• លោក កែវ សុខា

    អគ្គនាយក

    ការិយាល័យកណ្តាល - រាជធានីភ្នំពេញ

    លោក កែវ សុខា អគ្គនាយក(CEO) នៃគ្រឹះស្ថាន ប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី លោកបានចូលបម្រើការងារជាមួយគ្រឹះស្ថាននៅពីឆ្នាំ២០១៦ ដោយមានតំណែងជានាយកហិរញ្ញវត្ថុ។ ក្រោមការដឹកនាំ របស់ លោក កែវ សុខា ប៊ែមប៊ូ បានរៀបចំកែរចនាសម្ព័ន្ធប្រតិបត្តិការហិរញ្ញវត្ថុឡើងវិញ ព្រមទាំងអនុវត្តយុទ្ធសាស្ត្រហិរញ្ញវត្ថុប្រកបដោយភាពច្នៃប្រឌិត ដែលបានធ្វើឱ្យក្រុមហ៊ុនមានការរីកចម្រើនពីមួយឆ្នាំទៅមួយឆ្នាំ។ លោក កែវ សុខា ជាអ្នកដឹកនាំស្នូលដ៏សំខាន់រាល់ការសម្រេចចិត្តនៅក្នុងយុទ្ធសាស្រ្តរបស់ គ្រឹះស្ថាន ប៊ែមប៊ូ លោកបានធ្វើឲ្យក្រុមហ៊ុនមានភាពស្មោះត្រង់ សុចរិតភាព ការគោរព។ លោកក៏ជាអ្នកគាំទ្រលើការជម្រុញកម្លាំងធនធានមនុស្ស វប្បធម៌ផ្តោតលើអតិថិជន ដោយស្មារតីនៃការច្នៃប្រឌិត។

    មុនពេលចូលបម្រើការងារនៅគ្រឹះស្ថាន ប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី លោក កែវ សុខា មានជំនាញជាង១៣ ឆ្នាំ ក្នុងមុខតំណែងសំខាន់ៗជាច្រើន លើការគ្រប់គ្រងហិរញ្ញវត្ថុ និងការអភិវឌ្ឍន៍គ្រូបង្គោល ដែលជាចំណែកយ៉ាងសំខាន់របស់លោកក្នុងវិស័យធនាគារ ដោយបានផ្តល់ការចែករំលែកន្វវចំណេះដឹងផ្នែកហិរញ្ញវត្ថុប្រកបដោយប្រសិទ្ធភាព និងជំនាញដល់បុគ្គលិកដទៃទៀត។ លោក កែវ សុខា ជាថ្នាក់គ្រប់គ្រងដែលមានបទពិសោធន៍យ៉ាងស្ទាត់ជំនាញលើហិរញ្ញវត្ថុ ជាមួយកំណត់ត្រាជោគជ័យដ៏ប្រសើរ។ លោកបានរួមចំណែកដ៏សំខាន់ក្នុងការធ្វើឲ្យ គ្រឹះស្ថាន ប៊ែមប៊ូ មានការរីកចម្រើន និងជោគជ័យ ដែលមានតម្លៃមិនអាចកាត់ថ្លៃបាន ហើយលោកប្តេជ្ញាធានា និងជម្រុញឱ្យ គ្រឹះស្ថាន ប៊ែមប៊ូ បន្តរីកចម្រើន និងវិបុលភាពទៅពេលអនាគតតទៅទៀត។

