រូបសញ្ញាថ្មីរបស់យើង

រូបសញ្ញា៖ សត្វបក្សីកំពុងហោះ
រូបសញ្ញា (Logo) គឺជាទម្រង់មួយនៃសត្វបក្សីកំពុងហោះពណ៌បៃតងខ្ចី ហើយបង្គុំឡើងពីសសរស្តម្ភកើនឡើងបី និងមានស្លឹកឬស្សីកំពុងលូតលាស់។ រូបសញ្ញានេះ បានបង្ហាញពីចក្ខុវិស័យរួមគ្នាមួយនូវភាពរីកលូតលាស់ទៅមុខជានិច្ច ដើម្បីជំរុញឲ្យបេសកកម្មទទួលបាននូវភាពរីកចំរើនក្នុងការបម្រើសេវាហិរញ្ញវត្ថុជូនអតិថិជន ឲ្យស្របតាមទស្សនៈវិស័យយូរអង្វែងរបស់យើង។

អត្ថន័យនៃរូបសញ្ញានីមួយៗ របស់រូបសញ្ញារបស់ប៊ែមប៊ូ
រូបសញ្ញា ប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី បានប្រើនូវយុទ្ធសាស្រ្តរួមផ្សំ ដោយរូបសញ្ញាផ្សេងៗដើម្បីឆ្លុះបញ្ចាំងពីទស្សនៈវិស័យស្នូលរបស់យើង។


 

រូបសញ្ញាសត្វបក្សី
រូបបក្សីដែលជានិមិត្តរូបនៃ វិស័យហិរញ្ញវត្ថុ សន្តិភាព សេរីភាព និងមហិច្ឆតា ក្នុងស្មារតីនៃគោលដៅច្បាស់លាស់មួយឲ្យទទួលបានជោគជ័យ។

កំណើនអាជីវកម្ម
រូបសញ្ញានេះ តំណាងឲ្យការបន្តពង្រីកទីផ្សារឥតឈប់ឈរ លើការអភិវឌ្ឍន៍ផលិតផល និងសេវាកម្មប្រកបដោយភាពច្នៃប្រឌិត និងមានកំណើនជានិច្ច នូវប្រាក់ចំណូល អតិថិជន បុគ្គលិក និងប្រាក់ចំណេញ។

ស្លឹកឬស្សី
ស្លឹកឬស្សី តំណាងឲ្យការប្តេជ្ញាចិត្តក្នុងការរក្សាគុណធម៌នៃសាមញ្ញភាព កម្លាំង ភាពបត់បែន ភាពធន់ និងការលូតលាស់ប្រកបដោយស្ថិរភាព។

ពណ៌បៃតង
តំណាងឱ្យតុល្យភាពនៃធម្មជាតិ ជាពណ៌នៃភាពរុងរឿង ភាពស្រស់ស្រាយ វឌ្ឍនភាពនៃការរីកលូតលាស់ ហិរញ្ញវត្ថុ ធនាគារ មហិច្ឆតា និងភាពសុខដុមរមនា         ពណ៌បៃតង ត្រូវបានផ្សាភ្ជាប់ជាមួយនឹងជីវិតមិនចេះសាបសូន្យ ហើយក៏ជាពណ៌ដ៏ពិសិដ្ឋដែលតំណាងឲ្យការគោរពនៃពិភពលោក។

ពាក្យនៃ BAMBOO (ប៊ែមប៊ូ)
B = BONDABILITY (រួបរួមគ្នាជាចង្កោម)
A = ADAPTABILITY (អាចសម្របខ្លួនទៅតាមកាលៈទេសៈ)
M = MINDFULNESS (ទទួលការខុសត្រូវរួមគ្នា)
B = BENDABILITY (បត់ឬបន្ទន់ទៅតាមកាលៈទេសៈ)
O = OPTIMISMS (ដើម្បីធ្វើឲ្យមានប្រសិទ្ធភាព)
O = ORGANIZABILITIES (ការចាត់ចែងរៀបចំ)