ភ្នំពេញ៖ កិច្ចប្រជុំថ្នាក់គ្រប់គ្រងប្រចាំខែមករា​ ឆ្នាំ២០២៤ របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី

ក្រោអធិបតីភាព លោកអគ្គនាយក កែវ សុខា និងលោកអគ្គនាយករង អឿន ស៊ីឡែន

ព្រមទាំងមានការចូលរួមរបស់ថ្នាក់គ្រប់គ្រងគ្រប់នាយកដ្ឋាន ការិយាល័យ និងសាខា ក្នុងការអនុវត្តន៍ផែនការអាជីវកម្ម ឆ្នាំ​២០២៤ ឱ្យបានជោគជ័យ។

ឆ្លៀតក្នុងឱកាសនេះផងដែរ លោកអគ្គនាយកក៏បានធ្វើការសំណេះសំណាលជាមួយថ្នាក់គ្រប់គ្រងទាំងអស់ អំពីសុខទុក្ខ ក៏ដូចជាបញ្ហាដែលបានជួបប្រទះ និងបានផ្តល់ជាអនុសាសន៍បន្ថែមក្នុងការដឹកនាំ និងគ្រប់គ្រង ដើម្បីជំរុញសកម្មភាពការងារឱ្យរីកចម្រើនទៅមុខជានិរន្តន៍។

ចុងបញ្ចប់នៃកិច្ចប្រជុំ ក៏មានការទទួលទានអាហារសាមគ្គី ប្រកបដោយបរិយាកាសស្និទ្ធស្នាល រីករាយ និងរួមជាមួយការថតរូបទុកជាអនុស្សាវរីយ៍ផងដែរ។