ព្រឹត្តិការណ៍ប្រកួតបាល់ទាត់ សប្បុរសធម៌
26 August 2024(ភ្នំពេញ)៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី (Bamboo Finance Plc.) និងក្រុមហ៊ុន ១២១ សបភី ឯ.ក (121 Shoppe Co., Ltd) បានសហការជាមួយក្រុមផ្ការីកគ្រប់រដូវ និងក្រុមតន្រ្តីនឹងធ្វើឱ្យអ្នករាំ បានរៀបចំការប្រកួតបាល់ទាត់មិត្តភាពសប្បុរសធម៌ ក្នុងគោលបំណងឧបត្ថម្ភថវិកាជូនទៅដល់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប។
![]() |
![]() |
![]() |
![]() |
សូមគូសបញ្ជាក់ផងដែរថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី (Bamboo Finance Plc.) និងក្រុមហ៊ុន ១២១ សបភី ឯ.ក (121 Shoppe Co., Ltd) តែងតែយកចិត្តទុកដាក់ ក្នុងការរួមចំណែកជាមួយសង្គមកម្ពុជា តាមរយៈសកម្មភាពមនុស្សធម៌ជាច្រើនកន្លងមក ហើយការរៀបចំកម្មវិធីប្រកួតបាល់ទាត់មិត្តភាពសប្បុរសធម៌ ដែលមានចំនួនពីរគូ ដោយគូទី១ជាការប្រកួតបាល់ទាត់នារីរវាងក្រុមស្ទាំងភ្លើងក្មេងវត្តក្តីចាស់ និងក្រុមចលនាយុវជនកីឡា និងគូទីពីររវាងក្រុមផ្ការីកគ្រប់រដូវ និងក្រុមតន្រ្តីនឹងធ្វើឱ្យអ្នករាំ ហើយការរៀបចំនេះដែរមិនគ្រាន់តែជាការជួយជំរុញ និងលើកស្ទួយវិស្ស័យកីឡាបាល់ទាត់ប៉ុណ្ណោះទេ ប៉ុន្តែគឺបានចូលរួមចំណែកក្នុងសង្គម និងចែករំលែកក្តីស្រឡាញ់ទៅកាន់កុមារកម្ពុជា តាមរយៈការផ្តល់ជូននូវថវិកាឧបត្ថម្ភពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី ជូនមន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ចំនួន ២០,០០០,០០០រៀល សម្រាប់ទ្រទ្រង់ដំណើរការប្រតិបត្តិការផ្តល់សេវាថែទាំ និងព្យាបាលជំងឺដល់កុមារ។
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
បន្ថែមពីនេះ លោកអគ្គនាយករងនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី (Bamboo Finance Plc.) ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ សម្រាប់ទឹកចិត្តដ៏ថ្លៃថ្លារបស់ ក្រុមផ្ការីកគ្រប់រដូវ និងក្រុមតន្រ្តីនឹងធ្វើឱ្យអ្នករាំ និងក្រុមកីឡាករ-កីឡាការនីទាំងអស់ រួមទាំងបណ្តាភាគីដ៏ទៃទៀត ដែលបានសហការរៀបចំ ឱ្យមានព្រឹត្តិការណ៍នេះឡើង ហើយលោកក៏សូមជូនពរដល់បងប្អូនទាំងអស់គ្នា ឲ្យជួបប្រទះតែពុទ្ធពរទាំង ៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕
![]() |
![]() |
![]() |