• លោក ប៉ែន បូរាណ

    ប្រធានប្រតិបត្តិតាម

    ការិយាល័យកណ្តាល - រាជធានីភ្នំពេញ

    លោក ប៉ែន បូរាណ ទទួលបរិញ្ញាបត្រនីតិសាស្ត្រ ពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសស្ត្រសេដ្ឋកិច្ចក្នុងឆ្នាំ2014។ លោកបានចូលរួមវគ្គបណ្តុះបណ្តាលជាច្រើនទាក់ទងនឹង AML/CFT ដោយទទួលបានវិញ្ញាបនបត្រ បញ្ជាក់ការសិក្សាស្តីពី AML/CFT ពីវិទ្យាស្ថាន ពាណិជ្ជសាស្ត្រ អេស៊ីលីដាក្នុងឆ្នាំ 2018     វិញ្ញាបនបត្រ កម្មវិធីអប់រំវិជ្ជាជីវៈ ក្នុងវិស័យមូលបត្រ ពីនិយ័តករមូលបត្រកម្ពុជាឆ្នាំ 2021 និង 2023 និងវិញ្ញាបនប័ត្រអនុលោមតាមបទប្បញ្ញត្តិ ពីវិទ្យាស្ថានធនាគារ និងហិរញ្ញវត្ថុក្នុងឆ្នាំ 2019 និង 2024 ។ លោកបានបម្រើការងារនៅក្រសួងផែនការ រយៈពេល 4ឆ្នាំ ចាប់ពីឆ្នាំ2013 ដល់ឆ្នាំ2017 ក្នុងតួនាទីជាមន្ត្រីផ្នែកបញ្ចូលទិន្នន័យ និងប្រមូលទិន្នន័យ។

    លោកបានចាប់ផ្តើមបម្រើការងារជាមួយ ប៊ែមប៊ូ ក្នុងខែមេសា ឆ្នាំ2017 ជាមួយនឹងមុខតំណែងជាច្រើនដូចជា បុគ្គលិករដ្ឋបាល (ចាប់ពីខែមេសា ឆ្នាំ2017 ដល់ខែមេសា ឆ្នាំ2018) មន្ត្រីសវនកម្មផ្ទៃក្នុង (ពីខែមេសា ឆ្នាំ2018 ដល់ ខែវិច្ឆិកា ឆ្នាំ2018) មន្ត្រីប្រតិបត្តិតាម (ចាប់ពីខែវិច្ឆិកា ឆ្នាំ2018 ដល់ ខែវិច្ឆិកា ឆ្នាំ2019)         មន្ត្រីប្រតិបត្តិតាមជាន់ខ្ពស់ (ចាប់ពីខែវិច្ឆិកា ឆ្នាំ2019 ដល់ខែកុម្ភៈ ឆ្នាំ2021) ប្រធានផ្នែកប្រតិបត្តិតាម (ពីខែកុម្ភៈ ឆ្នាំ2021 ដល់ខែកុម្ភៈ ឆ្នាំ2022) ហើយលោកត្រូវបានតែងតាំងជា ប្រធានប្រតិបត្តិតាម នៅខែកុម្ភៈ ឆ្នាំ 2022។