    លោក កែវ សុខា ទទួលបានជោគជ័យលើការសិក្សាជាច្រើនក្នុងអាជីពរបស់លោក។ លោកជានិស្សិតនៅសកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ដោយទទួលបាន អនុបណ្ឌិតផ្នែកគ្រប់គ្រងហិរញ្ញវត្ថុក្នុងឆ្នាំ២០០៨ ហើយលោកក៏ទទួលបានបរិញ្ញាបត្រផ្នែកធនាគារ និងហិរញ្ញវត្ថុក្នុងឆ្នាំ២០០៣ និងសញ្ញាបត្រគណនេយ្យ (DIPLÔME UNIVERSITÉ DE COMPTABILITÉ) ក្នុងឆ្នាំ២០០០។ លើសពីនេះ លោកបានពង្រឹងបន្ថែមនូវគុណវុឌ្ឍិវិជ្ជា   ជីវៈរបស់ខ្លួន ដោយចូលរួមក្នុងវគ្គបណ្តុះបណ្តាល និងសិក្ខាសាលាជាច្រើន ដោយបង្ហាញពីការប្តេជ្ញាចិត្តក្នុងការរៀនសូត្រ និងការអភិវឌ្ឍន៍ជាបន្តបន្ទាប់ ដែលបានបំពាក់ឱ្យលោកនូវចំណេះដឹង និងជំនាញចាំបាច់ ដើម្បីស្វែងយល់នៅភាពដ៏ស្មុគស្មាញនៃការគ្រប់គ្រងហិរញ្ញវត្ថុ ដូចជា CAS , CIAS, និងប្រធានបទគ្រប់គ្រងអាជីវកម្មផ្សេងទៀត។

  • លោក អឿន ស៊ីឡែន

    អគ្គនាយករងទទួលបន្ទុកប្រតិបត្តិការ

    ការិយាល័យកណ្តាល - រាជធានីភ្នំពេញ

    លោក អឿន ស៊ីឡែន ចូលបម្រើការងារជាមួយ ប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី ក្នុងតួនាទីជានាយកការិយាល័យសវនកម្មផ្ទៃក្នុងនៅក្នុងខែកញ្ញា ឆ្នាំ2016។ លោក អឿន ស៊ីឡែន ត្រូវបានតម្លើងឋានៈជាប្រធានសវនកម្មផ្ទៃក្នុងនៅខែមករា ឆ្នាំ2018 ដើម្បីធានាថាសវនកម្មផ្ទៃក្នុងមានការអនុវត្តស្អិតរមួតជាមួយកិច្ច ប្រតិបត្តិការ និងប្រតិបត្តិការហិរញ្ញវត្ថុទូទៅសម្រាប់គ្រឹះស្ថាន ក្នុងការអនុវត្តមុខងារនានានៅទូទាំងអាជីវកម្មរបស់ ប៊ែមប៊ូ និងធានាថាតួនាទី ការទទួលខុសត្រូវ និងលទ្ធផលត្រូវបានត្រួតពិនិត្យសម្របសម្រួលលើការគ្រប់គ្រងហានិភ័យ ការត្រួតពិនិត្យផ្ទៃក្នុង និងអភិបាលកិច្ចរបស់ក្រុមហ៊ុន ប្រកបដោយប្រសិទ្ធភាពខ្ពស់។ នៅខែកក្កដា ឆ្នាំ2020 លោក ស៊ីឡែន ត្រូវបានផ្លាស់ប្តូរតួនាទី និងតម្លើងឋានៈជា អគ្គនាយករងទទួលបន្ទុកប្រតិបត្តិការ ដើម្បីដឹកនាំ និងគ្រប់គ្រងប្រតិបត្តិការឥណទានរបស់គ្រឹះស្ថាន ស្របទៅតាមការវិវឌ្ឍន៍ និងយុទ្ធសាស្ត្រអាជីវកម្មរបស់គ្រឹះស្ថាន។ មុនពេលចូលរួមជាមួយ ប៊ែមប៊ូ លោក ស៊ីឡែន មានបទពិសោធន៍ជាមួយធនាគាររយៈពេលជាង13ឆ្នាំ ដោយបានឆ្លងកាត់ការងារក្នុងតួនាទីជាច្រើនពាក់ព័ន្ធនឹងគណនេយ្យ គ្រប់គ្រងហានិភ័យនិងសវនកម្មផ្ទៃក្នុង។

    លោក អឿន ស៊ីឡែន ទទួលបានបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងហិរញ្ញវត្ថុ ពីសាកលវិទ្យាល័យភូមិន្ទ  នីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច នៅឆ្នាំ2012 និងបរិញ្ញាបត្រគ្រប់គ្រងសហគ្រាសនៅឆ្នាំ 2003 និងសញ្ញា  បត្រជំនាញផ្នែកគណនេយ្យ នៅឆ្នាំ2000។ លោកធ្លាប់បានចូលរួមវគ្គបណ្តុះបណ្តាលជាច្រើន ដែលពាក់ព័ន្ធនឹងគណនេយ្យ គ្រប់គ្រង រដ្ឋបាល ច្បាប់ ទីផ្សារ ពន្ធដារ និងបច្ចេកវិទ្យាព័ត៌មាន។

