ភ្នំពេញ៖ នាព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ លោក រ័ត្ន យូម៉េង ប្រធានក្រុមប្រឹក្សាភិបាលរបស់របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី អញ្ជើញជាគណៈអធិបតីក្នុងការបើកកិច្ចប្រជុំបូកសរុបសមិទ្ធផលការងារប្រចាំត្រីមាសទី៣ និងលើកទិសដៅការងារត្រីមាសទី៤ ឆ្នាំ២០២៤ របស់គ្រឹះស្ថាន។

ជាមួយគ្នានេះដែរ លោកអគ្គនាយក កែវ សុខា តំណាងឱ្យ សមាជិក- សមាជិកា ក្រុមប្រឹក្សាភិបាល និងថ្នាក់គ្រប់គ្រងទាំងអស់ របស់គ្រឹះស្ថានបានមានមតិស្វាគមន៍យ៉ាងកក់ក្តៅទៅកាន់អភិបាលថ្មី លោក រ័ត្ន យូម៉េង ប្រធានក្រុមប្រឹក្សាភិបាល និងលោក មាស សក្តិសម អភិបាលឯករាជ្យ ផងដែរ។

ក្នុងកិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីប្រធានក្រុមប្រឹក្សាភិបាល សមាជិក- សមាជិកា ក្រុមប្រឹក្សាភិបាល និង ថ្នាក់គ្រប់គ្រងពាក់ព័ន្ធ ហើយយើងក៏បានរៀបចំរួចជាស្រេចនូវទិសដៅយុទ្ធសាស្រ្តថ្មីបន្ថែមប្រកបដោយប្រសិទ្ធភាព ដើម្បីជំរុញប្រតិបត្តិការរបស់គ្រឹះស្ថានឱ្យកាន់តែល្អប្រសើរនៅត្រីមាសបន្ទាប់ ក្នុងគោលបំណងចូលរួមចំណែកក្នុងការផ្តល់សេវាកម្មជូនអតិថិជនទាំងអស់របស់យើងប្រកបដោយស្មារតីទទួលខុសត្រូវ និងគុណភាពខ្ពស់។