ភ្នំពេញ៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី បានរៀបចំកម្មវិធីបរិច្ចាគឈាមក្រោមប្រធានបទ "ផ្តល់ឈាម ផ្តល់ក្តីស្រលាញ់​ ដើម្បីសង្រ្គោះជីវិត" នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ នៅការិយាល័យកណ្តាលរបស់គ្រឹះស្ថាន។
កម្មវិធីនេះប្រារព្ធឡើងក្រោមគំនិតផ្តួចផ្តើមពីលោកអគ្គនាយក កែវ សុខា ក្នុងការដឹកនាំបុគ្គលិកគ្រឹះស្ថាន ក៏ដូចជាបុគ្គលិកក្រុមហ៊ុនដែលជាដៃគូសហការ ដើម្បីបរិច្ចាគឈាមជូនដល់មជ្ឈមណ្ឌលជាតិផ្ដល់ឈាម។
ជាការពិតណាស់ដោយមើលឃើញពីបញ្ហាប្រឈម និងតម្រូវការក្នុងការសង្គ្រោះអាយុជីវិតប្រជាពលរដ្ឋជារៀងរាល់ថ្ងៃ ដែលក្នុងនោះដើម្បីសង្គ្រោះជីវិតរបស់ពួកគេ ឈាមជាតម្រូវការចាំបាច់ដែលខានមិនបាន។ ហេតុដូច្នេះគ្រឹះស្ថានតែងតែយកចិត្តទុកដាក់ក្នុងការរួមចំណែកជួយជាប្រចាំ ដើម្បីឆ្លើយតបទៅនឹងបញ្ហានេះ​ និងចូលរួមចំណែកជួយដល់ការខ្វះខាត ឬតម្រូវការនានារបស់សង្គមជាតិ។