ក្រុមប្រឹក្សាភិបាល
28 November 2022-
លោកឧកញ៉ា លឹម សុជាតិ
អភិបាល
ការិយាល័យកណ្តាល - រាជធានីភ្នំពេញ
លោកឧកញ៉ា លឹម សុជាតិ ជាក្រុមប្រឹក្សាភិបាល នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី ទន្ទឹមជាមួយគ្នានេះដែរ លោកឧកញ៉ាក៏ជាប្រធាននាយកប្រតិបត្តិ ក្រុមហ៊ុន លក្ស្មី ប្រាយម៍ អ៊ិនវេសមេន ខូអិលធីឌី និងជាអគ្គនាយកក្រុមហ៊ុន PCG ដែលជាដៃគូក្រុមហ៊ុនប្រឹក្សាយោបល់ផ្នែកហិរញ្ញវត្ថុ នៅកម្ពុជា។
លោកឧកញ៉ា ក៏ជាដៃគូគ្រប់គ្រង ក្រុមហ៊ុន NAS Co., Ltd ផងដែរ។ មុនពេលចូលរួមជាមួយក្រុមហ៊ុន PCG និងក្រុមហ៊ុន NAS Co., Ltd លោកឧកញ៉ា បានចំណាយអស់រយៈពេលជាង ១០ឆ្នាំ ជាជំនួយការប្រធានក្រុមហ៊ុន Morision Kak & Associates ដែលជាសមាជិកនៃក្រុមហ៊ុន Morision International។ លោកឧកញ៉ា ធ្លាប់ធ្វើការងារជា អ្នកត្រួតពិនិត្យ និងតាមដានផ្នែកហិរញ្ញវត្ថុ (Financial Controller) នៅក្រុមហ៊ុន Leopard Capital (Cambodia) Ltd រយៈពេលជាង២ឆ្នាំ។
លោកឧកញ៉ា តែងតែចំណាយពេលវេលាដ៏មានតម្លៃរបស់លោក ដើម្បីចូលរួមចំណែកក្នុងការងារសង្គមមានជាអាទិ៍ ជាសមាជិកសភាពាណិជ្ជកម្មកម្ពុជា (CCC) អនុប្រធាន (Vice President) នៃសមាគមន៍សហគ្រិនវ័យក្មេងកម្ពុជា (YEAC) និងជាសមាជិកក្រុមប្រឹក្សាភិបាលរបស់ក្លឹបអ្នកវិនិយោគកម្ពុជា (“CIC”)។
លោកឧកញ៉ា លឹម សុជាតិ បានទទួលសញ្ញាប័ត្រ CPA Qualification ពី CPA Australia Ltd, ACCA Qualification ពី The Association of Charted Accountants ពីចក្រភពអង់គ្លេស និង Master of Science ពី University of London ពីចក្រភពអង់គ្លេស។ លោកឧកញ៉ា បានបញ្ចប់ថ្នាក់បរិញ្ញាបត្រសេដ្ឋកិច្ច ពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និង វិទ្យាសាស្រ្តសេដ្ឋកិច្ច នៅប្រទេសកម្ពុជា។
-
លោក កែវ សុខា
អគ្គនាយក
ការិយាល័យកណ្តាល - រាជធានីភ្នំពេញ
លោក កែវ សុខា ជាអគ្គនាយក នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី។ លោកបានចូលបម្រើការងារនៅ ប៊ែមប៊ូ ក្នុងឆ្នាំ២០១៦ ជានាយកប្រតិបតិ្តហិរញ្ញវត្ថុ។ ក្រោមការដឹកនាំរបស់ លោក សុខា បានបង្កើតយុទ្ធសាស្ត្រហិរញ្ញវត្ថុដែលបានជំរុញគ្រឹះស្ថានឱ្យរីកចម្រើនតាមរយៈការរៀបចំប្រតិបត្តិការហិរញ្ញវត្ថុឡើងវិញ។ ប៊ែមប៊ូ មានការរីកដុះដាលពីមួយឆ្នាំទៅមួយឆ្នាំ ហើយអ្វីដែលសំខាន់បំផុតនោះគឺ លោក សុខា ជាអ្នកដឹកនាំដ៏សំខាន់មួយនៅក្នុងយុទ្ធសាស្ត្រប្រតិបត្តិការដោយផ្តល់នូវគុណតម្លៃ រួមមានសេចក្តីគោរព ភាពថ្លៃថ្នូរ ភាពសុចរិត ភាពស្មោះត្រង់ លើរាល់ការសម្រេចចិត្តផ្តោតលើអតិថិជនដោយយោងតាមវប្បធម៌ និងស្មារតីនៃការច្នៃប្រឌិត។ មុនពេល លោក សុខា បានចូលបម្រើការងារនៅ ប៊ែមប៊ូ លោកធ្លាប់មានបទពិសោធន៍ជាង 13ឆ្នាំ ក្នុងវិស័យធនាគារ។ ក្នុងនាមជាអ្នកដឹកនាំមួយរូបនៅក្នុងវិស័យនេះ លោកបានធ្លាប់បម្រើការ និងទទួលខុសត្រូវពាក់ព័ន្ធ និងការងារគណនេយ្យហិរញ្ញវត្ថុ ការគ្រប់គ្រងហិរញ្ញវត្ថុ និងការរៀបចំផែនការថវិកាដោយចាប់ពីមុខតំណែង គណនេយ្យករ ប្រធានផ្នែករៀបចំនិងត្រួតពិនិត្យផែនការថវិកា ប្រធានផ្នែកគណនេយ្យហិរញ្ញវត្ថុអន្ដរជាតិ និងជាជំនួយការនាយិកាប្រតិបត្តិហិរញ្ញវត្ថុ។ តាមរយៈការសិក្សា លោក សុខា បានបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់លើជំនាញគ្រប់គ្រងហិរញ្ញវត្ថុ ក្នុងឆ្នាំ2008 ថ្នាក់បរិញ្ញាបត្រសេដ្ឋកិច្ច ជំនាញធនាគារ និងហិរញ្ញវត្ថុ ក្នុងឆ្នាំ2003 និងសញ្ញាបត្រឯកទេសគណនេយ្យ ក្នុងឆ្នាំ2000 ពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច។ លោក សុខា បានឆ្លងកាត់វគ្គបណ្តុះ បណ្តាល និងសិក្ខាសាលាជាច្រើនដែលពាក់ព័ន្ធនឹងការងារគណនេយ្យ ការគ្រប់គ្រងហិរញ្ញវត្ថុ ស្តង់ដារគណនេយ្យកម្ពុជា (CAS) និងស្តង់ដារគណនេយ្យអន្តរជាតិនៃកម្ពុជា (CIAS)។
-
លោក អឿន ស៊ីឡែន
អគ្គនាយករងទទួលបន្ទុកប្រតិបត្តិការ
ការិយាល័យកណ្តាល - រាជធានីភ្នំពេញ
លោក អឿន ស៊ីឡែន ចូលបម្រើការងារជាមួយ ប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី ក្នុងតួនាទីជានាយកការិយាល័យសវនកម្មផ្ទៃក្នុងនៅក្នុងខែកញ្ញា ឆ្នាំ2016។ លោក អឿន ស៊ីឡែន ត្រូវបានតម្លើងឋានៈជាប្រធានសវនកម្មផ្ទៃក្នុងនៅខែមករា ឆ្នាំ2018 ដើម្បីធានាថាសវនកម្មផ្ទៃក្នុងមានការអនុវត្តស្អិតរមួតជាមួយកិច្ច ប្រតិបត្តិការ និងប្រតិបត្តិការហិរញ្ញវត្ថុទូទៅសម្រាប់គ្រឹះស្ថាន ក្នុងការអនុវត្តមុខងារនានានៅទូទាំងអាជីវកម្មរបស់ ប៊ែមប៊ូ និងធានាថាតួនាទី ការទទួលខុសត្រូវ និងលទ្ធផលត្រូវបានត្រួតពិនិត្យសម្របសម្រួលលើការគ្រប់គ្រងហានិភ័យ ការត្រួតពិនិត្យផ្ទៃក្នុង និងអភិបាលកិច្ចរបស់ក្រុមហ៊ុន ប្រកបដោយប្រសិទ្ធភាពខ្ពស់។ នៅខែកក្កដា ឆ្នាំ2020 លោក ស៊ីឡែន ត្រូវបានផ្លាស់ប្តូរតួនាទី និងតម្លើងឋានៈជា អគ្គនាយករងទទួលបន្ទុកប្រតិបត្តិការ ដើម្បីដឹកនាំ និងគ្រប់គ្រងប្រតិបត្តិការឥណទានរបស់គ្រឹះស្ថាន ស្របទៅតាមការវិវឌ្ឍន៍ និងយុទ្ធសាស្ត្រអាជីវកម្មរបស់គ្រឹះស្ថាន។ មុនពេលចូលរួមជាមួយ ប៊ែមប៊ូ លោក ស៊ីឡែន មានបទពិសោធន៍ជាមួយធនាគាររយៈពេលជាង13ឆ្នាំ ដោយបានឆ្លងកាត់ការងារក្នុងតួនាទីជាច្រើនពាក់ព័ន្ធនឹងគណនេយ្យ គ្រប់គ្រងហានិភ័យនិងសវនកម្មផ្ទៃក្នុង។
លោក អឿន ស៊ីឡែន ទទួលបានបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងហិរញ្ញវត្ថុ ពីសាកលវិទ្យាល័យភូមិន្ទ នីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច នៅឆ្នាំ2012 និងបរិញ្ញាបត្រគ្រប់គ្រងសហគ្រាសនៅឆ្នាំ 2003 និងសញ្ញា បត្រជំនាញផ្នែកគណនេយ្យ នៅឆ្នាំ2000។ លោកធ្លាប់បានចូលរួមវគ្គបណ្តុះបណ្តាលជាច្រើន ដែលពាក់ព័ន្ធនឹងគណនេយ្យ គ្រប់គ្រង រដ្ឋបាល ច្បាប់ ទីផ្សារ ពន្ធដារ និងបច្ចេកវិទ្យាព័ត៌មាន។
-
លោក សាង ហុងម៉ូវ
ទីប្រឹក្សាឥណទា
ការិយាល័យកណ្តាល - រាជធានីភ្នំពេញ
លោក សាង ហុងម៉ូវ បានចូលរួមជាមួយ ប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី នៅខែមករា ឆ្នាំ2017 ជានាយកប្រតិបត្តិអភិវឌ្ឍន៍ផលិតផល។ លោកត្រូវបានតែងតាំងជាទីប្រឹក្សាឥណទាននៅខែមិថុនា ឆ្នាំ2018 ដោយទទួលខុសត្រូវលើផែនការរួម និងរៀបចំអាជីវកម្មប្រចាំថ្ងៃឲ្យមានប្រសិទ្ធភាព លើការអភិវឌ្ឍ និងអនុវត្តផែនការយុទ្ធសាស្រ្តទីផ្សារ ទំនាក់ទំនង និងការគ្រប់គ្រងឥណទានរួមមាន ទំនាក់ទំនងសាធារណៈ ទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយ ការផ្តល់តាមអ៊ិនធើណេត ការទំនាក់ទំនងឌីជីថល ការផ្ញើសារសំខាន់ៗ និងបទពិសោធលើការផ្សព្វផ្សាយពាណិជ្ជកម្ម និងស្លាកសញ្ញា។ លោក ហុងម៉ូវ ត្រូវបានជ្រើសរើសជាសមាជិកគណៈកម្មការប្រតិបត្តិនៅថ្ងៃទី26 ខែធ្នូ ឆ្នាំ2017។ លោកបាននាំមកនូវបទពិសោធន៍ជាង10ឆ្នាំ ក្នុងវិស័យហិរញ្ញវត្ថុ ដែលចាប់ផ្តើមពីមុខតំណែងមន្ត្រីឥណទាន ប្រធានភ្នាក់ងារឥណទាន