសសម្រាប់ការទំនាក់ទំនងបានល្អ (អាន សរសេរ និងនិយាយ) ។
- ចេះប្រើប្រាស់កុំព្យូទ័រ (Excel, Power Point, Word,...) និងអាចយល់ដឹងបានប្រសើរលើការងារបច្ចេកទេសប្រព័ន្ធស្នូលនៃប្រតិបត្តិការ និង IT ។
ខ. តួនាទី និងភារកិច្ច ៖
បុគ្គលិកផ្នែកដោះស្រាយបំណុល មានតួនាទី និងភារកិច្ច ដូចខាងក្រោម៖
- ទំនាក់ទំនងអាជ្ញាធរពាក់ព័ន្ធដើម្បីស្នើសុំគាំទ្រលើការដោះស្រាយបំណុលរបស់គ្រឹះស្ថាន ឲ្យបានត្រឹមត្រូវ ទាន់ពេល និងប្រកបដោយប្រសិទ្ធភាព ។
- គំាទ្រដល់សាខា និងការិយាល័យពាក់ព័ន្ធក្នុងការដោះស្រាយបំណុលដោយអនុវត្តជាជំហានៗតាមគោលការណ៍ នីតិវិធី និងយុទ្ធសាស្ត្រផ្អែកតាមប្រភេទបំណុលនីមួយៗ ។
- ត្រួតពិនិត្យនូវទំនោះកំណើនហានិភ័យ ទំនោរបំណុលលុបចេញពីបញ្ជី ការប្រមូលបំណុលលុបចេញពីបញ្ជី ព្រមទាំងធ្វើការវិភាគរកមូលហេតុនៃវិបត្តិបញ្ហា និងរាយការណ៍ជូនថ្នាក់គ្រប់គ្រាន់ជាបន្ទាន់ ។
- ពិនិត្យលើគុណភាពឥណទានរបស់គ្រឹះស្ថានទាំងមូលជាប្រចាំ ព្រមទាំងសិក្សាស្រាវជ្រាវពីហានិភ័យ និងវិបត្តិបញ្ហាដែលបានកើតមាន ឬដែលនឹងកើតមានឡើងដើម្បីការពារ និងទប់ស្កាត់ឲ្យបានទាន់ពេលវេលា ។
- ពិនិត្យ និងតាមដានបំណុលដែលខកខានមិនបានសងត្រលប់ រួមទាំងបំណុលលុបចេញពីបញ្ជី ដើម្បីចាត់វិធានការដោះស្រាយឲ្យបានទាន់ពេលវេលា ។
- ពិនិត្យលើការដោះស្រាយបំណុលនៅតាមសាខា ការិយាល័យ និងតាមដានលទ្ធផលនៃការដោះស្រាយដើម្បី ផ្តល់អនុសាសន៍ ឬចាត់វិធានការបន្ថែមឲ្យមានប្រសិទ្ធភាព ។
- អនុវត្តយុទ្ធសាស្ត្រក្នុងការដោះស្រាយបំណុល និងការរៀបចំផែនការដោះស្រាយបំណុលរបស់គ្រឹះស្ថានឲ្យបានគ្រប់គ្រាន់ និងទាន់ពេលវេលា ។
- អនុវត្តកិច្ចការផ្សេងៗទៀតតាមការតម្រូវការរបស់ថ្នាក់គ្រប់គ្រង ។

