ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ២០២៤ និងការទទួលយកទិសដៅផែនការអាជីវកម្ម​ឆ្នាំ​ ២០២៥ នាទឹកដីអង្គរ ក្នុងខេត្តសៀមរាប ក្រោមអធិបតីភាព​របស់​ លោក លឹម សុជាតិ តំណាងឲ្យភាគទុនិក និងជាអភិបាលប្រតិបត្តិ របស់គ្រឹះស្ថាន ព្រមទាំងមានការចូលរួមជាកិត្តិយសពី​ ប្រធានក្រុមប្រឹក្សា​ភិបាល​ អភិបាល​ ថ្នាក់ដឹកនាំជាន់ខ្ពស់​ និងអ្នកគ្រប់គ្រងទាំងអស់មកពីគ្រប់នាយកដ្ឋាន ការិយាល័យ និងសាខា។

នាឱកាសនេះ​ លោកអភិបាលប្រតិបត្តិ បានផ្តល់នូវអនុសាសន៍សំខាន់ៗ​ ដោយផ្ទាល់​ សម្រាប់ជាមគ្គុទេសក៍ល្អៗ​ ដើម្បីឆ្ពោះទៅរកការអនុវត្តន៍នូវផែនការបន្តក្នុងឆ្នាំថ្មី​ ឆ្នាំ២០២៥​ នេះ ប្រកបដោយប្រសិទ្ធភាព។

ជាមួយគ្នានេះផងដែរ លោកអភិបាលប្រតិបត្តិ បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ និងថ្នាក់គ្រប់គ្រង ទាំងអស់ ដែលបានបន្តខិតខំប្រឹងប្រែង សហការ ក្នុងការជម្រុញប្រតិបត្តិការរបស់គ្រឹះស្ថាន បានយ៉ាងល្អ និងផ្តល់ភាពងាយស្រួល ជូនប្រជាជនកម្ពុជាតាមរយៈសេវាកម្មយើង។