សេវាកម្ម

ពិនិត្យមើលព័ត៌មានលម្អិតអំពីអាជីវកម្មរបស់យើង លក្ខណៈផលិតផល ការគណនាការប្រាក់ តម្រូវការ និងឯកសារដែលត្រូវការ

ព្រឹត្តិការណ៍ថ្មីៗ

ពិនិត្យមើលព្រឹត្តិការណ៍ចុងក្រោយបំផុតរបស់យើង យើងបានធ្វើបច្ចុប្បន្នភាពថ្មីៗជាមួយនឹងព្រឹត្តិការណ៍ថ្មីៗ ព័ត៌មាន និងសកម្មភាពរបស់យើងនៅទីនេះ

ពិធីបុណ្យចូលឆ្នាំខ្មែរ ឆ្នាំ២០២៤

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី បានរៀបចំកម្មវិធីសូត្រមន្តចម្រើនព្រះបរិត្ត ប្រោះព្រំលើករាសី និងដើម្បីសូមពរជ័យ សិរីសួស្តី ក្នុងឱកាសប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ២០២៤ ឆ្នាំរោងឆស័ក ព.ស ២៥៦៧ ដែលនឹងឈានមកដល់នាពេលខាងមុខនេះ សូមជូនពរថ្នាក់ដឹកនាំ គណៈគ្រប់គ្រង បុគ្គលិកគ្រឹះស្ថាន អតិថិជន និងប្រជាពលរដ្ឋខ្មែរទាំងអស់ ជួបប្រទះតែសេចក្តីសុខ សុភមង្គលគ្រប់ក្រុមគ្រួសារ។

ការហ្វឹកហ្វឺនបំពាក់បំប៉នជំនាញការងារដល់បុគ្គលិក

រាជធានីភ្នំពេញ៖ វគ្គបណ្ដុះបណ្ដាល ស្ដីពី ការហ្វឹកហ្វឺនបំពាក់បំប៉នជំនាញការងារដល់បុគ្គលិក ដោយមានការអញ្ជើញចូលរួមបើកវគ្គពីសំណាក់ លោក កែវ សុខា អគ្គនាយក នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី ប្រព្រឹត្តទៅនៅការិយាល័យកណ្ដាលរបស់គ្រឹះស្ថាន នាថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤។ នៅក្នុងវគ្គហ្វឹកហ្វឺនបំពាក់បំប៉នមួយនេះបានផ្តល់ជូននៅមេរៀនល្អជាច្រើនដូចជា៖ 1-ការជម្រុញទឹកចិត្តឲ្យស្គាល់ពីខ្លួនឯង ដើម្បីធ្វើការងារដោយរីករាយ 2-ការរៀបចំផែនការការងារប្រចាំថ្ងៃ 3-ការសិក្សាវាយតម្លៃឥណទាន 4-ការធ្វើបទបង្ហាញពី"ភ្នាក់ងារប្រឹក្សាឥណទានឆ្នើម" ផងដែរ។ ចុងបញ្ចប់នៃវគ្គបណ្តុះបណ្តាលក៏មានការប្រគល់វិញ្ញាបនបត្របញ្ជាក់ ការបណ្តុះបណ្តាលពីថ្នាក់ដឹកនាំ និងគ្រូហ្វឹកហ្វឺនទៅដល់សិក្ខាកាម ប្រកបទៅដោយភាពរីករាយស្និទ្ធស្នាល រួមជាមួយការថតរូបទុកជាអនុស្សាវរីយ៍

កិច្ចប្រជុំថ្នាក់គ្រប់គ្រងប្រចាំខែមករា​ ឆ្នាំ២០២៤

ភ្នំពេញ៖ កិច្ចប្រជុំថ្នាក់គ្រប់គ្រងប្រចាំខែមករា​ ឆ្នាំ២០២៤ របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី ក្រោអធិបតីភាព លោកអគ្គនាយក កែវ សុខា និងលោកអគ្គនាយករង អឿន ស៊ីឡែន ព្រមទាំងមានការចូលរួមរបស់ថ្នាក់គ្រប់គ្រងគ្រប់នាយកដ្ឋាន ការិយាល័យ និងសាខា ក្នុងការអនុវត្តន៍ផែនការអាជីវកម្ម ឆ្នាំ​២០២៤ ឱ្យបានជោគជ័យ។

សកម្មភាពជិះកង់​កម្សាន្ត​នៅជុំវិញតំបន់អង្គរ និងដំណើរទស្សនកិច្ច ទៅកាន់ប្រាសាទអង្គរវត្ត

