ក្រុមអ្នកគ្រប់គ្រង
01 July 2024លោក កែវ សុខា មានបទពិសោធន៍ 20ឆ្នាំជាងក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ ដូចជាថ្នាក់គ្រប់គ្រង អ្នកវិភាគហិរញ្ញវត្ថុ និងអភិបាលក្រុមហ៊ុន។ លោកកំពុងបម្រើការជាអគ្គនាយកនៅប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី និងបានដឹកនាំក្រុមហ៊ុនទៅកាន់ចំណុចកំពូលថ្មីបន្ទាប់ពីរៀបចំរចនាសម្ព័ន្ធប្រតិបត្តិការឡើងវិញ។ លោកក៏ជាអ្នកដឹកនាំដ៏សំខាន់នៅក្នុងក្រុមហ៊ុនហើយបានជួយជ្រោមជ្រែងលើការចែកគុណតម្លៃរបស់ក្រុមហ៊ុន គឺភាពស្មោះត្រង់ សុចរិតភាព ការគោរព និងភាពជាអ្នកដឹកនាំជាចំណុចស្នូលក្នុងរាល់ការសម្រេចចិត្ត ដោយផ្តោតទៅលើការជម្រុញកម្លាំងមនុស្ស វប្បធម៌ផ្តោតលើអតិថិជន និងស្មារតីនៃការច្នៃប្រឌិត។
លើសពីនេះទៅទៀត លោកត្រូវបានតែងតាំងជាអនុប្រធាននាយកប្រតិបត្តិ ទទួលបន្ទុកហិរញ្ញវត្ថុ នៅក្រុមហ៊ុន លក្ស្មី ប្រាយម៍ អ៊ិនវេសមេន នៅខែសីហា ឆ្នាំ2016។ លោកទទួលខុសត្រូវលើការគ្រប់គ្រងហិរញ្ញវត្ថុ វិភាគ និងបង្កើតយុទ្ធសាស្រ្ត ព្រមទាំងស្វែងរកមូលនិធិ សម្រាប់គម្រោងជាច្រើនដែលក្រុមហ៊ុនវិនិយោគ។
ចំពោះការសិក្សា លោកបានទទួលបិរញ្ញាបត្រជាន់ខ្ពស់លើជំនាញគ្រប់គ្រងហិរញ្ញវត្ថុ បរិញ្ញាបត្រធនាគារ និងហិរញ្ញវត្ថុ និងសញ្ញាបត្រឯកទេសគណនេយ្យ ពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច។ លោកក៏បានចូលរួមវគ្គបណ្តុះបណ្តាល និងសិក្ខាសាលា ជាច្រើនដែលទាក់ទងនឹងការគ្រប់គ្រងហិរញ្ញវត្ថុ និងការគ្រប់គ្រងប្រកបដោយក្រមសីលធម៌ ។