  • លោក សាង ហុងម៉ូវ

    ទីប្រឹក្សាឥណទាន

    ការិយាល័យកណ្តាល - រាជធានីភ្នំពេញ

    លោក សាង ហុងម៉ូវ បានចូលរួមជាមួយ ប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី នៅខែមករា ឆ្នាំ2017 ជានាយកប្រតិបត្តិអភិវឌ្ឍន៍ផលិតផល។ លោកត្រូវបានតែងតាំងជាទីប្រឹក្សាឥណទាននៅខែមិថុនា ឆ្នាំ2018 ដោយទទួលខុសត្រូវលើផែនការរួម និងរៀបចំអាជីវកម្មប្រចាំថ្ងៃឲ្យមានប្រសិទ្ធភាព លើការអភិវឌ្ឍ និងអនុវត្តផែនការយុទ្ធសាស្រ្តទីផ្សារ ទំនាក់ទំនង និងការគ្រប់គ្រងឥណទានរួមមាន ទំនាក់ទំនងសាធារណៈ ទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយ ការផ្តល់តាមអ៊ិនធើណេត ការទំនាក់ទំនងឌីជីថល ការផ្ញើសារសំខាន់ៗ និងបទពិសោធលើការផ្សព្វផ្សាយពាណិជ្ជកម្ម និងស្លាកសញ្ញា។ លោក ហុងម៉ូវ ត្រូវបានជ្រើសរើសជាសមាជិកគណៈកម្មការប្រតិបត្តិនៅថ្ងៃទី26 ខែធ្នូ ឆ្នាំ2017។ លោកបាននាំមកនូវបទពិសោធន៍ជាង10ឆ្នាំ ក្នុងវិស័យហិរញ្ញវត្ថុ ដែលចាប់ផ្តើមពីមុខតំណែងមន្ត្រីឥណទាន ប្រធានភ្នាក់ងារឥណទាន និងបុគ្គលិកវិភាគហិរញ្ញប្បទានពាណិជ្ជកម្ម។ លោកបានបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ (MBA) ផ្នែកហិរញ្ញវត្ថុ និងធនាគារពីសាកលវិទ្យាល័យ បៀលប្រាយ (BBU) ក្នុងឆ្នាំ2009 និងថ្នាក់បរិញ្ញាបត្រ (BBA) ផ្នែកវិទ្យាសាស្ត្រ និងវិស្វករកុំព្យូទ័រ ពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) ក្នុងឆ្នាំ2003។