និងបុគ្គលិកវិភាគហិរញ្ញប្បទានពាណិជ្ជកម្ម។ លោកបានបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ (MBA) ផ្នែកហិរញ្ញវត្ថុ និងធនាគារពីសាកលវិទ្យាល័យ បៀលប្រាយ (BBU) ក្នុងឆ្នាំ2009 និងថ្នាក់បរិញ្ញាបត្រ (BBA) ផ្នែកវិទ្យាសាស្ត្រ និងវិស្វករកុំព្យូទ័រ ពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) ក្នុងឆ្នាំ2003។
-
លោក តឹក ប្រាថ្នា
នាយកប្រតិបត្តិហិរញ្ញវត្ថុ
ការិយាល័យកណ្តាល - រាជធានីភ្នំពេញ
លោក តឹក ប្រាថ្នា ទទួលបានសញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់ ជំនាញហិរញ្ញវត្ថុ និងធនាគារ ពីសាកលវិទ្យាល័យ បៀលប្រាយ ក្នុងឆ្នាំ2008 និងសញ្ញាបត្របរិញ្ញាបត្រវិទ្យាសាស្រ្តសេដ្ឋកិច្ច ជំនាញហិរញ្ញវត្ថុ និងធនាគារ ពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ក្នុងឆ្នាំ2003។ លោកបានចូលរួមវគ្គបណ្តុះ បណ្តាលជាច្រើន ដូចជា Risk Management and Basel II & III Accord រៀបចំដោយ National Institute of Bank Management (NIBM) នៅរដ្ឋ Pune ប្រទេស India ក្នុងឆ្នាំ2015 និងការចូលរួមសិក្ខាសាលា ក៏ដូចជាវគ្គបណ្តុះបណ្តាលជាច្រើនទាក់ទងទៅនឹង ការគ្រប់គ្រងហិរញ្ញវត្ថុ ការគ្រប់គ្រងហានិភ័យ ស្តង់ដារបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា (CIFRS) និងស្តង់ដាគណនេយ្យអន្តរជាតិនៃកម្ពុជា (CIAS)។ លោកបានបម្រើការងារនៅ ធនាគារ អេស៊ីលីដា ភីអិលស៊ី អស់រយៈពេលជាង 15ឆ្នាំ ពីឆ្នាំ 2004-2019 ក្នុងមុខតំណែងដូចជា ភ្នាក់ងារឥណទានពីឆ្នាំ 2004-2006 ជាគណនេយ្យករពីឆ្នាំ 2006-2009 ជាអនុប្រធានផ្នែកគណនេយ្យគ្រប់គ្រងពីឆ្នាំ 2009-2012 ជាប្រធានផ្នែកគណនេយ្យគ្រប់គ្រងពីឆ្នាំ 2012-2013 និងជាជំនួយការនាយិកាប្រតិបត្តិហិរញ្ញវត្ថុ (ទទួលបន្ទុកការងារក្នុងផ្នែកគណនេយ្យគ្រប់គ្រង) ពីឆ្នាំ 2013-2018។ ក្នុងឆ្នាំ2018 លោកត្រូវបានដំឡើងតំណែងជានាយកការិយាល័យគណនេយ្យគ្រប់គ្រង។ លោកធ្លាប់បម្រើការងារនៅក្រុមហ៊ុន លី ហួរ ផេប៉្រូ ក្នុងមុខតំណែងជានាយកប្រតិបត្តិហិរញ្ញវត្ថុ ពីឆ្នាំ 2019-2020។ លោកបានចាប់ផ្តើមបម្រើការងារជាមួយ ប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី នៅក្នុងខែមករា ឆ្នាំ2021 ជានាយកប្រតិបត្តិហិរញ្ញវត្ថុ រហូតដល់បច្ចុប្បន្ន។