នាព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី មានកម្មវិធីបន្ទាប់ពីបញ្ចប់កិច្ចប្រជុំបូកសរុបការងារប្រចាំឆ្នាំ២០២៣ គឺការជិះកង់​កម្សាន្ត​នៅជុំវិញតំបន់អង្គរ ដើម្បី​ទេសចរណ៍ សកម្មភាពកីឡា សុខភាព និងបង្កើន​សាមគ្គីភាពរវាងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ព្រមទាំងមានដំណើរទស្សនកិច្ច ទៅកាន់ប្រាសាទអង្គរវត្ត ដែលជាស្ថាបត្យកម្មអច្ឆរិយៈពិភពលោករបស់ប្រទេសកម្ពុជាយើងផងដែរ។

កម្មវិធីចែកសម្ភារសិក្សានៅសាលាបឋមសិក្សាធ្លកកំបុត

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី ក៏បានរៀបចំនៅកម្មវិធីសប្បុរសធម៌ ជាសម្ភារសិក្សា ជូនដល់កូនៗសិស្សានុសិស្ស សាលាបឋមសិក្សាធ្លកកំបុត ដែលស្ថិតក្នុងភូមិធ្លកកំបុត ឃុំបល្ល័ង្គ ស្រុកប្រាសាទបាគង ខេត្តសៀមរាប ចំនួន ៦០នាក់ ដោយម្នាក់ៗទទួលបាន កាបូបសិក្សាមួយ សៀវភៅ ៣ក្បាល ប៊ិច ៣ដើម ខ្មៅដៃ ៣ដើម រួមជាមួយថវិកាបន្តិចបន្តួចផងដែរ ក្នុងគោលបំណងដើម្បីគាំទ្រ និងលើកស្ទួយវិស័យអប់រំរបស់យើង។ ក្នុងនោះផងដែរ គ្រឹះស្ថានក៏បានឧបត្ថមថវិកាមួយចំនួនទៀតសម្រាប់ជួសជុលអគារសិក្សា និងថវិកាមួយចំនួនជូនដល់លោកគ្រូ អ្នកគ្រូ អនុភូមិ និងលោកមេភូមិផងដែរ។

កិច្ចប្រជុំបូកសរុបការងារឆ្នាំ២០២៣ និងទទួលយល់ទិសដៅបន្តនៃផែនការ​ឆ្នាំ​២០២៤

នាថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី បានបេីកកិច្ចប្រជុំបូកសរុបការងារឆ្នាំ២០២៣ និងទទួលយល់ទិសដៅបន្តនៃផែនការ​ឆ្នាំ​២០២៤ នាទឹកដីអង្គរ ក្នុងខេត្តសៀមរាប ក្រោមអធិបតី​របស់​ ឧកញ៉ា លឹម សុជាតិ ជាអភិបាលប្រតិបត្តិនិងតំណាងឲ្យភាគទុនិក លោក ណា សុធី អភិបាលឯករាជ្យ និង​ លោក កែវ សុខា​ ជាអគ្គនាយក ព្រមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់​ជាច្រេីនរូប​ មកពីគ្រប់នាយកដ្ឋាននិងសាខា។

គម្រោង​របស់​យើង

ពិនិត្យមើលរបាយការណ៍ប្រចាំឆ្នាំ វីដេអូ និងទីតាំងសាខារបស់យើងនៅទីនេះ!!!

របាយការណ៍ប្រចាំឆ្នាំ

លោក​អ្នក​អាច​ជ្រើសរើស​របាយការណ៍​ប្រចាំ​ឆ្នាំ​ណា​មួយ​ខាង​ក្រោម (ជា​ឯកសារ​ PDF) សម្រាប់​ព័ត៌មាន​ដែល​ជាប់​ទាក់ទង​ទៅ​នឹង​របាយការណ៍​ហិរញ្ញវត្ថុ​ប្រចាំ​ឆ្នាំ​ទាំង​នោះ។

សាខារបស់យើង

ស្ថាប័នយើងតែងតែធ្វើដំណើរទៅមុខ ដើម្បីនាំមក​ជូន​លោក​អ្នក​នូវសេវាហិរញ្ញវត្ថុប្រចាំថ្ងៃកាន់ជិតជាងមុន និងដើម្បីបម្រើសេវាក៏ដូចជាឆ្លើយតបរាល់តម្រូវការរបស់អ្នក។

សកម្មភាពផ្សេងៗក្នុងសង្គម

លោក​អ្នក​អាច​ចូលមកមើលសកម្មភាពរបស់យើងទាំងអស់នៅទីនេះ មានដូចជា វគ្គបញ្តុះបណ្តាល សិក្ខាសាលា ការប្រជុំនានា និងដំណើរកំសាន្តរបស់ក្រុមហ៊ុន។

ដៃគូ​របស់​យើង

ចូលរួមធ្វើការជាមួយគ្នា ចូលរួមជាមួយសហគមន៍ដៃគូរបស់យើង ដើម្បីបម្រើអតិថិជនទៅវិញទៅមកកាន់តែប្រសើរ និងពង្រីកអាជីវកម្មរបស់អ្នក