  • លោក តឹក ប្រាថ្នា

    នាយកប្រតិបត្តិហិរញ្ញវត្ថុ

    ការិយាល័យកណ្តាល - រាជធានីភ្នំពេញ

    លោក តឹក ប្រាថ្នា ទទួលបានសញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់ ជំនាញហិរញ្ញវត្ថុ និងធនាគារ ពីសាកលវិទ្យាល័យ បៀលប្រាយ ក្នុងឆ្នាំ2008 និងសញ្ញាបត្របរិញ្ញាបត្រវិទ្យាសាស្រ្តសេដ្ឋកិច្ច ជំនាញហិរញ្ញវត្ថុ និងធនាគារ ពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ក្នុងឆ្នាំ2003។ លោកបានចូលរួមវគ្គបណ្តុះ បណ្តាលជាច្រើន ដូចជា Risk Management and Basel II & III Accord រៀបចំដោយ National Institute of Bank Management (NIBM) នៅរដ្ឋ Pune ប្រទេស India ក្នុងឆ្នាំ2015 និងការចូលរួមសិក្ខាសាលា ក៏ដូចជាវគ្គបណ្តុះបណ្តាលជាច្រើនទាក់ទងទៅនឹង ការគ្រប់គ្រងហិរញ្ញវត្ថុ ការគ្រប់គ្រងហានិភ័យ ស្តង់ដារបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា (CIFRS) និងស្តង់ដាគណនេយ្យអន្តរជាតិនៃកម្ពុជា (CIAS)។ លោកបានបម្រើការងារនៅ ធនាគារ អេស៊ីលីដា ភីអិលស៊ី អស់រយៈពេលជាង 15ឆ្នាំ ពីឆ្នាំ 2004-2019 ក្នុងមុខតំណែងដូចជា ភ្នាក់ងារឥណទានពីឆ្នាំ 2004-2006 ជាគណនេយ្យករពីឆ្នាំ 2006-2009​ ជាអនុប្រធានផ្នែកគណនេយ្យគ្រប់គ្រងពីឆ្នាំ 2009-2012 ជាប្រធានផ្នែកគណនេយ្យគ្រប់គ្រងពីឆ្នាំ 2012-2013​ និងជាជំនួយការនាយិកាប្រតិបត្តិហិរញ្ញវត្ថុ (ទទួលបន្ទុកការងារក្នុងផ្នែកគណនេយ្យគ្រប់គ្រង) ពីឆ្នាំ 2013-2018។ ក្នុងឆ្នាំ2018 លោកត្រូវបានដំឡើងតំណែងជានាយកការិយាល័យគណនេយ្យគ្រប់គ្រង។ លោកធ្លាប់បម្រើការងារនៅក្រុមហ៊ុន  លី ហួរ ផេប៉្រូ ក្នុងមុខតំណែងជានាយកប្រតិបត្តិហិរញ្ញវត្ថុ ពីឆ្នាំ 2019-2020។ លោកបានចាប់ផ្តើមបម្រើការងារជាមួយ ប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី នៅក្នុងខែមករា ឆ្នាំ2021 ជានាយកប្រតិបត្តិហិរញ្ញវត្ថុ រហូតដល់បច្ចុប្បន្ន។

  • លោកស្រី ព្រំ ឈាមន្ថា

    នាយិកាប្រតិបត្តិធនធានមនុស្ស និងរដ្ឋបាល

    ការិយាល័យកណ្តាល - រាជធានីភ្នំពេញ

    លោកស្រី ព្រំ ឈាមន្ថា បានចូលរួមជាមួយ ប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី នៅថ្ងៃទី10 ខែកុម្ភៈ ឆ្នាំ2020 ក្នុង មុខងារជានាយិកាការិយាល័យធនធានមនុស្ស។ ក្នុងនាមជានាយិកាការិយាល័យធនធានមនុស្សលោកស្រីទទួលបន្ទុ រៀបចំផែនការយុទ្ធសាស្ត្រនានា ក្នុងការគ្រប់គ្រងចាត់ចែងធនធានមនុស្ស ជាពិសេសក្នុងការជ្រើសរើស ការហ្វឹកហ្វឺន ការបណ្តុះបណ្តាលដើម្បីប្រសិទ្ធភាពការងារប្រកបដោយក្រមសីលធម៌ និង វិជ្ជាជីវៈ។ លោកស្រីត្រូវបានជ្រើសរើសជាសមាជិកគណៈកម្មការប្រតិបត្តិ របស់ ប៊ែមប៊ូ នៅថ្ងៃទី10 ខែកុម្ភៈ ឆ្នាំ2020។ លោកស្រី ព្រំ ឈាមន្ថា មានបទពិសោធន៍ជាង23ឆ្នាំ ទាក់ទងនឹងការគ្រប់គ្រងធនធានមនុស្ស ក្នុងកំឡុងពេលបំពេញការងារនៅក្នុងវិស័យហិរញ្ញវត្ថុ។ លោកស្រីធ្លាប់ធ្វើជាភ្នាក់ងារឥណទានរយៈពេល3ខែ បេឡាធិការរយៈពេល  2ឆ្នាំ ប្រធានការិយាល័យស្រុក5ឆ្នាំ និងជានាយិកាសាខារយៈពេលជាង16ឆ្នាំ។ លោកស្រី ព្រំ ឈាមន្ថា បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាប័ត្រជំនាញគ្រប់គ្រង ពីសាកលវិទ្យាល័យភ្នំពេញអន្តរជាតិនៅឆ្នាំ2008 និងធ្លាប់ឆ្លងកាត់វគ្គសិក្សាខ្លីនៅ Gramming Bank ប្រទេសបង់ក្លាដេស នៅឆ្នាំ1996។