-
លោកស្រី ព្រំ ឈាមន្ថា
នាយិកាប្រតិបត្តិធនធានមនុស្ស និងរដ្ឋបាល
ការិយាល័យកណ្តាល - រាជធានីភ្នំពេញ
លោកស្រី ព្រំ ឈាមន្ថា បានចូលរួមជាមួយ ប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី នៅថ្ងៃទី10 ខែកុម្ភៈ ឆ្នាំ2020 ក្នុង មុខងារជានាយិកាការិយាល័យធនធានមនុស្ស។ ក្នុងនាមជានាយិកាការិយាល័យធនធានមនុស្សលោកស្រីទទួលបន្ទុ រៀបចំផែនការយុទ្ធសាស្ត្រនានា ក្នុងការគ្រប់គ្រងចាត់ចែងធនធានមនុស្ស ជាពិសេសក្នុងការជ្រើសរើស ការហ្វឹកហ្វឺន ការបណ្តុះបណ្តាលដើម្បីប្រសិទ្ធភាពការងារប្រកបដោយក្រមសីលធម៌ និង វិជ្ជាជីវៈ។ លោកស្រីត្រូវបានជ្រើសរើសជាសមាជិកគណៈកម្មការប្រតិបត្តិ របស់ ប៊ែមប៊ូ នៅថ្ងៃទី10 ខែកុម្ភៈ ឆ្នាំ2020។ លោកស្រី ព្រំ ឈាមន្ថា មានបទពិសោធន៍ជាង23ឆ្នាំ ទាក់ទងនឹងការគ្រប់គ្រងធនធានមនុស្ស ក្នុងកំឡុងពេលបំពេញការងារនៅក្នុងវិស័យហិរញ្ញវត្ថុ។ លោកស្រីធ្លាប់ធ្វើជាភ្នាក់ងារឥណទានរយៈពេល3ខែ បេឡាធិការរយៈពេល 2ឆ្នាំ ប្រធានការិយាល័យស្រុក5ឆ្នាំ និងជានាយិកាសាខារយៈពេលជាង16ឆ្នាំ។ លោកស្រី ព្រំ ឈាមន្ថា បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាប័ត្រជំនាញគ្រប់គ្រង ពីសាកលវិទ្យាល័យភ្នំពេញអន្តរជាតិនៅឆ្នាំ2008 និងធ្លាប់ឆ្លងកាត់វគ្គសិក្សាខ្លីនៅ Gramming Bank ប្រទេសបង់ក្លាដេស នៅឆ្នាំ1996។
-
លោក ង៉ូយ ម៉ៅ
នាយកការិយាល័យប្រតិបត្តិការ
ការិយាល័យកណ្តាល - រាជធានីភ្នំពេញ
លោក ង៉ូយ ម៉ៅ ទទួលបានសញ្ញាបត្របរិញ្ញាបត្រ ជំនាញសេដ្ឋកិច្ច ពីសាកលវិទ្យាល័យឯកទេសនៃកម្ពុជាក្នុងឆ្នាំ2007 និងសញ្ញាបត្របរិញ្ញាបត្ររង ជំនាញទីផ្សារ ក្នុងឆ្នាំ2005។ លោកបានចូលរួមវគ្គបណ្តុះបណ្តាល និងសិក្ខាសាលាជាច្រើនទាក់ទងទៅនឹង វិស័យធនាគារ និងហិរញ្ញវត្ថុ ជំនាញគ្រប់គ្រង ជំនាញទីផ្សារ មួយចំនួនផងដែរនៅកម្ពុជា។ លោកបានបម្រើការងារនៅ ធនាគារ ភូមិខេមបូឌា អស់រយៈពេល3ឆ្នាំជាង ពីឆ្នាំ2011-2015 ក្នុងមុខតំណែងដូចជាភ្នាក់ងារឥណទាន ពីឆ្នាំ2011-2013 ជាប្រធានមន្ត្រីឥណទានពីឆ្នាំ2013-2015។ លោកក៏ធ្លាប់បម្រើការងារនៅ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហ្វូណន