  • លោក ង៉ូយ ម៉ៅ

    នាយកការិយាល័យប្រតិបត្តិការ

    ការិយាល័យកណ្តាល - រាជធានីភ្នំពេញ

    លោក ង៉ូយ ម៉ៅ ទទួលបានសញ្ញាបត្របរិញ្ញាបត្រ ជំនាញសេដ្ឋកិច្ច ពីសាកលវិទ្យាល័យឯកទេសនៃកម្ពុជាក្នុងឆ្នាំ2007 និងសញ្ញាបត្របរិញ្ញាបត្ររង ជំនាញទីផ្សារ ក្នុងឆ្នាំ2005។ លោកបានចូលរួមវគ្គបណ្តុះបណ្តាល និងសិក្ខាសាលាជាច្រើនទាក់ទងទៅនឹង វិស័យធនាគារ និងហិរញ្ញវត្ថុ ជំនាញគ្រប់គ្រង ជំនាញទីផ្សារ មួយចំនួនផងដែរនៅកម្ពុជា។  លោកបានបម្រើការងារនៅ ធនាគារ ភូមិខេមបូឌា អស់រយៈពេល3ឆ្នាំជាង ពីឆ្នាំ2011-2015 ក្នុងមុខតំណែងដូចជាភ្នាក់ងារឥណទាន ពីឆ្នាំ2011-2013 ជាប្រធានមន្ត្រីឥណទានពីឆ្នាំ2013-2015។ លោកក៏ធ្លាប់បម្រើការងារនៅ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហ្វូណន ក្នុងមុខតំណែងជានាយកសាខា ពីឆ្នាំ2015-2018។ លោកចាប់ផ្តើមបម្រើការងារជាមួយ ប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី នៅក្នុងខែមិថុនា ឆ្នាំ2018 ជានាយកសាខា បន្ទាប់មកនៅឆ្នាំ2020 លោកត្រូវបានតម្លើងតួនាទី ជានាយកការិយាល័យប្រតិបត្តិការ រហូតដល់បច្ចុប្បន្ន។

  • លោក ទេព សារិត

    ប្រធានសវនកម្មផ្ទៃក្នុង

    ការិយាល័យកណ្តាល - រាជធានីភ្នំពេញ

    លោក​ ទេព សារិត ទទួលបានសញ្ញាបត្របរិញ្ញាបត្រអក្សរសាស្ត្រអង់គ្លេសសម្រាប់ការបង្រៀន ពីសាកលវិទ្យាល័យ ធនធានមនុស្សក្នុងឆ្នាំ 2018 និងសញ្ញាបត្របរិញ្ញាបត្រវិទ្យាសាស្រ្តកុំព្យូទ័រ ពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក្នុងឆ្នាំ2014។ លោកបានចូលរួមវគ្គបណ្តុះបណ្តាលជាច្រើនដូចជា Practical & Internal Audit Control System, Management&leadership, Professional Accounting Skill & Duties responsibilities of Tellers, Protocol, Guiding of Tourism, Galileo Reservation System, Securities Market Securities Business & law enforcement និងការចូលរួមសិក្ខាសាលា ក៏ដូចជាវគ្គបណ្តុះបណ្តាលជាច្រើនទាក់ទងទៅនឹង ការគ្រប់គ្រងសវនកម្ម និងភាពជាអ្នកដឹកនាំ។ លោកបានបម្រើការងារជាគ្រូបង្រៀនកុំព្យូទ័រអស់រយៈពេល៥ឆ្នាំ ពីឆ្នាំ 2003-2008 នៅអង្គការបណ្តុះវិជ្ជាកុំព្យូទ័រ កម្ពុជា-ជប៉ុន។ លោកបានបម្រើការងារជាគណនេយ្យកររបស់អធិការស្រុកអូជ្រៅនៅខេត្តបន្ទាយមានជ័យអស់រយៈពេល៣ឆ្នំា ពីឆ្នាំ2008-2011។ ពីឆ្នាំ2011-2013 លោកបានប្រកបអាជីវកម្មផ្ទាល់ខ្លួន។ ​លោកបានបម្រើការងារនៅអង្គការសេដា អស់រយៈពេល៣ឆ្នាំ ពីឆ្នាំ2013-2016 ក្នុងមុខតំណែងដូចជាភ្នាក់ងារឥណទាន៧ខែ ជាប្រធានភ្នាក់ងារឥណទាន៥ខែ បន្ទាប់មកលោកត្រូវបានដំឡើងតំណែងជានាយកសាខាចំនួន២ឆ្នាំ។ លោកធ្លាប់បម្រើការងារនៅប្រតិបត្តិករឥណទានជនបទ សហធន ក្នុងមុខតំណែងជាប្រធានផ្នែកសវនកម្មផ្ទៃក្នុងពីឆ្នាំ2016-2018។ លោកបានចាប់ផ្តើមបម្រើការងារជាមួយ ប៊ែមប៊ូ នៅក្នុងខែធ្នូ ឆ្នាំ2018 ដល់ឆ្នាំ2020 ជាប្រធានក្រុមសវនកម្មផ្ទៃក្នុង និងបានដំឡើងតំណែងជាប្រធានសវនកម្មផ្ទៃក្នុងពីឆ្នាំ2020 ជាប្រធានសវនកម្មផ្ទៃក្នុងរហូតដល់បច្ចុប្បន្ន។