ក្នុងមុខតំណែងជានាយកសាខា ពីឆ្នាំ2015-2018។ លោកចាប់ផ្តើមបម្រើការងារជាមួយ ប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី នៅក្នុងខែមិថុនា ឆ្នាំ2018 ជានាយកសាខា បន្ទាប់មកនៅឆ្នាំ2020 លោកត្រូវបានតម្លើងតួនាទី ជានាយកការិយាល័យប្រតិបត្តិការ រហូតដល់បច្ចុប្បន្ន។
-
លោក ទេព សារិត
ប្រធានសវនកម្មផ្ទៃក្នុង
ការិយាល័យកណ្តាល - រាជធានីភ្នំពេញ
លោក ទេព សារិត ទទួលបានសញ្ញាបត្របរិញ្ញាបត្រអក្សរសាស្ត្រអង់គ្លេសសម្រាប់ការបង្រៀន ពីសាកលវិទ្យាល័យ ធនធានមនុស្សក្នុងឆ្នាំ 2018 និងសញ្ញាបត្របរិញ្ញាបត្រវិទ្យាសាស្រ្តកុំព្យូទ័រ ពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក្នុងឆ្នាំ2014។ លោកបានចូលរួមវគ្គបណ្តុះបណ្តាលជាច្រើនដូចជា Practical & Internal Audit Control System, Management&leadership, Professional Accounting Skill & Duties responsibilities of Tellers, Protocol, Guiding of Tourism, Galileo Reservation System, Securities Market Securities Business & law enforcement និងការចូលរួមសិក្ខាសាលា ក៏ដូចជាវគ្គបណ្តុះបណ្តាលជាច្រើនទាក់ទងទៅនឹង ការគ្រប់គ្រងសវនកម្ម និងភាពជាអ្នកដឹកនាំ។ លោកបានបម្រើការងារជាគ្រូបង្រៀនកុំព្យូទ័រអស់រយៈពេល៥ឆ្នាំ ពីឆ្នាំ 2003-2008 នៅអង្គការបណ្តុះវិជ្ជាកុំព្យូទ័រ កម្ពុជា-ជប៉ុន។ លោកបានបម្រើការងារជាគណនេយ្យកររបស់អធិការស្រុកអូជ្រៅនៅខេត្តបន្ទាយមានជ័យអស់រយៈពេល៣ឆ្នំា ពីឆ្នាំ2008-2011។ ពីឆ្នាំ2011-2013 លោកបានប្រកបអាជីវកម្មផ្ទាល់ខ្លួន។ លោកបានបម្រើការងារនៅអង្គការសេដា អស់រយៈពេល៣ឆ្នាំ ពីឆ្នាំ2013-2016 ក្នុងមុខតំណែងដូចជាភ្នាក់ងារឥណទាន៧ខែ ជាប្រធានភ្នាក់ងារឥណទាន៥ខែ បន្ទាប់មកលោកត្រូវបានដំឡើងតំណែងជានាយកសាខាចំនួន២ឆ្នាំ។ លោកធ្លាប់បម្រើការងារនៅប្រតិបត្តិករឥណទានជនបទ សហធន ក្នុងមុខតំណែងជាប្រធានផ្នែកសវនកម្មផ្ទៃក្នុងពីឆ្នាំ2016-2018។ លោកបានចាប់ផ្តើមបម្រើការងារជាមួយ ប៊ែមប៊ូ នៅក្នុងខែធ្នូ ឆ្នាំ2018 ដល់ឆ្នាំ2020 ជាប្រធានក្រុមសវនកម្មផ្ទៃក្នុង និងបានដំឡើងតំណែងជាប្រធានសវនកម្មផ្ទៃក្នុងពីឆ្នាំ2020 ជាប្រធានសវនកម្មផ្ទៃក្នុងរហូតដល់បច្ចុប្បន្ន។