  • លោក ប៉ែន បូរាណ

    ប្រធានប្រតិបត្តិតាម

    ការិយាល័យកណ្តាល - រាជធានីភ្នំពេញ

    លោក ប៉ែន បូរាណ ទទួលបានសញ្ញាបត្របរិញ្ញាបត្រនីតិសាស្ត្រ ពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសស្ត្រសេដ្ឋកិច្ចក្នុងឆ្នាំ2014 ។ លោកបានចូលរួមវគ្គបណ្តុះបណ្តាលជាច្រើនពាក់ព័ន្ធនឹង AML/CFT លោក ទទួលបានវិញ្ញាបនបត្រ បញ្ជាក់ការសិក្សាស្តីពី AML/CFT ពីវិទ្យាស្ថាន ពាណិជ្ជសាស្ត្រ​ អេស៊ីលីដាក្នុងឆ្នាំ2018 និងវិញ្ញាបនបត្រអនុលោមភាពបទប្បញ្ញត្តិ ពីវិទ្យាស្ថានធនាគារ និងហិរញ្ញវត្ថុក្នុងឆ្នាំ2019។ លោកបានបម្រើការងារនៅក្រសួងផែនការអស់រយៈពេល 4​ ឆ្នាំ ពីឆ្នាំ 2013-2017 ក្នុងមុខតំណែងជាមន្ត្រីផ្នែកចុះសម្ភាសន៍ និងបញ្ចូលទិន្នន័យ។ លោកបានចាប់ផ្តើមបម្រើការងារជាមួយ ប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី នៅក្នុងខែមេសា ឆ្នាំ 2017 ដល់ខែ មេសា ឆ្នាំ2018  ជាបុគ្គលិករដ្ឋបាល ពីខែមេសា ឆ្នាំ2018 ដល់ខែ វិច្ឆិកា ឆ្នាំ2018 ជាមន្ត្រីសវនកម្មផ្ទៃក្នុងពីខែវិច្ឆិកា ឆ្នាំ2018 ដល់ខែវិច្ឆិកា ឆ្នាំ2019 ជាមន្ត្រីប្រតិបត្តិតាម ពីខែវិច្ឆិកា ឆ្នាំ2019 ដល់ខែកុម្ភៈ ឆ្នាំ2021 មន្ត្រីប្រតិបត្តិតាមជាន់ខ្ពស់ ពីខែកុម្ភៈ ឆ្នាំ2021 ដល់ខែកុម្ភៈ ឆ្នាំ2022 ជាប្រធានផ្នែកមន្ត្រីប្រតិបត្តិតាម និងពីខែ កុម្ភៈ ឆ្នាំ2022  មកដល់បច្ចុប្បន្នជាប្រធានប្រតិបត្តិតាម។